Episode 16

277 14 0
                                    

"ជីមីនហា... ឯងមុននេះឯងយកថ្នាំរបស់ហាណាធ្វើអី" ថេយ៉ុងកំពុងដើរត្រលប់មកវិញក៏សួរសំណួរមួយនេះទៅកាន់មិត្តរបស់ខ្លួន...

"យើងឃើញនាងឧស្សាហ៍លេបវាណាស់ទើបយើងលួចយកមកឲ្យគេពិនិត្យមើលថាជាថ្នាំអី..." ជីមីន

"នាងឧស្សាហ៍លេប???" ថេយ៉ុង

"មែនហើយ... លេបច្រើនដងណាស់ហើយយើងសួរនាងៗប្រាប់ថាថ្នាំឈឺក្រពះ ដូច្នេះយើងក៏ចង់ប្រាកដថានាងឈឺអ្វីឲ្យប្រាកដ" ជីមីន

"ត្រូវហើយដឹងច្បាស់ក៏ល្អ" ថេយ៉ុងនិយាយរួចបម្រុងនិងទាញទ្វាបើកទៅហើយស្រាប់តែជីមីនទៅចាប់ដៃសម្លាញ់របស់ខ្លួនរួចនិយាយបង្អាក់...

"ថេយ៉ុងហា... ឯងសន្យាបានទេថាមុនពេលដែលយើងដឹងថានេះជាថ្នាំអ្វីឯងដាច់ខាតកុំនិយាយរឿងនេះឲ្យសោះ... តើបានទេ???" ជីមីន

"ហេតុអី???" ថេយ៉ុង

"យើងខ្លាចថាវានិងផ្ដល់ផលវិបាកដល់ពួកយើង... ពិសេសបងយ៉ុងគី" ជីមីន

"រឿងនេះ... អឺ... ហុឹមបើជាសម្លាញ់ទៅហើយនោះយើងនិងសន្យាទៅចុះ" ថេយ៉ុងនិយាយចប់ជីមីនក៏រុញទ្វាបើកឡើងមកដើម្បីចូលមកក្នុងបន្ទប់ហាត់សម....

--------------------
ម៉ោង១០: ៣៥ នាទីព្រឹក ហាណាក៏បានទទួលសារពីអាកាសយាន្តដ្ឋានបន្ទាប់ពីនាងក្រមុំបម្រុងអូសវ៉ាលីចេញពីខនដូរដែលនាងបានជួលនោះ... សាតនោះបានជូនដំណឹងដល់នាងក្រមុំថាអាកាសយាន្តដ្ឋានកំពុងនាមបញ្ហាដូច្នេះយន្តហោះនិងផ្អាកការហោះហើរមួយរយៈ, ដោយបែបនេះហើយទើបត្រូវឲ្យនាងក្រមុំទាក់ទងទៅជីមីនម្ដងទៀតដើម្បីសុំជំនួយដល់នាង...

*ទឺត... ទឺត... *

"សួស្តីហាណា... អូនឯងមានការអីជាមួយបងមែនទេ???" ជីមីនដែលបានលើកទូរស័ព្ទក៏បាននិយាយឡើងមកជាមួយសម្ដីយ៉ាងផ្អែមល្ហែមរបស់ខ្លួនទៅកាន់នាងក្រមុំហាណា

"បងប្រុស... បងនៅឯណា???" ហាណា

"បងទើបមកមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព... ឥឡូវកំពុងនៅតាមផ្លូវ... ចុះអូនឯងមានការអី??? ក្រែងត្រូវទៅប្រលានយន្តហោះមែនទេ???" ជីមីននិយាយមិនទាន់ចប់ស្រួលបួលផងសម្លេងភ្ញាក់ផ្អើលរបស់អ្នកក្បែរនោះក៏បន្លឺឡើង

ចុងបញ្ចប់នៃពេលវេលា [_ចប់_]Όπου ζουν οι ιστορίες. Ανακάλυψε τώρα