« តែបងមិនចង់អោយអូនទៅស្និតហ្នឹងអ្នកណា!! »

« ខ្ញុំក៏មិនចង់អោយបងទៅស្និតហ្នឹងអ្នកណាដូចគ្នា
រិទ្ធិតែមិនចង់អោយបបូរមាត់មួយនេះទៅប៉ះពាល់អ្នកផ្សេងក្រៅពីខ្ញុំ!!ហុឹក... »បញ្ចប់ប្រយោគទឹកភ្នែកមួយដំណក់ជីមីនក៏ស្រក់ចុះមកគេអោនមុខចុះសង្ងំខ្សឹបខ្សួរម្នាក់ឯងអោយតែនឹកឃើញដល់រូបភាពមួយនេះបេះដូងដូចជាគេច្របាច់ឈឺឆ្ញោកចុងច្រមុះក៏ឈួលទឹកភ្នែកចេញមក

« ថ្ងៃណាមួយអូននិងយល់ពីបេះដូងរបស់បង
មីន!! »ជីមីនងើបមុខមកវិញពេលលឺសម្ដីរបស់គេហើយក៏អស់សំណើចទាំងទឹកភ្នែក យល់ៗពីបេះដូងគេថាគេកំពុងតែយកបេះដូងពីខ្លួនវិញទៅអោយឈីគូជំនួសឬ??

« យល់?យល់បែបណាទៀតជុង ចុះបងវិញដែលយល់ពីបេះដូងខ្ញុំទេថាវាយ៉ាងមិច?? »

« បងដឹងថាអូនឈឺអូនយំអូនមិនចង់អោយបងទៅរៀបការនិងអ្នកណា តែបើអូនព្យាយាមយល់ពីបងតែបន្ដិចអូននិងដឹងថាបងក៏ឈឺមិនចាញ់អូនដូចគ្នា!! »

« បងនិយាយបានន័យបែបណា?? »

« បំភ្លេចវាចោលទៅវាគ្មានន័យទេ !! »

« ខ្ញុំក៏មិនចង់ចងចាំវាទុកដូចគ្នា ព្រោះពេលនេះចិត្តរាងកាយរបស់ខ្ញុំចង់ចាកចេញពីទីនេះទៅកន្លែងណាដែលឆ្ញាយបើអាចខ្ញុំមិនចង់ជួបបងទៀតទេ!!ជុង...»ជីមីនរៀបរាប់ដោយសម្លេងស្មើរហើយក៏ប្រែជាស្រទន់ពេលហៅឈ្មោះមនុស្សមាឌធំបែបជាការអង្វរកព្រមអោយគេដោះលែងខ្លួន គេកាន់តែលែងចង់រស់នៅទីនេះហើយនៅតែបន្ដិចទៀតគេអាចនិងប្រសៃប្រសាទក៏ថាបាន

« អូនកាន់តែចង់ចេញបងរិទ្ធតែចង់ចងអូនទុក ចងអូនអោយនៅជាមួយបងនៅជាមួយបងដល់ថ្ងៃស្លាប់!! »សម្លេងស្មើដូចទៅនិងទឹកមុខរបស់បង្ហាញបានយ៉ាងច្បាស់ថាគេមិនបាននិយាយលេងសើច

« ទាល់តែឃើញអូនគ្រាំចិត្តរហូតដល់ដាច់ខ្យល់ស្លាប់ទើបបងសមចិត្ត?? » ក៏ពិតគេរៀបការមានប្រពន្ធហើយចង់ចងគេទុកដល់ណាទៀត?គេចេះប្រច័ណ្ឌពេលខ្លួនស្និតស្នាលនិងអ្នកផ្សេងគេក៏គួរតែយល់អារម្មណ៍មួយនេះដូចគ្នា។តែអត់ទេ គេធ្វើដូចជីមីនមិនបានឈឺចាប់និងរឿងដែលគេកំពុងប្រព្រិត្តឥលូវនេះ...

