Episode 9

240 13 0
                                    


"ឈប់ខ្ញុំមើលសិន...អឺ...បន្លែ, សាច់មាន់,ត្រី, សាច់ជ្រូក, សាច់គោ, គ្រឿងសមុទ្រ, មី, កាហ្វេ, ស្ត្រប៊ីរី, ផ្លែឈើ, ក្រដាស់អនាម័យ, ភេសជ្ជៈ... " ហាណា

"នៅខ្វះអីទៀតទេ??" ជេហូប

"ប្រហែលជាគ្រប់ហើយ តោះបងប្រុសយើងទៅវិញ" ហាណា

"ហាណាចង់ទៅ Apartment វិញមែនទេ" ជីមីន

"អឺ... ខ្ញុំចង់ទៅកន្លែងមួយសិន...គឺហាងអាហារមួយកន្លែង" ហាណា

"បានពួកយើងទៅៗ" ជុងគុក

"គឺទីនេះហើយ...បងចាំសិនទៅណា" ហាណា

.........

"នាងចង់ទិញអីហ្នឹង" ជេហូប

"នេះកន្លះម៉ោងហើយហេតុអីមិនទាន់មកទៀត" ជីមីន

"នោះមកហើយ~~~ ខ្ញុំទៅជួយយួរនាងសិន" ជុងគុករត់ចេញពីឡានដើម្បីទៅជួយយួររបស់របរដែលនាងតូចដែលយួរសឹងតែបាត់មនុស្សទៅហើយ

"ចាសអរគុណហើយបងប្រុស" ហាណា

"ទើបងើបពីឈឺហើយមកយួររបស់ធ្ងន់ៗអញ្ចឹងមិនបានទេ, ហេតុអីមិនប្រាប់បងឲ្យជួយ" ជុងគុក

"មិនអីទេ, មានធ្ងន់ឯណា"ហាណា

"តៃកុងឡានតោះទៅ" ជីមីន

"បងប្រុសខ្ញុំចង់ទៅ dorm របស់ពួកបង, ខ្ញុំចង់ទៅស្នាក់នៅទីនោះមួយរយៈ" ហាណា

"ហេតុអីទៅប្អូនស្រី" ជេហូប

"គឺខ្ញុំចង់ទៅដើម្បីបានលេងសើចជាមួយបងជុងគុកនិងបងជីមីនពិសេសគឺបងវី" ហាណា

"ចុះបងយ៉ុងគីគាត់យល់ព្រមហើយឬនៅ" ជុងគុក

"គាត់មិនថាអីទេ... ទោះមិនព្រមក៏ត្រូវព្រមដែរ..." ហាណា

"តែ... អឺ... យើងគួរតែប្រាប់គាត់សិនទេ???" ជេហូប

"កុំអីបងប្រុស... បើប្រាប់គាត់និងមិនព្រមទេ" ហាណា

"អឺ...បានៗ, តោះយើងទៅ dorm វិញ" ជេហូប

-------------

ពេលវេលាកាន់តែដើរលឿនពីរមួយថ្ងៃទៅមួយថ្ងៃ... ២ឆ្នាំកន្លងផុតទៅ ហាណាក៏បានផ្លាស់ប្ដូរមនុស្សប្រុសម្នាក់ដែលតែងតែត្រជាក់ស្រេបមកក្លាយជាមនុស្សថ្មីម្នាក់ដែលចូលចិត្តកំប្លែង, យកចិត្តទុកដាក់នឹងអ្នករាល់គ្នា... ម៉ោង07:50នាទីព្រឹក... កម្លោះសង្ហារយ៉ុងគីកំពុងមករកកន្លែងទទួលភ្ញៀវជាមួយទឹកមុខអត់ងងុយព្រោះយប់មិញគេថតរហូតដល់ភ្លឺ...

"ហាណា... នាងនៅឯណា??"

"បងប្រុសចង់ញ៉ាំអីមែនទេ???" ហាណា

"មែនហើយខ្ញុំឃ្លានហើយ"

"បងញុាំទឹកដោះគោមួយកែវសិនទៅចាំខ្ញុំទៅចំអិនអាហារឲ្យ" ហាណា

"អរគុណ..."

"ខ្ញុំនៅជាមួយបងជាង២ឆ្នាំហើយ... ហើយអាហារក៏ចំអិនឲ្យបងមិនតិចដងដែរហេតុអីនៅអរគុណដូចអ្នកដទៃទៀត??" ហាណា

"ខ្ញុំ... ខ្ញុំឃ្លានហើយកុំនិយាយច្រើនពេកអីនាងល្អិត"

"នេះបងហៅខ្ញុំថាមិច???" ហាណា

"គ្មានអីទេ..." យ៉ុងគី

---15នាទីក្រោយមក---

"នេះអាហាររបស់បង ហើយនេះជារបស់ខ្ញុំ" ហាណាដាក់អាហារនៅខាងមុខកម្លោះសង្ហាររបស់យើងរួចនាងក៏អង្គុយទល់មុខគេ...

សម្លេងក្អកក៏បានបន្លឺឡើងមកធ្វើឲ្យអ្នកដែលកំពុងអង្គុយញុាំអាហារទល់មុខនោះឈប់ញុាំហើយធ្វើមុខជាឆ្ងល់ហើយចិញ្ចើមទាំងពីរក៏ជ្រួញចូលគ្នា

"យ៉ាងមិចនឹងហេតុអីក្អកមិនបាត់អញ្ចឹង???" យ៉ុងគី

"អរ...អត់អីទេ ខ្ញុំចង់ទៅបន្ទប់ទឹកដើម្បីខ្ពុលមាត់បន្តិចសិន..." ហាណា

"ហឹម..." យ៉ុងគី

*ក្រឹប...*

"ហេតុអីមួយរយៈនេះខ្ញុំឧស្សាហ៍ក្អកហើយឈាមច្រមុះម៉េស!!! តើខ្ញុំមានបញ្ហាអីមែនទេ??ឬក៏មកពីអាកាសធាតុដែលចាប់ផ្ដើមត្រជាក់?" ហាណា

*តុក...តុក...តុក...*

"ហេនាងល្អិត... ហេតុអីចូលបន្ទប់ទឹកយូរយា៉ងនេះ? ពេលណាចេញមក"

"ចាំបន្តិច... បន្តិចទៀតចេញហើយ" ហាណា

"ឆាប់ចេញមកអាហារលែងឆ្ងាញ់ហើយ..."

*ក្រាក...*

"ចូលធ្វើអីយូរយ៉ាងនេះ, ស្រលាញ់បន្ទប់ទឹកណាស់មែនទេ" យ៉ុងគី

"ប្រហែលហើយព្រោះស្រលាញ់ម្ចាស់បន្ទប់មិនបានទើបស្រលាញ់បន្ទប់ទឹក" ហាណា

"ន៎ែនាងតូច... កុំនិយាយលេងច្រើនពេក" យ៉ុងគី

"អេហេ... នេះមុខហើយត្រចៀករបស់បងចាប់ផ្ដើមក្រហមហើយ~~ ឬបងអៀន" ហាណា

"ឆាប់ញុាំទៅថ្ងៃនេះខ្ញុំមានកិច្ចការត្រូវធ្វើផង" យ៉ុងគី

"ចាស... ចាសបងប្រុសសម្លាញ់ចិត្ត..." ហាណា

~~~~To be continued~~~~

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Nơi câu chuyện tồn tại. Hãy khám phá bây giờ