Episode 37

231 13 2
                                    

*ក្រាក... *

"ពួកបងឆាប់ចូលមក" ហាណា

"ល្អ... " ជីន & ថេយ៉ុង

*ក្រឹប... *

"ឆាប់អង្គុយចុះមក... ខ្ញុំទៅយកទឹកមកឲ្យពួកបង " ហាណា

"ហុឹម..."

"ញុាំទឹកសិនទៅ " ហាណា

"នេះបងមិនមែនសុបិន្តទេមែនទេ?" ថេយ៉ុង

"មិនមែនទេ... " ហាណា

"តាមពិតយ៉ុងគីពិតជាមិនបានកុហកនោះទេ... គេពិតជាចំណាំអូនបានមែន" ជីន

"គាត់ចំណាំខ្ញុំបាន??? ម្សិលមិញមែនទេ???" ហាណា

"មែនហើយ... គេទៅស្ថានីយទូរទស្សន៍កូរពេញទីនោះ" ជីន

"ប្រាប់រឿងរ៉ាវមក..." ថេយ៉ុង

"រឿងរ៉ាវ... ហុឹម... រឿងនេះគួរតែនិយាយពីកាលពីជិត១ឆ្នាំមុន... ដែលកាលនោះខ្ញុំបានស្លាប់... កាលនោះខ្ញុំពិតជាដាច់ដង្ហើមមែនតែមិនដឹងថាមានរឿងអ្វីខ្ញុំក៏ភ្ញាក់មកវិញហើយពេលនោះខ្ញុំកំពុងគេងក្នុងក្ដាមមឈូសទៅហើយៗគេរៀបនឹងបិទគម្របទៀតផង... " ហាណា

"ចុះបន្ទាប់មក" ជីន

"បន្ទាប់មកដោយសារចង់លាក់បាំងពីរឿងនេះគ្រួសាររបស់ខ្ញុំបានបញ្ជូនខ្ញុំទៅមន្ទីរពេទ្យវិញហើយខាងមន្ទីរពេទ្យក៏បានទាក់ទងទៅមន្ទីរពេទ្យនៅអាមេរិកហើយក៏បញ្ជូនខ្ញុំទៅអាមេរិកភ្លាមៗព្រោះថាអាការៈរបស់ខ្ញុំវាប្លែកពេកទើបត្រូវគ្រូពេទ្យនៅទីនោះយកខ្ញុំទៅពិសោធន៍នេះពិសោធន៍នោះចុងក្រោយខ្ញុំក៏បានធ្វើការវះកាត់មួយនៅរយៈពេល២ខែក្រោយពេលខ្ញុំទៅអាមេរិក... " ហាណា

"ចុះពេលនេះ" ថេយ៉ុង

"ពេលនេះខ្ញុំពិនិត្យឃើញថាជម្ងឺមួយនោះបានជាសះស្បើយហើយក្រោយពេលគេយកខ្ញុំទៅពិសោធន៍អស់រយៈពេល២ខែ... វាជារឿងអច្ឆរិយៈណាស់មែនទេបងប្រុស..." ហាណា

"អូនឯងមកសេអ៊ូលតាំងពីពេលណា???" ថេយ៉ុង

"អឹម... ប្រហែលជាក្រោយពេលខ្ញុំវះកាត់បាន៣ខែ... បើគិតទៅប្រហែលជា៥-៦ខែហើយ" ហាណា

"ហេតុអីមិនប្រាប់ពួកយើង??? នាងតូចដឹងទេថាជីមីនសឹងតែក្លាយជាមនុស្សប្រមឹកហើយយ៉ុងគីវិញគេ fake អារម្មណ៍ណាស់" ជីន

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now