Episode 27

238 12 0
                                    

ព្រឹកថ្ងៃថ្មីក៏បានមកដល់ជាមួយនឹងអាកាសធាតុត្រជាក់ -0អង្សារដោយសារម្សិលមិញព្រិលជាច្រើនបានធ្លាក់មកផ្ទៃមេឃក៏មិនមានពន្លឺព្រះអាទិត្យរះល្អដូចសប់មួយដងដែរតែផ្ទុយមកវិញមានតែពពកខ្មៅពាសពេញផ្ទៃមេឃធ្វើឲ្យស្រអាប់ប្រៀបដូចជាមេឃរៀបនឹងភ្លៀង...

"ព្រឹកហើយ... ហាណាចាំបងណាបងទៅតែមួយសន្ទុះទេបងនឹងមកវិញ" យ៉ុងគីនិយាយរួចក៏រត់ទៅបាត់ចំណែកឯជីមីនវិញស្ទើរតែឆ្កួតទៅហើយ... ពួកគេទាំងពីរមិនទទួលស្គាល់ទេថានាងបានទៅបាត់ហើយ... សូម្បីគ្រូពេទ្យមកបម្រុងដកឧបករណ៍ក៏គេមិនព្រមដែរមានតែចាក់ថ្នាំរំងាប់អារម្មណ៍ឲ្យជីមីនគេងលក់តែប៉ុណ្ណោះទ់បអាចនាំយកនាងក្រមុំទៅបន្ទប់រក្សាសពបាន... ក្រឡេកទៅមើលអ្នកកម្លោះយ៉ុងគីដែលរត់ទៅបាត់នោះវិញដោយសារមេក្រុមណាមជុនមិនទុកចិត្តក៏បានឲ្យជុងគុកទៅតាម...

"ជុងគុកឯងទៅតាមបងយ៉ុងគីទៅខ្លាចគាត់មានបញ្ហាព្រោះពេលនេះគាត់នឹងជីមីនបាត់បង់ការគិតហើយ" ណាមជុន

"បាទបងប្រុស" ឆ្លើយចប់ជុងគុកក៏រត់ទៅតាមបាត់ទៅ

"ណាមជុន ឯងគួរតែផ្ដល់ដំណឹងដល់ម៉ាក់អ៊ុំហើយ" ជីន

"មែនហើយណាមជុន ឆាប់ទាក់ទងទៅម៉ាក់អ៊ុំទៅ" ជេហូប

"មែនហើយ..." ណាមជុន

*គ្រឺង.... គ្រឺង...*

"ម៉ាក់អ៊ុំសួស្ដី" ណាមជុន

"ចាស... ចាសកូនប្រុស... ម៉ាក់លឺថាហាណានាងនៅមន្ទីរមែនទេ!!! អាការៈនាងយ៉ាងមិចហើយ លឺម៉ាក់នាងទាក់ទងមកថាអាការៈមិនស្រួលទេ" អ្នកស្រីមីន

"អឺ... ម៉ាក់អ៊ុំហាណានាង.... នាង..." ណាមជុន និយាយបានត្រឹមនេះសម្លេងក៏ប្រែប្រួលទៅជារដាក់រដុប

"ណាមជុនហា...ចេញទៅនិយាយខាងក្រៅទៅ..." ជីន

"បាទបាន... " ណាមជុន

"នាងមិនអីទេមែនទេណាមជុនហា???" អ្នកស្រីមីន

"អឺ... គឺ... ហាណានាងបានផុតដង្ហើមបាត់ហើយម៉ាក់អ៊ុំ... ប៉ុន្តែបងយ៉ុនគីនឹងជីមីនមិនឲ្យអ្នកណាប៉ះពាល់រូបរាងរបស់នាងទេ" ណាមជុន

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now