Episode 32

192 14 2
                                    

"នាងសរសេរអ្វីខ្លះ?" យ៉ុងគី

"បងយកវាទៅមើលទៅ, ក្នុងនោះមាន memory card មួយដែលនាងបានធ្វើជាវីដេអូហើយថតវិដេអូនិយាយជាច្រើនដោយសារនោះជារយៈពេលកន្លះខែចុងក្រោយមុនពេលនាងស្លាប់" ណាមជុន

"ហុឹម... " យ៉ុងគី

"ដល់ម៉ោងពិនិត្យហើយសូមអ្នកទាំងអស់គ្នាអញ្ជើញទៅចាំខាងក្រៅបន្តិចសិនទៅ" ដុកទ័រ

"លោកដុកទ័រ, តើពេលណាខ្ញុំអាចចេញពីមន្ទីរពេទ្យបាន???" យ៉ុងគី

"បើថ្ងៃស្អែកលទ្ធផលចេញមកថាលោកមិនមានបញ្ហាអីនោះថ្ងៃបន្ទាប់លោកអាចចេញពីមន្ទីរពេទ្យបានហើយ" ដុកទ័រ

"បាទអរគុណណាស់" យ៉ុងគី

"អញ្ចឹងខ្ញុំត្រឡប់ទៅវិញហើយ" ដុកទ័រ

...........ពីរថ្ងៃក្រោយមក..........

#០៦:១៣នាទីល្ងាច

*ក្រាក...*

"ស្វាគមន៍បងប្រុសត្រឡប់មក dorm វិញ" ជេហូប, វី, ជុងគុក

"អរគុណណាស់" យ៉ុងគី

"បន្ទប់បងខ្ញុំរៀបចំរួចរាល់ហើយ" ជីមីន

"បន្ទប់យើងមិនដែលរញ៉េរញ៉ៃទេ" យ៉ុងគី

"ខ្ញុំបានចូលទៅបោសធូលីណា" ជីមីន

"ឯងម្នាក់ឯងទេដែលធ្វើការងារនេះ???" ថេយ៉ុង

"បាន... បាន... គឺពីរនាក់យើងល្អទេ???" ជីមីន

"ចូលមកអាហាររៀបចំរួចរាល់ហើយឆាប់ទៅញុាំល្អទេប្រយ័ត្នលែងឆ្ងាញ់ណា" ជេហូប

"អាហារកម្ម៉ងមែនទេ???" យ៉ុងគី

"នេះបងចង់ថាពួកខ្ញុំមិនចេះធ្វើម្ហូមែនទេ???" ជុងគុក

"ម្ហូបពួកឯងទាំងបួនធ្វើ???" យ៉ុងគី

"ស្លាប់ហើយចង្ក្រានបាយរបស់ខ្ញុំ" ជីន

"ខ្ញុំសម្អាតរួចរាល់ហើយបងកុំភ័យ" ថេយ៉ុង

"ខ្ញុំឃ្លានហើយ" ណាមជុន

------------------

"បងមិនទាន់សម្រាកទេមែនទេ???" ជីមីន

"មែនហើយ" យ៉ុងគី

"នេះជា memory card ដែលហាណានឹងខ្ញុំថតជាមួយគ្នា, បងចង់មើលទេ?" ជីមីន

"បានយកមកយើងនឹងចាក់មើល" យ៉ុងគី

"នេះបងយកមើលទៅបើទំនេរបងអាចមើលបាន, អញ្ចឹងខ្ញុំចេញទៅហើយណា" ជីមីន

"ហុឹមល្អ"

*គ្រឹប....*

គ្រាន់តែជីមីនចេញផុតយ៉ុងគីក៏ចាប់ផ្ដើមចាក់ Memory មួយនោះ.....

~~ ក្នុង memory~~~

(រីដេអូទីមួយ)

"បងចាប់ផ្ដើមថតហើយមែនទេ?" ហាណា

"មែនហើយ... ឆាប់និយាយមកបងនឹងថតទុកឲ្យអស់" ជីមីន

"កុំទាន់អាលខ្ញុំមិនទាន់ត្រៀមខ្លួនទេ... មើលចុះសក់របស់ខ្ញុំរញ៉េរញ៉ៃណាស់" ហាណា

"អ្នកណាថា? ហាណារបស់បងតែងតែស្រស់ស្អាតជាទីបំផុត... ឆាប់ញញឹមបន្តិចទៅបងនឹងថតជារូបសន្លឹកខ្លះ" ជីមីន

"បងឯងនេះពិនបញ្ជោរខ្ញុំណាស់" ហាណា

"មានឯណា..." ជីមីន

"បងឯងនេះ..." ហាណា

"តោះចាប់ផ្ដើមទៅ... បងចាប់ផ្តើមរាប់ហើយណា... ១... ២... ៣... និយាយទៅ"

~~~~To be continued~~~~

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now