Episode 13

229 13 0
                                    


មួយសប្តាហ៍កន្លងផុតទៅ~~~

*ទីងតង់...*

*ក្រាក...* 

"ពេលណាទៅផ្ទះវិញ?"
សំណួរមួយនេះក៏បានបន្លឺឡើងនៅពេលដែលទ្វាបាមនបើកឡើងមក

"គឺ... គឺ...."

"គឺអី? នេះមួយសប្ដាហ៍ហើយមិនព្រមទៅវិញទេ?" យ៉ុងគី

"ក្រែងកាលពីមុនមិនចង់ឲ្យនាងទៅមែនទេ, ហេតុអីពេលនេះបាត់នាងក៏មករកនាងដល់ផ្ទះ" Geum Jae

"គ្រាន់តែបាត់អ្នកចំអិនអាហារពេលព្រឹកប៉ុណ្ណោះ" យ៉ុងគី

"ឯងសន្សំប្រាក់ដល់ថ្នាក់នេះ? ចុះនៅ dorm ក្រែងមានជីនជាអ្នកធ្វើម្ហូប, ឬឯងលែងទៅហើយ?" អ្នកស្រីមីន

"ផាកសូហាណា~~~នាងមិនទៅទេ? បើមិនចង់ទៅទេមិនបាច់ទៅទៀតទេ!" យ៉ុងគី

"ប្រាកដជាទៅហើយ... អ្នកណាមិនទៅបើប្រុសសង្ហារមកយកខ្ញុំដល់ទីនេះហើយ, បងចាំបន្តិចណាខ្ញុំទៅរៀបអីវ៉ាន់សិន" គ្រាន់តែហាណាចេញទៅផុតសំណួរមួយក៏បានបន្លឺឡើងមក

"ឯងស្រលាញ់នាងមែនទេ?" Geum Jae

"អត់... អត់ទេ... គឺ... អឺ... គ្រាន់តែពេលបាត់នាង, មានអារម្មណ៍ថាស្ងាត់ៗតែប៉ុណ្ណោះ... ហើយនេះជាអារម្មណ៍ស្រលាញ់មែនទេបងប្រុស?" យ៉ុងគី

"ឬនេះមិនមែនជាអារម្មណ៍ស្រលាញ់?" Geum Jae

"តាមពិតទៅខ្ញុំក៏~~~~" យ៉ុងគីនិយាយដល់ត្រឹមនេះហាណាក៏បានមកកាត់សម្ដីអ្នកកម្លោះទាំង២កំពុងនិយាយគ្នា

"បងប្រុសតោះយើងទៅខ្ញុំរួចរាល់ហើយ, សំណាងបានអ៊ុំស្រីជួយរៀបទើបលឿនយ៉ាងនេះ" ហាណា

"ទំនេរមកលេងអ៊ុំផងណា, កូនស្រី..." អ្នកស្រីមីន

"មិនឲ្យមកទៀតទេ... " យ៉ុងគី

"នែ៎អាល្អិត!!! ឯងនិយាយអី?" អ្នកស្រីមីន

"អត់មានអីទេម៉ាក់... ខ្ញុំទៅហើយណាម៉ាក់, បងប្រុស" យ៉ុងគី

"អ៊ុំស្រីជួយប្រាប់អ៊ុំប្រុសផងថាខ្ញុំលាទៅវិញហើយ" ហាណា

"ចាសក្មួយសម្លាញ់, ឯងនេះ... បើកឡានឲ្យស្រួលបួលផង" អ្នកស្រីមីន

"អ៊ុំស្រីមិនបាច់បារម្ភទេ បើគាត់ហ៊ានបើកឡានហួសល្បឿនខ្ញុំសុខចិត្តចុះដើរវិញ" ហាណា

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now