Episode 29

208 11 0
                                    


#១១:១៥នាទីព្រឹក

នៅក្នុងបន្ទប់ពេទ្យដែលមានសភាពស្ងាត់ជ្រងំមានតែលោកដុកទ័រម្នាក់នឹងអ្នកគ្រប់គ្រងហើយនឹងអ្នកស្រីមីនដែលនៅខាងក្នុងនេះ, អ្នកទាំងប្រាំក៏បានមកដល់បន្ទាប់មកជុងគុកក៏កន្លឺឡើងមកទាំងភាពសប្បាយរីករាយ....

"បងប្រុស... បងដឹងខ្លួនវិញហើយមែនទេខ្ញុំនឹកបងណាស់ពិសេសគ្មានអ្នកណាការពារខ្ញុំទេ..."

"ឯងនិយាយនេះមើលតែពួកយើងធ្វើបាបឯងណាស់អញ្ចឹង!!!" វី

"មិនមែនទេខ្ញុំនិយាយលេងទេ, បងប្រុសមានមិនស្រួលត្រង់ណាទេ???" ជុងគុក

"មែនហើយបងមានមិនស្រួលត្រង់ណាទេ???" ណាមជុន

"ពួកឯងចេញមកនេះមកបងនិងប្រាប់" គ្រាន់តែអ្នកគ្រប់គ្រងនិយាយចប់អ្នកកម្លោះទាំងប្រាំក៏ដើរចេញតាមមក

" គាត់យ៉ាងមិចនឹងហេតុអីមិននិយាយអញ្ចឹង??" វី

"ឬគេមានបញ្ហាអីមែនទេ???" ជីន

"មើលទៅគាត់ដូចជីមីនអញ្ចឹងគ្រាន់តែ..." ជេហូប

"ជីមីននៅនិយាយតែគាត់" វី

"មែនហើយ!!! គេមិនប៉ះពាល់ផ្លូវចិត្តអីទេគ្រាន់តែគេមិនដូចមុនប៉ុណ្ណោះ, តាំងពីក្រោកមកគេឆ្លើយនឹងគ្រូពេទ្យតែបី បួនម៉ាត់គត់ពួកឯងដឹងទេ" អ្នកគ្រប់គ្រង

"ពិបាកហើយអញ្ចឹង" ជុងគុក

"ចុះគាត់មានប៉ះពាល់អីទៀតទេ???" ណាមជុន

"គឺគេប្រេះឆ្អឹងនៅនឹងស្មាខាងឆ្វេងតែគេមិនព្រមព្យាបាលសោះគ្រូពេទ្យនឹងបងហើយម៉ាក់គេពន្យល់យ៉ាងណាក៏គេធ្វើមិនដឹងដែរដូច្នេះពួកឯងពន្យល់គេផង" អ្នកគ្រប់គ្រង

"គាត់នេះពិតជាពិបាកនិយាយគ្នាណាស់" ជេហូប

*ក្រាក....*

"អ្នកណាមកហ្នឹង!!!" វី

"ជីមីន?? " ជេហូប

"ខ្ញុំលឺអ្នកគ្រប់គ្រងប្រាប់ថាបងយ៉ុងគីដឹងខ្លួនហើយ" ជីមីន

"មែនហើយគាត់នៅខាងក្នុង" វី

"តែគាត់មិនព្រមនិយាយអីទេហើយដៃម្ខាងទៀតរបស់គាត់ត្រូវព្យាបាលក៏គាត់មិនព្រមដែរ" ជុងគុក

ជីមីនលឺបែបនេះក៏ដើរសំដៅទៅខាងហើយក៏និយាយឡើងមក

"ខ្ញុំសុំនិយាយជាមួយគាត់តែពីរនាក់បានទេលោកគ្រូពេទ្យនឹងម៉ាក់..." ជីមីន

"បាន..."

*ក្រឹប....*

គ្រាន់តែសម្លេងបិទទ្វារបានបន្លឺឡើងជីមីនក៏បន្លឺឡើង

"បងដឹងទេថាបងកំពុងធ្វើអី??? ហើយបងដឹងទេថាអវត្តមានបងមួយខែនេះប៉ះពាល់អ្វីខ្លះដល់ក្រុមទេ???"

ចម្លើយដែលជីមីនទទួលបានគឺដូចជាសភាពរបស់មនុស្សរុក្ខជាតិអញ្ចឹង...

"បងដឹងទេថាហាណានាងមិនចង់ឃើញបងបែបនេះទេ!!! បងភ្ញាក់ហើយគួរតែទទួលការព្យាបាលហើយរស់នៅឲ្យបានល្អដើម្បីបំពេញបំណងរបស់នាងដែលចង់ឃើញបងមានសុខភាពល្អនឹងរីករាយបងលឺទេ... នាងទៅបាត់មួយខែហើយប៉ុន្តែបងមិនទាន់បានទៅលេងនាងទេ, ឆាប់ជាហើយទៅលេងនាងទៅ" ជីមីនបញ្ចប់ប្រយោគនេះធ្វើឲ្យទឹកភ្នែករបស់អ្នកកម្លោះមីនហូរស្រក់ចុះមកស្ទើក្លាយជាទឹកបាក់ទំនប់....

"បើបងនៅធ្វើបែបនេះទៀតខ្ញុំទៅហើយៗពិចារណាថាគួរឬមិនគួរ!!!" អ្នកកម្លោះផាកដើរបានពីរ-បីជំហានយ៉ុងគីក៏បន្លឺឡើងមក

"នាងនៅឯណា???"

"បងព្រមនិយាយហើយមែនទេ???" ជីមីន

"នាងមិនទៅជាមួយម៉ាក់នាងទេមែនទេ??? ពេល... ពេលនេះនាងនៅឯណា???" យ៉ុងគី

*ក្រាក*

"គាត់ព្រមព្យាបាលហើយ" ជីមីនបន្លឺឡើងមកចំពោះមុខអ្នករាល់គ្នា

"ជីមីនហា.. ឯងធ្វើយ៉ាងមិចទើបគេព្រម???" ជីន

"មែនហើយកូនប្រុសកូនបញ្ចុះបញ្ចូលគេយ៉ាងមិចបាន???" អ្នកស្រីមីន

"គឺខ្ញុំមានវិធីរបស់ខ្ញុំណាម៉ាក់, អញ្ចឹងខ្ញុំសុំទៅកន្លែងមួយសិនហើយព្រោះខ្ញុំបានណាត់គេម្នាក់ហើយ" ជីមីន

"តែយើងត្រូវថតល្ងាចនេះណា!!!" ណាមជុន

"ខ្ញុំនឹងទៅឲ្យទាន់ម៉ោងដូច្នេះកុំបារម្ភអី" ជីមីន

~~~~To be continued~~~~

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now