*តុក...តុក...

« អ្នកប្រុសដល់ពេលហើយ!! »សម្លេងគោះទ្វារស្របនិងសម្លេងក្រល៎មនុស្សប្រុសបន្លឺឡើងធ្វើអោយជីមីនរហ័សទាញក្រដាសមកជូតសម្អាតទឹកភ្នែកចេញអោយស្អាតនិងខំប្រឹងធ្វើធម្មតា

*ក្រាក

« តោះ!!.. »ជីមីនញញឹមស្រាលព្រមទាំងដើរចេញទៅជំហានជើងចុះជណ្ដើរមួយៗទាំងកែវភ្នែកកំពុងមើលមនុស្សពីរអ្នកកំពុងឈរកាន់ដៃគ្នាលើវេទិកាមុខមនុស្សគ្រប់គ្នាដែលអង្គុយញញឹមគ្រប់ៗគ្នា មិនយល់ថាហេតុអីគេចង់អោយខ្លួនមកចូលរួមម្លេះ?បើអោយគេអង្គុយសង្ងំក្នុងបន្ទប់ម្នាក់ឯងវាមិនល្អជាងទេហី?ហើយក៏មិនឈឺចាប់ដល់ថ្នាក់នេះ...

« ពួកគេសមគ្នាខ្លាំងណាស់!! »ជីមីនចូលទៅអង្គុយលើកៅអីមួយក្រោយគេព្រមទាំងពោលពាក្យចាក់ទម្លុះបេះដូងខ្លួនឯងចេញមកទាំង តែស្នាមញញឹមនៅតែជាប់កែមមាត់ដដែល។

« ពាក្យខ្លះបើវាធ្វើអោយយើងឈឺមិនបាច់និយាយចេញមកក៏បាន!! »kentaដាក់ខ្លួនអង្គុយក្បែរជីមីនព្រមទាំងបន្លឺឡើង

« ខ្ញុំនិយាយការពិត!! »

« ការពិតដែលធ្វើអោយខ្លួនឈឺចាប់!! »

« ហុឹម!!... »ជីមីនក្រហឹមតិចៗនិងខ្ញាំជាយអាវខ្លួនណែនសម្លឹងមើលមនុស្សប្រុសដែលខ្លួនស្រលាញ់ឈរញញឹមដាក់កូនក្រមុំរបស់គេមិនមែនជាខ្លួន!!

« តើលោក ជុងគុក អូហ្វីគីរ៉ាព្រមទទួលយកលោក អាតូ ឈីគូធ្វើជាភិរិយាដែលទេ?? »សម្លេងលោកអាចារ្យបន្លឺឡើង...

« បាទ ខ្ញុំព្រម!!.. »ចម្លើយមិនស្ទាក់ស្ទើរចេញពីមាត់ជុងគុកវាធ្វើអោយបេះដូងជីមីនកន្រ្ដាក់សឹងផ្ទុះចេញមកក្រៅមុខតូចច្រមិចអោនចុះនិងយំខ្សឹបខ្សួរម្នាក់ឯងស្ងាត់ៗមិនសូម្បីបញ្ចេញសម្លេងចេញមកខាងក្រៅអោយអ្នកណាលឺ

« កន្សែង!! »ដោយឃើញជីមីនយំទើសភ្នែកពេកkantaក៏ដកកន្សែងចេញពីហោប៉ាវអាវគេហុចទៅអោយជីមីន

« អរគុណ!! »សម្លេងអណ្ដឺតអណ្ដកបន្លឺឡើងមុននិងយកកន្សែងសស្អាតទៅជូតសម្អាតទឹកភ្នែកខ្លួនអោយស្អាតហើយក៏ងើយសម្លឹងមើលទៅអ្នកទាំងពីរនោះម្ដងទៀតទាំងមានស្នាមញញឹម ទោះកូនក្រមុំបងមិនមែនជាអូនក៏អូននៅតែសប្បាយចិត្តព្រោះវាជាការសម្រេចចិត្តនិងការយល់ស្របរបស់បង!! អូនមិនអាចជំទាស់បានទេ

« ពេលនេះអ្នកទាំងពីរបានក្លាយជាប្ដីប្រពន្ធពេញសិទ្ធនិងគ្នាហើយខ្ញុំសូមជូនពរអោយអ្នកទាំងពីរស្រលាញ់គ្នាចេះអត់អោនអោយគ្នាទៅវិញទៅមករហូតដល់ចាស់កោងខ្នង!! »*ផាច់ ផាច់ៗ...លោកអាចារ្យបញ្ចប់ប្រយោគសម្លេងទះដៃក៏បន្លឺឡើង

« ដើម្បីបញ្ចប់កម្មវិធីមួយនេះសូមកូនកម្លោះកូនក្រមុំថើបគ្នាមួយដើម្បីជាចំណងអាពាហ៍ពិពាហ៍របស់ខ្លួន!! »*មែនហើយ ថើបទៅ ថើបទៅៗៗៗៗ

« បងជុង!!.. »ឈីគូហៅជុងគុកតិចៗទាំងអៀនពេលលឺបែបនេះតែក៏ត្រូវបិទភ្នែកជិតពេកមុខសង្ហាលោរមកជិតមុខខ្លួនព្រមទាំងសង្គត់បបូរមាត់គេលើបបូរមាត់ខ្លួនយ៉ាងយូរទម្រាំដកចេញធ្វើអោយគ្រប់គ្នាស្រែកហូរដោយការសប្បាយរីករាយ សូម្បីជីមីនក៏ដូចគ្នា!!កែវភ្នែកពោលពេញទៅដោយទឹកដក់សម្លឹងមើលមនុស្សប្រុសជាទីស្រលាញ់ថើបអ្នកផ្សេងរៀបការជាមួយអ្នកផ្សេង ទាំងមានស្នាមញញឹមៗដែលឈឺចាប់បបូរមាត់ដែលថែថើបគេកន្លងមកបានក្លាយទៅជារបស់អ្នកដ៏ទៃបាត់ទៅហើយមិនមែនរបស់ខ្លួនតទៅទៀតទេ រាងកាយដែលគេតែងតែអោបក្រសោបរាល់យប់ក៏ក្លាយជារបស់អ្នកដ៏ទៃ មនុស្សប្រុសដែលគេប្រាថ្នាចង់រៀបការជាមួយចង់សាងគ្រួសារតូចមួយជាមួយគ្នាក៏ប្រែក្លាយទៅជាប្ដីអ្នកដ៏ទៃដូចគ្នា។ពេលនេះបេះដូងគេវាគ្រាំដល់ថ្នាក់មានអារម្មណ៍ថាលែងឈឺបាត់ទៅហើយ គ្រាំដល់ថ្នាក់លែងចង់ដើរទៅមុខចង់បញ្ចប់ជីវិតត្រង់នេះពេលនេះកុំអោយវាខ្ទិចខ្ទីរជាងនេះ។...បេះដូងគេមានសាច់មានឈាមមិនមែនជាដែកទេ វាឈឺឈឺខ្លាំងណាស់:)

To be Continue....💔

ស្នេហ៍លោកជនពាលDonde viven las historias. Descúbrelo ahora