Episode 28

220 13 0
                                    

"នោះគឺជុងគុកមែនទេ? នេះគេទៅសម្ដែងរឿងអីមែនទេ?ហើយថតតាំងពីពេលណា? តែឡាន... ឡាននោះដូច... ដូចជា...." ជីមីន

"វីឯងទៅបបួលជីមីនទៅក្រៅទៅណា" ជេហូប

"នោះគឺឡានបងយ៉ុងគីតើមែនទេ??? នោះគឺបងយ៉ុងគីមែនទេ??? ម្នាក់ដែលនៅក្នុងឡានជុងគុកកំពុងទាញនោះ??? បងយ៉ុងគីមែនទេ???" ជីមីនស្រែករហូតភ្លាត់សម្លេងហើយក៏ដួលសន្លប់បាត់ទៅ

"ពួកយើងគួរតែទៅទីនោះ!!!" ជីន

"មិនបានទេ! បើយើងទៅរឿងកាន់តែរញ៉េរញ៉ៃហើយ!!!" ណាមជុន

"ខ្ញុំទៅ!!! ទោះមានរឿងអីក៏ខ្ញុំត្រូវតែទៅដែរ!!! ពួកបងមើលជីមីនផង" និយាយចប់ថេយ៉ុងក៏រត់ទៅបាត់....

#ក្រឡេកមកជុងគុកដែលកំពុងឈរស្រែកពេញផ្លូវវិញ

"បងប្រុស!!!! បងប្រុស!!!! បងប្រុស!!! បងមិនអីទេមែនទេ??? ឆាប់ឆ្លើយមកបងប្រុស, បងប្រុស" ជុងគុកដែលកំពុងតែយកដៃទាំងគូរទៅគោះកញ្ចក់ឡានផងស្រែកយំផងធ្វើឲ្យផ្លូវនៅទីនោះស្ទះចរាចរណ៍ដោយសារមានមនុស្សជាច្រើនសម្រុកមករោមមើល, មិនយូរប៉ុន្មានវីក៏មកដល់

"ជុងគុក!!! ជុងគុកឈប់ទៅ!!! ឈប់ទៅណាជុងគុក" វីនិយាយផងចាប់ទាញដៃជុងគុកផង

"បងវីបងមកហើយមែនទេ? បងមើលបងយ៉ុងគីទៅបងមើលទៅ!!!! "

"ឡានសង្គ្រោះមកហើយឯងឆាប់ថយបន្តិចទៅឲ្យគេចូលមកជួយគាត់ល្អទេ??" វី

"ជុងគុក, វីពួកឯងឆាប់ឡើងឡានគេចចេញទៅល្អជាងជៀសវាងមានព័ត៌មានធ្ងន់ធ្ងរជាងនេះ" អ្នកគ្រប់គ្រង

"មិនទៅទេ, មិនទៅទេ!!!! " ជុងគុក

"ជុងគុកកុំរឹងរូសអីឆាប់ទៅជាមួយពួកយើងទៅ...." វី

"អង្គរក្សឆាប់មកចាប់គេឡើងឡានទៅ" អ្នកគ្រប់គ្រង

----------១ខែកន្លងផុតទៅ----------

"ជុងគុកហា, ឯណាបងជីមីនរបស់ឯង???" ជីន

"ខ្ញុំមិនដឹងទេ... ខ្ញុំដើររកគាត់មួយព្រឹកហើយ" ជុងគុក

"មិនបាច់រកគេទេ, ពេលនេះគេទៅដល់កន្លែងថតបាត់ហើយ ..." ណាមជុន

"ទៅដល់??? ក្រែងពួកយើងត្រូវទៅដល់ម៉ោង5ល្ងាចមែនទេ??" ជេហូប

"តែនេះទើបតែម៉ោង១០ព្រឹកនោះទេហេតុអីគេទៅលឿនយ៉ាងនេះ" វី

"អ្នករៀបចំកន្លែងគាត់និយាយថាគាត់ក៏ភ្ញាក់ផ្អើលដែរដែលគាត់ទៅដល់ឃើញជីមីនកំពុងជួយរៀបចំនឹងលើករបស់របរនៅទីនោះប្រៀបដូចជាបុគ្គលិករៀបចំអញ្ចឹង" ណាមជុន

"អាល្អិតនេះយ៉ាប់ណាស់"
   
     ជីននិយាយចប់សម្លេងទូរស័ព្ទក៏បន្លឺឡើងមក......

*គ្រឺង... គ្រឺង...*

"អ្នកណា call មកហ្នឹង???" ជេហូប

"គឺអ្នកគ្រប់គ្រង" ជីន

"សួស្តីបងប្រុសតើមានការអ្វីបន្ទាន់មែនទេទើបទាក់ទងមកខ្ញុំទាំងស្មានេះ???" ណាមជុន

"គឺបងចង់ប្រាប់ថាយ៉ុងគីគេដឹងខ្លួនហើយពេលនេះគ្រូពេទ្យកំពុងពិនិត្យមើលគេហើយ" អ្នកគ្រប់គ្រង

"ពិតមែនឬ!!!! ពួកខ្ញុំនឹងប្រញាប់ទៅ" ណាមជុននិយាយចប់ក៏បិទទូរស័ព្ទហើយនិយាយរឿងនេះប្រាប់អ្នករាល់គ្នាដែលកំពុងឈរចាំស្ដាប់ទាំងងឿងឆ្ងល់....

~~~~To be continued~~~~

Admin ថាទុកផុសពេលភ្ញាក់ពីគេងទេតែមកពីសរសេរវគ្គកំសត់ពេកក៏គេងមិនលក់ហើយមកផុសកណ្ដាលយប់... សរសេរវគ្គសេដស្ដាប់បទសេដទៀតយំល្មម(〒﹏〒)

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now