Episode 7

305 15 0
                                    


"យ៉ុងគី...  មុននេះមានអ្នក call មកឯងហើយនាងប្រាប់ថានាងឈ្មោះហាណា" អ្នកគ្រប់គ្រង

"ហាណា??? នាងនិយាយថាមិចខ្លះទៅ" យ៉ុងគី

"នាងថានាងចេញពីមន្ទីរហើយ"
អ្នកគ្រប់គ្រង

"តែប៉ុណ្ណឹងទេមែនទេ?" យ៉ុងគី

"មែនហើយ" អ្នកគ្រប់គ្រង

"ឯណាទូរស័ព្ទរបស់ខ្ញុំទៅ???" យ៉ុងគី

"នេះ..."

យ៉ុងគីក៏បានយកទូស័ព្ទរបស់ខ្លួនរួចប្រញាប់ដើរចេញទៅដើម្បីcall ទៅអ្នកណាម្នាក់...

"អាឡូបងប្រុស..."

"យ៉ុងគីឯងមានការអីមែនទេទើប call មកបងទាំងស្មាលនេះ???" Geum Jae

"ហាណាចេញពីពេទ្យហើយមែនទេ???ហើយពេលនេះនាងនៅឯណា!!!"

"នាងចេញល្ងាចមិញហើយៗនាងបានទៅ Apartment របស់ឯងបាត់ហើយ... នាងមិនប្រាប់ឯងទេមែនទេ???" Geum Jae

"នាង call មកប្រាប់ថានាងចេញពីពេទ្យតែមិនប្រាប់ថាទៅណាទេ"

"នាងតូចនេះយ៉ាប់ណាស់" Geum Jae

"បានហើយអញ្ចឹងខ្ញុំនឹងឆាប់ត្រឡប់ទៅ Apartment វិញ"

"ហុឹមល្អ..." បង Geum Jae និយាយចប់អ្នកកម្លោះយ៉ាងគីក៏ចុចបិទទូរស័ព្ទហើយត្រៀមដើរចេញទៅតែក៏ត្រូវឈប់បន្តិចដោយសារត្រូវ RM ឃាត់

"បងចង់ទៅណាយ៉ុងគី" RM

"ទៅ apartment"

"ហេតុអីក៏បងឆាប់ទៅម៉េស???" ជុងគុក

"ហាណាចេញពីពេទ្យហើយៗពេលនេះនាងកំពុងនៅម្នាក់ឯងនៅឯ Apartment"

"អញ្ចឹងពួកយើងទៅដែរល្អទេ?" ជីន

"មែនហើយឲ្យពួកយើងទៅផង" ជេហូប

" តាមសប្បាយ" យ៉ុងគីនិយាយរួចក៏ដើរចេញទៅបាត់ចំណែកឯសមាជិកទាំង៦ក៏បានប្រញាប់ប្រញាលដើរតាមពីក្រោយ....

-------------------------

*ក្រាក... ក្រឹប...*

សម្លេងបើកទ្វាក៏បានបន្លឺឡើងមក, បន្តិចក្រោយមកជុងគុកយកក៏បាននិយាយឡើងមក...

"នាងទៅណាបាត់ហើយ" ជុងគុក

"នាងគេងបាត់ហើយ..." វី

"តោះទៅកន្លែងទទួលភ្ញៀវវិញ" RM

"ហឹម..." ជីន

"ខ្ញុំគិតថានឹងយកនាងទៅតាម, ល្អទេ" យ៉ុងគី

"នាងទើបតែជាអញ្ចឹងមិនគួរទុកចោលទេ..." ជេហូប

"បងហូបនិយាយត្រូវហើយ" ជីមីន

"ល្អ..." យ៉ុងគី

"ទៅគេងទៅព្រោះយប់ជ្រៅហើយ" ជីន

"ខ្ញុំអស់កម្លាំងណាស់...." ជុងគុក

"កូនទន្សាយរបស់បងឯងគេងជាមួយបងល្អទេ??" ជីន

"កន្លែងណាក៏បាន" ជុងគុក

ថ្ងៃថ្មីក៏បានមកដល់~~ នាងតូចហាណាក៏បានក្រោកឡើងមកជាមួយនឹងភាពភ្ញាក់ផ្អើលជាខ្លាំងដោយឃើញយ៉ុងគី, RM និង វីកំពុងគេនៅលើសាឡុង...

"តើគាត់មកតាំងពីពេលណា...ខ្ញុំមិនគួរដាស់គាត់ទេ... អ្វីដែលគួរធ្វើនោះគឺចំអិនអាហារពេលព្រឹកសម្រាប់ពួកគាត់ល្អជាង..." ហាណា

"ក្លិនឈ្ងុយ... អូរ... ខ្ញុំកូរពោះណាស់" វី

"ខ្ញុំសុបិន្តឃើញម្ហូបឆ្ងាញ់" RM

"ខ្ញុំឃ្លានណាស់... តើមានរបស់អីអាចញុាំបានទេ" ជីនដើរមកជាមួយសម្លេងក្រលរៗនឹងមិនបើកភ្នែកកំពុងរអ៊ូរឿងរបស់ញុាំ

"បងអាចញុាំបានព្រោះខ្ញុំបានធ្វើ sandwich សម្រាប់ពួកបងរួចហើយ"

គ្រាន់តែលឺសម្លេងហាណានិយាយបែបនេះភ្លាមអ្នករាល់គ្នាដែលកំពុងតែគេងលក់ក៏ក្រោកឡើងហើយព្យាយាមបើកភ្នែកដែលហើមលឹបនោះឡើងមកដើម្បីមើល

"ឯងក្រោកតាំងពីពេលណា" យ៉ុងគី

"ខ្ញុំមិនបានមើលម៉ោងទេ, ពួកបងឆាប់ទៅសម្អាតខ្លួនទៅអាងមកញុាំអីជុំគ្នា..." ហាណា

"នាងតូចអស់អីហើយមែនទេ??" Rm

"ចាស អស់អីហើយ... បងមើលមកខ្ញុំសមជាមនុស្សឈឺទេ??" ហាណា

"មិនសមទេ..." វី

"អញ្ចឹងឆាប់ទៅរៀបចំខ្លួនទៅអាងមកញុាំអាហារ" ហាណា

"ល្អៗ"

"នាងតូចក៏ឆាប់រៀបចំខ្លួនដែរទៅអាងទៅជាមួយពួកបង" ជីមីន

"បងយ៉ុងគីមិនឲ្យខ្ញុំទៅទេ" ហាណា

"ខ្ញុំមិនទាន់បានហាមឃាត់អ្នកណាម្នាក់ទេ!!!" យ៉ុងគី

"អញ្ចឹងខ្ញុំទៅរៀបចំខ្លួនសិនហើយ... យេបងយ៉ុងគីយកខ្ញុំទៅតាមហើយ" ហាណា

"សប្បាយចិត្តដល់ថ្នាក់នេះឬ!!!" ជេហូប

~~~~To be continued~~~~

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Onde histórias criam vida. Descubra agora