Episode 22

250 15 1
                                    

រយៈពេលបីខែដែលគ្រូពេទ្យបានកំណត់កំពុងតែខិតជិតមកដល់ហើយ... ជីមីនដែលធ្លាប់តែរីករាយមិនចាញ់ជេហូបក៏ប្រែមកជាស្ងាត់ស្ងៀម... ទឹកមុខដែលធ្លាប់តែញញឹមក៏ប្រែមកជាស្ងួត... ក្រៅពីធ្វើការនឹងទៅជួបហាណាជីមីនតែងតែសំងំខ្លួនក្នុងបន្ទប់ឬទៅផឹកស្រានៅខាងក្រៅរហូតធ្វើឲ្យអ្នករាល់គ្នាឆ្ងល់បន្ទាប់មកក៏ប្រជុំគ្នាសួរសំណួរទៅកាន់អ្នកកម្លោះ...

"ជីមីនហា...មួយរយៈនេះឯងមានបញ្ហាអីហេតុអីក៏ក្លាយជាបែបនេះ?" វី

"បាយក៏បងមិនសូវញុាំ..." ជុងគុក

"ក្រៅពីស្រាឯងមិននឹកឃើញអ្វីទេ!!!" ជេហូប

"មានរឿងអីជីមីន?? ឯងអាចប្រាប់ពួកបងបានណា" ជីន

"បងប្រុស... ខ្ញុំមិនដឹងប្រាប់ពួកបងយ៉ាងណាទេ, ពេលនេះខ្ញុំស្មុកស្មាញណាស់" ជីមីន

"ពួកយើងប្រៀបដូចជាគ្រួសារតែមួយហេតុអីនិយាយមិនបាន? ស្មុគស្មាញយ៉ាងណាក៏អាចដោះស្រាយបានដែរ" យ៉ុងគី

"បងប្រុស... ខ្ញុំ... ខ្ញុំ... ខ្ញុំស្រលាញ់នារីម្នាក់..ហើយពេលនេះនាង... នាង..." ជីមីន

"នាងមានផ្ទៃពោះមែនទេ!!!" ជុងគុក

"បើមានប្រហែលជាល្អតែនាង... នាង..." ជីមីន

"នាងយ៉ាងមិច? និយាយឲ្យចប់ៗមក" ណាមជុន

"បងប្រុស, ខ្ញុំចង់សួរបងថាបើបងមានមនុស្សស្រីដែលបងស្រលាញ់ហើយនាង...នាងលាក់បាំងនឹងបងរឿងនាងមានជម្ងឺហើយថ្ងៃមួយបងក៏ដឹងពេលដែលបងដឹងគឺនាងសល់ពេលមិនដល់មួយខែផងតើបងនឹងធ្វើយ៉ាងម៉េច?" ជីមីន

"ជម្ងឺ??? ឯងស្រលាញ់មនុស្សស្រីណាទៅប្រាប់ពួកយើងបានទេ?" ណាមជុន

"គឺ.... " ថេយ៉ុង

"គឺអី???" ជេហូបកំពុងនិយាយសុខៗស្រាប់តែយ៉ុងដកក្រដាស់ដែលយកពីបន្ទប់នាងក្រមុំហើយក៏ជ្រុះឯកសាមួយមកដី

"នេះគឺអ្វីហ្នឹង!!!" យ៉ុងគីក៏លាន់មាត់ឡើងមក

"ឯកសារពេទ្យ???" ជីន

"បងឈឺមែនទេ" ជុងគុក

"អត់ទេ" យ៉ុងគីនិយាយចប់ក៏ហូតមើលឯកសារនោះថាជារបស់អ្នកណា... បន្ទាប់ពីអង្គុយមើលចប់សប់គ្រប់យ៉ុងគីក៏បានទម្លាក់ឯកសារទាំងនោះចោលហើយក៏រត់ចេញទៅក្រៅបាត់ស្រមោលដែលធ្វើឲ្យសមាជិកដទៃលើកលែងតែជីមីននិងថេយ៉ុងក៏ឆ្ងល់ហើយទាញឯកសារទាំងនោះមកមើលហើយក៏ភ្ញាក់ផ្អើលជាខ្លាំង...

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Место, где живут истории. Откройте их для себя