Episode 17

257 17 0
                                    


"អ្នករាល់គ្នាស្រវឹង ហើយក៏ទៅគេងអស់ហើយតែហេតុអីបងនៅអង្គុយទីនេះទៀត? មេឃចាប់ផ្ដើមត្រជាងហើយឆាប់ចូលទៅខាងក្នុងទៅ" ហាណាដែលមកដល់មុននេះក៏និយាយទៅកាន់អ្នកកម្លោះជីមីនដែលកំពុងអង្គុយតែម្នាក់ឯងដោយទឹកមុខក្រៀមក្រំ, អ្នកកម្លោះក៏មិនស្ងាត់មាត់យូររួចក៏និយាយឡើងមកកាន់នាងក្រមុំ

"បងមិនស្រវឹងទេហាណា... ស្រាប៉ុណ្ណេះមិនអាចឲយបងស្រវឹងបានទេ... បងអង្គុយនៅទីនេះគឺដើម្បីចង់សួរអូនឯងបន្តិចបានទេ?" ជីមីន

"បងមានរឿងអី? បងអាចសួរបានគ្រប់សំណួរ, អូនរីករាយនឹងឆ្លើយ... " ហាណា

"ហាណា... ថ្នាំអូនលេបថ្ងៃមុននោះជាថ្នាំអី?" ជីមីន

"ថ្នាំ??? ថ្នាំថ្ងៃមុន??? អរ... វាជាថ្នាំឈឺក្រពះ" ហាណា

"ថ្នាំឈឺក្រពះ??? (សើច) ហាណា... ហាណា... ហាណាហា!! ហាណាឈប់កុហក់បងទៅ... កុហក់បងធ្វើអី? ហាណាអាចប្រាប់បងតាមត្រង់, តើវាមិនបានមែនទេ? មិនទុកចិត្តបងមែនទេ?" ជីមីននិយាយចប់ទឹកភ្នែកក៏ហូរចុះមកប្រៀបដូចជាទឹកបាក់ទំនប់ព្រោះវាពិតជាទប់លែងជាប់.....

"បងនិយាយអី? ខ្ញុំមិនបងយល់ទេ... ប្រាប់ត្រង់មិនត្រង់អី??? " ហាណា

"ហាណាដឹងទេ... បងបានយកថ្នាំរបស់អូនទៅឲ្យគេពិសោធន៍, បងចង់ដឹងថាវាជាថ្នាំអីព្រោះថាអាការៈ និងកាយវិការរបស់អូនមិនដូចគេទេទើបបងចង់ដឹង... អូនដឹងហើយថាលទ្ធផលថ្នាំនោះយ៉ាងមិច!!! ហាណាអូនឈឺដល់កម្រិតណាហើយ? ប្រាប់បងមកបងមិនឲ្យអ្នកផ្សេងដឹងទេ... ប្រាប់បងមកបងសូមអង្វរ.."
  
    ជីមីនយំកាន់តែខ្លាំងទៅៗរហូតធ្វើឲ្យនាងតូចទប់ទឹកភ្នែកមិនបានរួចក៏និយាយបណ្ដើរយំបណ្ដើរទៅកាន់ជីមីន

"បងប្រុស... ខ្ញុំ... ខ្ញុំមិនចង់លាក់... ហឹកៗ... លាក់បាំងបងទេ...ហឹកៗ... តែមកពីវាហួស...ហឹកៗ... ហួសពេលហើយ.. ទើបខ្ញុំមិនចង់និយាយប្រាប់អ្នកណា... ខ្ញុំ... ខ្ញុំត្រលប់ទៅបរទេសវិញគ្រាន់តែចង់ឲ្យគ្រូពេទ្យនៅទីនោះព្យាបាលខ្ញុំ... ខ្ញុំចង់ព្យាបាលប៉ុន្តែបងប្រុសដឹងទេថាសូម្បីទេវតាក៏មិនព្រមឲ្យខ្ញុំរស់ដែរ... លោកបានបង្អាក់ពេលខ្ញុំមិនឲ្យខ្ញុំត្រលប់ទៅវិញបាន...ដូច្នេះពេលនេះខ្ញុំគ្រាន់តែចង់លឺបងយ៉ុងគីសារភាពថាគាត់ស្រលាញ់ខ្ញុំ... ប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ, ប៉ុន្តែជាតិនេះខ្ញុំប្រហែលមិនអាចលឺវាទេ... "ហាណា

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now