Episode 31

188 11 0
                                    

សម្រឹបជើងរបស់បុរសឈុតខ្មៅទាំង២ក៏បានមកដល់, សម្លេងយ៉ាងផ្អែមស្រទន់ក៏បានបន្លឺឡើងមកចំពោះមុខរូបថតមួយ

"បងមកទៀតហើយ... ហើយថ្ងៃនេះបងបាននាំមនុស្សពិសេសមកជាមួយ... ហើយនេះជាបាច់ផ្កាសម្រាប់អូន... នៅនិយាយលេងជាមួយនាងចុះខ្ញុំទៅចាំបងនៅក្នុងឡានមុនហើយ..." ជីមីន

"ល្អណាស់..." ជីមីនដើរចេញទៅបាត់អ្នកកម្លោះយ៉ុងគីក៏បន្ត

"ហាណា... នេះវាយូរប៉ុណ្ណាហើយ... បងនឹកអូនណាស់... ហាណា... បងនឹកអូនណាស់..." យ៉ុងគីក៏បានអង្គុយចុះហើយក៏ផ្អែកខ្នងទៅដាក់ផ្លាកផ្នូររបស់នាងក្រមុំ....

"បងបានមិនដឹងថាអូនរងារប៉ុណ្ណាទេ... តែនេះគឺជារដូវមិនមែនរដូវរងារទេ... បងគិតថាអូនប្រហែលជាក្ដៅណាស់ហើយ..." យ៉ុងគីនៅអង្គុយនិយាយម្នាក់ឯងប៉ុន្មានម៉ោងក្បែរផ្នូររបស់នាងក្រមុំ... រហូតដល់ពេលមួយអ្នកកម្លោះក៏ក្រោកចេញទៅជាមួយពាក្យលាយ៉ាងផ្អែមល្ហែមហើយក៏ដើរចេញទៅ.... ប៉ុន្តែនៅពេលអ្នកកម្លោះកំពុងដើរចេញទៅស្រាបតែមាននរណាម្នាក់បានឈរសម្លឹងរូបរាងកាយដែលកំពុងដើរចេញទៅរហូតផុតកន្ទុយភ្នែករួចគេម្នាក់នោះក៏បានដើរចេញមកយកផ្កាមួយបាច់នោះរួចក៏ដើរចេញទៅតាមពីក្រោយ....

-----------------------

*ក្រាក... ក្រឹប...*

"ពួកយើងមកវិញហើយ" ជីមីន

"ឆាប់មកញុាំអីមក... " ជីន

"អាហារទាំងអស់នេះពួកយើងរៀបចំជិតរួចហើយ" ណាមជុន

"យើង???? " ជេហូប

"នេះបងជួយរៀបចំតាំងពីពេលណា??? មុននេះចានបែកអស់២ហើយ" ថេយ៉ុង

"កុំមាត់ទៅមើល..." ណាមជុន

"ខ្ញុំទៅលាងដៃសិន" យ៉ុងគី

"ខ្ញុំយករបស់ទៅទុកសិន" ជីមីន

"ឯងទិញអីមក???" ជីន

"ស្រា... " ណាមជុន

"នេះគឺស្រា Whisky Jake Daniel ដែលមានអាកុល ៤៥%..." ជុងគុក

"នេះឯងហិតក្លាយដឹងមែនទេគ្រាន់តែមើលក្បាលដប" ជេហូប

"ប្រហែលហើយ..." ជុងគុក

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Where stories live. Discover now