Episode 15

242 13 0
                                    

សួស្តីម៉ាក់, អរប៉ា, បងស្រី, បងថ្លៃនឹងក្មួយស្រីជាទីស្រលាញ់... អ្នករាល់គ្នានៅជុំគ្នាដែរមែនទេ" ហាណា

"ត្រូវហើយអ្នករាល់គ្នាកំពុងមកផ្ទះដើម្បីញុាំអាហារជុំគ្នា... " អ្នកស្រីផាកសូ ( ម៉ាក់ហាណា)

"ពេលណាកូនត្រលប់មកញុាំអាហារជុំគ្នាវិញ? ប៉ានឹកកូនណាស់" លោកផាកសូ (ប៉ាហាណា"

"ខ្ញុំក៏នឹកអ្នករាល់គ្នាដែរ... ស្អែកខ្ញុំឡើងយន្តហោះត្រលប់ទៅវិញហើយ... ប៉ាៗចាំមកទទួលកូនផងណា... " ហាណា

"ប៉ុន្មានឆ្នាំមកនេះឯងយកចិត្តគេបានឬនៅ??ប្រហែលមិនបានទេមើលទៅទើបព្រមត្រលប់មកផ្ទះបែបនេះ..." ផាក់សូហារី (បងស្រីហាណា)

"មែនហើយ... គឺនៅទេ... ប្រហែលជាជាតិនេះខ្ញុំមិនអាចយកចិត្តរបស់គាត់បានទេ... ហលយប្រហែលជាមានតែចាំជាតិក្រោយទេមើលទៅ" ហាណា

"ឯងនិយាយអីនឹងហាណា???" ហារី

"ខ្ញុំនិយាយលេងទេបងស្រី... ខ្ញុំលាអ្នករាល់គ្នាហើយណាព្រោះនៅទីនេះយប់ហើយ... ស្អែកខ្ញុំត្រូវឡើងយន្តហោះផង" ហាណា

"ចាស & បាទកូនស្រីពួកយើងលាហើយ... ជួបគ្នាឆាប់ៗណា..."

ហាណាក៏បាននិយាយលាសមាជិកគ្នេួសាររបស់នាងរួចក៏បានចុចបិទភ្លាម... បន្ទាប់ពីបិទរួចមកទឹកភ្នែករបស់នាងតូចក៏ហូរមកជាមួយភាពអស់សង្ឈឹម... ដែលធ្វើឲ្យអ្នកកម្លោះជីមីនដែលនៅក្បែរនោះក៏បានស្រស់ទឹកភ្នែកមកតាមរួចក៏អោបនាងជាការលួងលោម...

~~~~~~~

   កម្លោះសង្ហារឈុតខ្មៅតាំងពីក្បាលដល់ចុងជើងហើយដៃកាន់កាបូបនិង Ipad មួយកំពុងដើរសំដៅទៅកាន់ហាងលក់គ្រឿងអលង្ការដែលនៅក្នុងផ្សារទំនើបមួយកន្លែង... បន្ទាប់ពីចូលដល់ខាងក្នុងបុគ្គលិកហាងក៏បាមស្វាគមន៍ដល់អ្នកកម្លោះរបស់យើង..

"សួស្តីលោក... តើលោកត្រូវការអ្វីដែរ?" បុគ្គលិក

"ខ្ញុំត្រូវការកម្មង់ធ្វើរបស់ខ្លះ"

"លោកត្រូវការកម្មង់មែនទេ? សូមលោកអញ្ជើញមកខាងនេះសិនមកដើម្បីប្រាប់ពីអ្វីដែលលោកត្រូការ" បុគ្គលិក

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now