01: look like a fool.

10.4K 415 3
                                    

លើលោកនេះតើមានមនុស្សណា ដូចខ្ញុំទៅ?
នៅក្នុងសាលាខ្ញុំប្រៀបដូចជា Deliveryចឹង(បើនិយាយថាអ្នកបម្រើវាអាក្រក់ស្ដាប់ពេកត្រូវទេ?) មែនហើយជា delivery មាននាទីជញ្ជូនរបស់ដែលសិស្សក្នុងថ្នាក់ប្រើ។ ពួកគេនឹងល្អជាមួយខ្ញុំបើសិនជាខ្ញុំព្រមធ្វើតាមអ្វីដែលពួកគេប្រាប់។

ខ្ញុំចូលចិត្តរាប់មិត្តជាងសត្រូវ ទើបខ្ញុំតែងតែអធ្យាស្រ័យទង្វើអសីលធម៌របស់ពួកគេដែលធ្វើមកលើខ្ញុំ ទោះបីពេលខ្លះ...ខ្ញុំក្លាយជាមនុស្សល្ងង់ក៏ដោយ..។

គ្រួសារខ្ញុំមិនបានលំបាកទេ អាចនិយាយបានថាជាអ្នកធូធារគ្រាន់បើនៅក្នុងក្រុងនេះដែរ ប៉ុន្តែទំនាក់ទំនងខ្ញុំនិងប៉ាម៉ាក់ហាក់នៅឆ្ងាយពីគ្នាខ្លាំង។  ពួកគាត់និយាយថា ជាកូនខំតែរៀនទៅ គាត់ជាឪពុកម្តាយរវល់រកស៊ីចិញ្ចឹមកូនហើយ សម័យខ្ញុំមានលុយចាយគឺគ្រប់គ្រាន់ហើយមិនបាច់ទាមទារការយកចិត្តទុកដាក់ពីប៉ាម៉ាក់ទេ...  ហើយខ្ញុំក៏រស់នៅពឹងលើការសម្រេចចិត្តខ្លួនឯងតាំងតែពីនៅក្មេងរហូតដល់ធំប៉ុននេះហើយ ខ្ញុំមិនធ្លាប់ស្គាល់អារម្មណ៍ថាមានគ្រួសារពេញលេញដូចគេទេ តែខ្ញុំទម្លាប់ហើយ...ឲ្យតែមានពួកគាត់នៅក្បែរក៏គ្រាន់ជាកំព្រាដែរត្រូវទេ?

°°°
រឺងៗៗ...
នាឡិកាលើតុរោរិ៍សំឡេងលាន់ពេញបន្ទប់គេងនាំហេតុឲ្យត្របកភ្នែកកម្រើកឡើង។ ចិញ្ចើមទាំងគូជ្រួញចូលគ្នា ដៃស្រឡូនលើកមកញីមុខរួចទាញខ្លួនឲ្យក្រោកអង្គុយ។
កម្លោះតូចស្ងាបប៉ុនពាងរួចទាញវែនតាប្រចាំត្រកូលមកពាក់និងចុចបិទម៉ោង។

"ហឺយ...ឃ្លាន" បើកភ្នែកមិនទាន់ក៏ឃ្លានទៅហើយ ទម្លាប់អ្នកណាអីក៏អាក្រក់ម្ល៉េះ?
រាងតូចសង្ហាររៀបចំខ្លួនប្រញាប់ប្រញាល់ទៅសាលា។

ជើងទាំងគូរត់ញាប់ស្មេរចុះពីលើកាំជណ្ដើរ ភ្នែកមើលទៅនាឡិកាជាប់ វាគឺម៉ោង៧ព្រឹក មិនទាន់ដល់ម៉ោងរៀនទេ ជាធម្មតាសាលាចូលរៀននៅម៉ោង៨ព្រឹក ប៉ុន្តែគេទៅសាលាលឿនព្រោះហេតុផលមួយ។

«ថេយ៉ុងញ៉ាំអាហារពេលព្រឹកសិនកូន!» អ្នកស្រី គីម យូឆេ ជាម្តាយក៏និយាយទៅកូនប្រុសដែលធ្វើខ្លួនប្រញាប់ប្រញាល់។

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now