« យកមកចាក់ទ្វារនេះអោយលឿនមក!! »

« មានរឿងអីមែនទេ!! »គាត់សួរទាំងមិនយល់និងខំប្រឹងរកសោរបន្ទប់ជីមីន

« អោយឆាប់ឡើងមក!! »

« នេះៗយកទៅ!! »ពេលរកឃើញគាត់ក៏ហុចទៅគេរាងក្រាសយ៉ាងប្រញាប់ Kentaក៏ប្រញាប់យកទៅចាក់និងបើកទ្វារចូលទៅយ៉ាងលឿនដោយមានអ៊ំមេផ្ទះចូលតាមក្រោយ

« អ្នកប្រុស!!អ្នកប្រុសជីមីន.... »សម្លេងក្រល៎ស្រែកខ្ទរពេញបន្ទប់ទាំងភ័យបន្ដិចពេលចូលមកដល់សូម្បីស្រមោលរាងតូចក៏មិនបានឃើញបែបនេះ

« Kentaសាកមើលក្នុងបន្ទប់ទឹកវិញទៅ!! »លឺបែបនេះគេក៏រហ័សដើរទៅគោះទ្វារបន្ទប់ទឹកផាំងៗតែនៅតែគ្មានសម្លេងឆ្លើយតបទើបសម្រេចចិត្តបើកចូលទៅដោយខ្លួនឯងតែក៏សំណាងដែលទ្វារមិនបានជាប់សោរ តែទ្វារបន្ទប់បើកភ្លាមធ្វើអោយគេបើកភ្នែកធំៗគាំងស្មារតីពេលឃើញរាងកាយតូចដេកក្រាលឈាមក្រហមរងាលពេញបន្ទប់ទឹក

« អ្នកប្រុសជីមីន!! »គេឱទានទាំងតក់ស្លុតនិងរត់ទៅលើករាងកាយស្លេកស្លាំងនោះយ៉ាងលឿន

« មានរឿងអី- ពុទ្ធោអ្នកប្រុសជីមីន!! »អ៊ំមេផ្ទះលើកដៃខ្ទប់មាំសឹងមិនជឿនិងភ្នែកពេលឃើញkentaបីជីមីនចេញមកក្នុងសភាពសឹងតែក្លាយជាសាកសព្វ

« អ៊ំឆាប់មកតាមខ្ញុំមក!! »ដំណើរសឹងតែរត់បីជីមីនចេញទៅតែក៏មិនភ្លេចហៅគាត់ទៅជាមួយ។សំណាងដែលក្នុងផ្ទះពេលនេះមានតែអ្នកបម្រើពីរបីអ្នកទើបមិនសូវផ្ដល់ជាភាពជ្រួលជ្របល់ខ្លាំងKentaក៏អាចបីជីមីនមកដល់ឡានដោយ
សុវិត្ថភាព

« ហាមនិយាយរឿងនេះអោយអ្នកណាលឺ ចំណែកអ៊ំគ្រាន់តែទៅខ្សឹបប្រាប់លោកប្រុសជុងគុកតាមធម្មតាហាមឆោលោធ្វើអោយអ្នកក្នុងកម្មវិធីដឹងដែលយល់ទេ?? »គេដាក់ជីមីនក្នុងឡានស្រួលបួលហើយក៏បែរមកប្រាប់អ្នកបម្រើនិងអ៊ំមេផ្ទះដែលឈរក្បែរនោះ

« បាទ/ចាស!! »គ្រប់គ្នាឆ្លើយតបទាំងអោនមុខKentaក៏ប្រញាប់រត់វៀងទៅអង្គុយអ្នកបើកហើយក៏បញ្ឆេះម៉ាសុីនបើកចេញទៅយ៉ាងលឿនភ្នែកក៏ចេះតែដៀងមើលអ្នកម្ខាងទៀតឥតឈប់

ស្នេហ៍លោកជនពាលWhere stories live. Discover now