« ពីរនាក់!!!.. »ជីមីនឆ្លើយតិចៗទាំងមានអារម្មណ៍ថាធុញទ្រាន់និងក្មេងម្នាក់នេះដែលសួរច្រើននោះច្រើនសួរមិនដឹងជាស្អីខ្លះ អត់ប្រយោជន៍ខ្លាំងណាស់!!

« អា៎..ដូចខ្ញុំនិងបងជុងណាស់តែខ្ញុំជាកូនពៅចុះ
ជីមីនបើទាញមិនខុសឯងក៏ជាកូនពៅដែលពិតទេ??»ជីនទះដៃសប្បាយអរធ្វើដូចជាត្រូវឆ្នោតទាំងដែលវាជារឿងធម្មតាសោះ

« អ្ហឹម..... »ជីមីនច្រត់ដៃនិងតុងក់ក្បាលតិចៗនិងសម្ដីជីនហើយក៏ញញឹមៗទាំងបង្ខំ

« មើលទៅឯងដូចជាធុញដល់ហើយតែខ្ញុំក៏ធុញដូចគ្នាតែមកពីបងជុងប្រាប់ថាអោយនាំឯងនិយាយក៏ទើបតែនិយាយៗទៅ!!... »ជីនប្ដូរទឹកមុខនិងដកដង្ហើមធំយកនំមួយញុកចូលមាត់មុននិងជ្រត់ចង្កាលើតុសម្លឹងមើលមុខជីមីនដែលស្អុយប៊ែរ

« អ្ហឹម ..ឯងសួរខ្ញុំច្រើនហើយឥលូវខ្ញុំចង់សួរឯងវិញ!!... »ជីមីន

« សួរអីក៏សួរមកជីនឆ្លើយបានទាំងអស់
..ហិហិ!!... »

« ឈីគូម្នាក់នោះជាអ្នកណា??.. »

« បងឈីឬជាអ្នកស្គាល់គ្នាជាមួយខ្ញុំតាំងពីតូចគាត់គួរអោយស្រលាញ់ណាស់ថែមទាំងចិត្តល្អខ្លាំងទៀតផង!! »

« គេត្រូវជាអ្វីនិងជេខេ??.. »ជីមីនស្លឺភ្នែកឡើងទៅនិងសួរបន្ដពេលជីនឆ្លើយខុសពីអ្វីដែលគេចង់ដឹង

« ជេខេ???បងជុងឬ?? »ជីនលើកចិញ្ចើមមិនដឹងថាជេខេជាអ្នកណាទើបនឹកឃើញដល់ជុងគុកបងប្រុសរបស់ខ្លួន

« មែនគឺជុងគុក!!..... »

« ត្រូវជាសិស្សនិងគ្រូ បងឈីកំពុងតែរៀនផ្នែកមេធាវីក្រោមការគ្រប់គ្រងរបស់បងជុង ពេលចេញពីធ្វើការបងជុងតែងតែនាំបងឈីទៅញាំអីនិងជូនទៅដើរលេងហើយក៏ទៅផ្ទះ ពួកគាត់ទាំងពីរពិតជាសមគ្នាខ្លាំងណាស់ បងឈីសមជាប្រពន្ធដែលចេះការងារគ្រប់យ៉ាងទន់ភ្លន់ចិត្តល្អ រួសរាយកក់ក្ដៅនិងគួរអោយស្រលាញ់ខ្ញុំពិតជាចង់អោយគាត់ខ្លាចជាបងថ្លៃរបស់ខ្ញុំណាស់តែមិនអាចទេព្រោះបងជុងស្រលាញ់ឯង តែមិនអីទេបានឯងក៏ល្អម្យ៉ាង! » ជីនរៀបរាប់ទាំងស្រមើស្រមៃម្នាក់ឯងដោយមិនបានចាប់អារម្មណ៍និងទឹកមុខជីមីនដែលធ្លាក់ចុះព្រោះតែសម្ដីរបស់គេ
« អឺៗ...ជីមីនហ៎ាខ្ញុំចង់និយាយថាខ្ញុំចង់បានបងឈីជាបងថ្លៃតែមិនមែនមានន័យថាមិនពេញចិត្តឯងទេ ខ្ញុំក៏ចូលចិត្តឯងដូចគ្នា តែៗ...  »ពេលចាប់អារម្មណ៍ថាសម្ដីរបស់ខ្លួនលើសលប់ជីនក៏រហ័សបកស្រាយប្រាប់ជីមីនទាំងរដាក់រដុបនិយាយមិនត្រូវឃ្លា

ស្នេហ៍លោកជនពាលOù les histoires vivent. Découvrez maintenant