Episode 18

244 16 3
                                    

"សូមលោកមេត្តាជួយចុចលេខកូដបន្តិច" បុគ្កលិក

"បាទបាន..." បន្ទាប់ពីទូទាត់រួចរាល់អ្នកកម្លោះយ៉ុងគីក៏បានដើរត្រលប់មកចំណតឡានរួចក៏បើកឡានចេញទៅ.....

------------------------

#HYBE

"បងត្រលប់មកវិញហើយមែនទេ??? " ជុងគុក

"ឃើញហើយនៅសួរទៀត???" យ៉ុងគី

"ក្រោយពេលបងចេញទៅបាត់បងណាមជុនក៏មករកបង" ជុងគុក

"គេរកយើងមានការអី???" យ៉ុងគី

"ខ្ញុំក៏មិនដឹងដែរ... " ជុងគុក

"ចុះឯងមានឃើញផាកជីមីនទេ???" យ៉ុងគី

"គាត់បាត់ខ្លួនតាំងពីព្រលឹម, មិនដឹងទៅណាទេ... បងមានការអីជាមួយគាត់មែនទេ???" ជុងគុក

"បងរកជីមីនមែនទេ???" ថេយ៉ុង

"ត្រូវហើយ... ឯងមានឃើញគេទេ???" យ៉ុងគី

"ខ្ញុំឃើញគេចេញពី dorm ជាមួយហាណាតាំងពីព្រឹក... លឺថាជូនហាណាទៅពេទ្យព្រោះនាងមិនស្រួលខ្លួន" ថេយ៉ុង

"ថាមិច??? ហាណាមិនស្រួលខ្លួន???" យ៉ុងគីនិយាយចប់ក៏ដើរត្រលប់ក្រោយវិញ

"បងចង់ទៅណា? ទៅរកហាណាមែនទេ?" ជុងគុក

"អ្នកណាថា??? បងរវល់ណាស់បងចង់ទៅកន្លែងមួយ" យ៉ុងគី

"បងពិតជាមិនទៅរកនាងមែន?" ជុងគុក

"មិនទៅទេ... ហើយថ្ងៃនេះបងនិងទៅ dorm កុំភ្លេចប្រាប់បងជីនឲ្យផងប្រយ័ត្នគាត់មិនទុកអាហារឲ្យបង  "យ៉ុងគី

"បាទខ្ញុំដឹងហើយ" ជុងគុក

"គេនិយាយអីមុននេះ" ជីន

"បងមកតាំងពីពេលណា?" ជុងគុក

"ស្ដាប់បានតិចតែមិនច្បាស់ថានិយាយអីតែគេមកហើយក៏ទៅវិញឬគេថែមអាជីបជាតួរល្ខោនមួយថ្មីទៀត?" ជីន

"តាំងពីគាត់ឈ្លោះជាមួយហាណាមកគាត់ដូចជាត្រលប់ទៅសភាពដើមវិញហើយ, អរមែនហើយគាត់ប្រាប់ថាថ្ងៃនេះគាត់ទៅ dorm វិញឲ្យខ្ញុំប្រាប់បងផង" ជុងគុក

"Dorm ទៀតហើយ... កាលណាគេត្រលប់ទៅ apartment គេវិញទៅន៎..." ជីន

"ខ្ញុំក៏គិតអញ្ចឹងដែរ" ជុងគុក

-----------------------

"ជីមីនហា... មួយរយៈនេះឯងបាត់ទៅណា???" ជេហូប

"ខ្ញុំទៅ... អឺ..." ជីមីន

"ទៅណា??? នៅអឺអី??? " ថេយ៉ុង

"អឺរ៉ុបមែនទេ???" ណាមជុន

"មានឯណា... គឺខ្ញុំទៅ.... ទៅ..." ជីមីន

"ទៅណា???" ជីន

"ទៅផ្ទះម៉ាក់... គឺប្អូនប្រុសត្រូវការជំនួយពីខ្ញុំ" ជីមីន

"ឈប់បោកទៅ... មួយរយៈនេះប្អូនបងលេងហ្គេមជាមួយខ្ញុំរាល់ថ្ងៃ... គេសប្បាយចិត្តណាស់" ជុងគុក

"ប្រាប់មកថាទៅណា... ឬចង់ឲ្យពួកបងស៊ើបពីឯង???" ណាមជុន

"បាន... គឺទៅពេទ្យ... កំដរហាណា... នាង... នាង... នាងមានជម្ងឺក្រពះទើបត្រូវទៅពេទ្យហើយខ្ញុំក៏កំដរនាងដែរ... នេះជារូបភាពរបស់នាង" ជីមីន

"មុខនាងស្លេកម្លេស???" យ៉ុងគី

"នាងទើបវះកាត់ហើយដូច្នេះទើបបែបនេះ..." ជីមីន

"ចុះពេលនេះនាងនៅឯណា???" យ៉ុងគី

"នាងទៅបរទេសបាត់តាំងពីម្សិលមិញ... នាងប្រាប់ខ្ញុំថានាងទៅដល់ហើយ" ជីមីនក៏បង្ហាញសារមួយទៅអ្នករាល់គ្នាមើល

"ហេតុអីមិនប្រាប់ពួកយើង" ជីន

"នាងមិនឲ្យប្រាប់ដូច្នេះក៏មិនហ៊ានប្រាប់ទៅ" ជីមីននិយាយចប់ក៏ call ទៅនាងដើម្បីបញ្ជាក់ពីការពិត.....

~~~~To be continued~~~~

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now