Episode 23

248 13 1
                                    

ព្រឹកថ្ងៃថ្មីក៏បានមកដល់បន្ទាប់ពីនាងក្រមុំសម្រាកនៅមន្ទីរពេទ្យអស់មួយថ្ងៃ... សម្លេងនិយាយខ្សាវៗនៅពេលព្រឹកក៏បានបន្លឺឡើងមកសួរអ្នកកម្លោះដែលកំពុងចុចទូរស័ព្ទនៅក្នុងបន្ទប់នោះ...

"ថ្ងៃនេះបងអត់ទៅធ្វើការទេឬ? នេះប៉ុន្មានថ្ងៃហើយបងអត់ទៅធ្វើការទេមែនទេ?" ហាណា

"គ្មានការងារអីត្រូវធ្វើទេ... ខ្ចិលទៅណាស់ចង់នៅសម្រាក" យ៉ុងគី

"តែនេះជាមន្ទីរពេទ្យមិនមែនដមទេ" ហាណា

"កន្លែងនេះក៏អាចសម្រាកបាន" យ៉ុងគី

"ថ្ងៃនេះបងមានកាលវិភាគត្រូវថតផ្ទាល់ខ្លួនផងណា!!! ហេតុអីមិនទៅ??" ហាណា

"មិនទៅទេ... ចង់ទៅដើរលេងទេ? បងជូនទៅ..." យ៉ុងគី

"បងគួរតែទៅធ្វើការ... អូនសួរបងណាមជុនហើយៗថាពួកបងត្រូវថតពិសេសគឺបងនឹងហើយដែលត្រូវថតវគ្គច្រើនជាងគេ... ថ្ងៃនេះបងត្រូវថតសម្លេងផងអីផងហេតុអីថាគ្មានការងារធ្វើ???" ហាណា

"មិនទៅគឺមិនទៅហើយ..." យ៉ុងគី

"បងមិនទៅអូនទៅ... អូនប្រាប់គ្រូពេទ្យសុំចេញពីមន្ទីរពេទ្យឥឡូវនេះ" ហាណា

"ចង់ទៅណា??? ប៉ុន្មានថ្ងៃនេះមុខស្លេកដូចក្រដាស់ហើយ... បងមិនចង់ដើរចោលទេ...ទៅកោះជីជូរល្អទេ?" យ៉ុងគី

"បើបងមិនទុកចិត្តបងយកហាណាទៅផ្ញើបងៗនៅក្រុមហ៊ុនសិនក៏បាន... បើមិនទុកចិត្តណាស់" ហាណា

"មែនហើយ... ហេតុអីក៏ខ្ញុំភ្លេចសមាជិកខ្ញុំអញ្ចឹង!!! តែគ្រូពេទ្យ..." យ៉ុងគី

"ខ្ញុំមានមធ្យោបាយអាចចេញបានយ៉ាងស្រួល" ហាណាញញឹមចុងមាត់ហើយក៏ព្យាយាមក្រោកមកទាំងទឹកមុខស្លេកស្លាំង

---ក្រុមហ៊ុន---

"ណាមជុន, ថេយ៉ុង... ខ្ញុំផ្ញើហាណាផងណាព្រោះនាងមិនទាន់គ្រាន់បើទេ ហើយបើនាងមានអារម្មណ៍មិនស្រួលត្រង់ណា call ប្រាប់ខ្ញុំភ្លាម" យ៉ុងគី

"បាទ... តែហេតុអីហាណាអាចចេញពីមន្ទីរពេទ្យបានឆាប់យ៉ាងនេះ???" ថេយ៉ុង

"រឿងល្បិចកលនេះទុកឲ្យហាណាចុះ... ហាណាពូកែណាស់... ហាស់ហា... ខឹក... ខឹក... ខឹក..." ហាណា

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Nơi câu chuyện tồn tại. Hãy khám phá bây giờ