« ដល់ថ្ងៃនោះបងក៏គ្មានមូលហេតុអីត្រូវរស់នៅបន្ដដូចគ្នា!! »

« វាមិនមែនជារឿងកំប្លែងទេជុង!! »

« បងក៏មិនបាននិយាយលេង!! »

« ជុង.... »

« បងទៅវិញហើយ ឆាប់ចូលគេងលឺទេ?ជុប៎...  »
ស្របសម្ដីជុងគុកក៏ផ្ដិចបបូរមាត់លើថ្ងាសទូលាយហើយក៏ដើរចេញមកទាំងទឹកមុខស្មើរគេមិនចង់ឈ្លោះប្រកែកជាមួយជីមីននាំតែមើលមុខគ្នាមិនចំទេ
« បងសុំទោសរងចាំបងបន្ដិចទៀតណាមីន!! »ជុងគុកបិទទ្វារនិងចាក់សោពីខាងក្រៅជិតមុននិងពោលពាក្យមួយឃ្លាចេញមកទាំងតានតឹងជាទីបំផុតទើបដាច់ចិត្តដើរចេញទៅ។

« ហុឹក....ហុឹក... »ជំហានជើងតូចដើរសម្ដៅទៅរកបន្ទប់ទឹកទាំងបិទទ្វារជិតឈឹង គេឈរសម្លឹងមើលមុខខ្លួនឯងក្នុងជញ្ជក់ដែលប្រលោះភ្នែកកំពុងហូរទឹកភ្នែកចេញមកសឹងក្លាយជាឈាម។គេចង់ចេញពីទីនេះគេមិនចង់ធ្វើសាហាយឬប្រពន្ធចុងអ្នកណាទេ....គេឈឺៗឆ្អែតហើយ

« អ្ហាយ!!!... »*ផាំង សម្លេងស្រែកមួយទំហឹងលឺខ្ទរពេញបន្ទប់ទឹកមុននិងកញ្ជក់ធំត្រូវបានបែកខ្ជាយដោយសារស្នាដៃជីមីនដែលគប់កែវថ្មមួយបំបែក សភាពគេពេលនេះដូចជាមនុស្សបាត់បង់ស្មារតីដូចជាមនុស្សមិនគ្រប់ទឹក

« ខ្ញុំមិនចង់ធ្វើប្រពន្ធចុងអ្នកណាទេ ហុឹក!!.. »រាង
កាយតូចសម្រូតខ្លួនអង្គុយលើការ៉ូទាំងក្ដោបក្បាលខ្លួនឯងយំសស្រាក់ ជើងក៏មុតនិងអំបែងកញ្ជក់អម្បាញ់មិញរហូតដល់ជ្រៀបឈាមចេញមកធ្វើអោយម្ចាស់រាងកាយអោនទៅមើលពេលមានអារម្មណ៍ថាឈឺចាប់ទើបជីមីនចាប់ដកអំបែងកញ្ជក់ដែលមុតជើងខ្លួនចេញមកទាំងមានឈាមជាប់អំបែងនោះហើយក៏យកមកឆូតលើ.ក.ដៃរបស់ខ្លួនម្ដងមួយៗរហូតដល់ប៉ុន្មានឆ្នូតមិនដឹង ភ្នែកក៏ចាប់ផ្ដើមងងឹតស្លុបមើលអ្វីលែងឃើញរហូតដល់រាងកាយទន់ល្អើកដួលទៅលើការ៉ូបន្ទប់ទឹកដែលមានកញ្ជក់រាយបា៉យព្រមនិងឈាមពាសពេញការ៉ូដែលហូរចេញពីកដៃដែលជីមីនអា៎អម្បាញ់មិញ.....

គេចង់ចាកចេញពីទីនេះរត់ទៅណាក៏មិនបានតែសង្ឃឹមថាវិធីមួយនេះអាចជួយគេបាន គេហត់ :)

To be Continue

សរសេរចុះសរសេរឡើងតួរអា៎ដៃទៀត🧑‍🦯

ស្នេហ៍លោកជនពាលWhere stories live. Discover now