Episode 30

213 10 0
                                    

-->ទីបញ្ចុះសព <--

អ្នកកម្លោះផាកជីមីនកំពុងដើរចូលមកខាងក្នុងទីបញ្ចុះសពជាមួយនិងឈុតខ្មៅតាំងពីក្បាលដល់ចុងជើងដោយក្នុងដៃកំពុងកាន់បាច់ផ្កាឈូករ័ត្នមួយបាច់មកជាមួយ....

"ហាណា... បងមកទៀតហើយ... ធុញបងទេ??? ថ្ងៃនេះបងយកផ្កាឈូករ័ត្នមកជាមួយណា... បងឃើញមេឃស្រឡះល្អក៏នឹកឃើញថាថ្ងៃនេះអាកាសធាតុសមជាមួយផ្កាមួយបាច់នេះណាស់... បងមកក៏មានរឿងចង់ប្រាប់អូនដែរថាបងយ៉ុងគីដឹងខ្លួនហើយៗគាត់.... ហុឹម... បងពិបាកប្រាប់អូនឯងណាស់ថាគួរនិយាយពីណាទៅណានុះ...អញ្ចេះចុះបងចាប់និយាយពីត្រង់នេះទៅ...  " ជីមីនបានមកអង្គុយរៀបរាប់អស់ពេលយ៉ាងយូររួចសម្លេងទូរស័ព្ទក៏បន្លឺឡើង...

*គ្រឺង...*

"អាឡូ"

"ជីមីនហាឯងនៅឯណា? នេះល្ងាចហើយណាឆាប់មកប្រយ័ត្នមកមិនទាន់ពេលថត" ជេហូប

"ខ្ញុំដឹងហើយ, បន្តិចទៀតខ្ញុំទៅហើយ" ជីមីន

"ឯងនៅឯណា???" ជីនបន្ទរពីក្រោយ

"គេច្បាស់ណាស់ថានៅផ្ទះថ្មីរបស់ហាណា" ថេយ៉ុងឆ្លើយជំនួសអ្នកកម្លោះ

"ឯងដឹងចិត្តយើងណាស់" ជីមីននិយាយហើយក៏សើចតាមទូរស័ព្ទមក

"នេះ១ខែមាន៣០ថ្ងៃឯងទៅលើសទៅ៣០ដងហើយ" ណាមជុន

"ខ្ញុំទៅហើយ... បានហើយ..." ជីមីននិយាយចប់ក៏ចុចបិទទូរស័ព្ទទៅរួចក៏បែរមកនិយាយជាមួយផ្នូរដែលមានរូបនាងក្រមុំនៅតាំងចំពោះមុខដោយយកដៃម្ខាងទៅជូតលើរូបថតដែលបានតាំងរបស់នាងក្រមុំ...

"បងដល់ពេលទៅវិញហើយ... ចាំរួចការងារចាំបងមកទៀតណា... សង្ឃឹមថាហាណាមិនខឹងនិងបងទេ..." ជីមីននិយាយទាំងចិត្តមិនចង់ចាកចេញពីទីនេះតែយ៉ាងណាក៏ត្រូវដើរចេញទៅដដែល...

-->កន្លែងថត<--

"មកហើយមែនទេ???" ជីន

"បងចង់ញុាំអីបន្តិចទេ???" ជុងគុករត់មកពីណាមិនដឹងដោយមានសុាំវិច២-៣មកជាមួយ

"ឯងនេះល្មោភញុាំមែន" ជីន

"បងឯងចង់ញុាំទេ???" ជុងគុក

"ឲ្យបងមួយមក... បងឃ្លានហើយ" ជីមីននិយាយហើយក៏ដើរទៅជាមួយសុាំវិចមួយដុំព្រោះអ្នកកម្លោះត្រូវត្រៀមខ្លួនសម្រាប់ថតនៅពេលបន្តិចទៀត

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now