19: mess up.

2.8K 235 3
                                    

ផឹប!
កដៃតូចត្រូវកន្ត្រាក់ទាញរាងកាយចូលទៅបន្ទប់ងងឹត។ ពន្លឺព្រះអាទិត្យចាំងតាមចន្លោះបង្អួចបង្ហាញកំទិចធូលីរត់រវិញពេញបរិយាកាស កែវភ្នែកពីរគូសម្លឹងមើលគ្នាឥតព្រិចដោយម្នាក់ៗគ្មានវាចារនឹងហាស្តីសូម្បីមួយម៉ាត់។
"ហ្អឹម.." ថេយ៉ុងក្រហឹមដើមកពេលមនុស្សចំពោះមុខសង្គប់បបូរមាត់របស់គេដោយមុនបានសុំការអនុញ្ញាតជាមុន។ ដៃព្យាយាមរុញច្រានរាងខ្ពស់មាឌធំចេញតែមិនរង្គើ ជុងហ្គុកក្តោបមុខគេថើបទាំងទទួលបានការជំទាដ់ពីអ្នកម្ខាងទៀត។

"អឹស! ធ្វើឆ្កួតអី?" ទីបំផុតគេក៏ច្រានរាងក្រាសចេញបានរួចលើកដៃមកជូតវាសលើបបូរមាត់បង្ហាយកាយវិការហាក់ដូចជាខ្ពើមរអើមគេខ្លាំងណាស់។

"បងដឹងថាអ្វីទាំងអស់ជាការកុហក ហេតុអ្វីក៏ព្រមទទួលវាម្នាក់ឯង? ហេតុអីសុខចិត្តទទួលស្គាល់កំហុសដែលអូនមិនបានធ្វើ?" ជុងហ្គុកស្រែកសួរទៅថេយ៉ុង គេគិតយ៉ាងមិចក៏គិតមិនយល់ហេតុអ្វីក៏នាយត្រូវព្រមចុះចាញ់ដែរ? ថេយ៉ុងមិនមាត់ក្នុងចិត្តគំនិតកំពុងតែនឹកគិតដល់រឿងម្យ៉ាង..

"ទទួលស្គាល់គ្រប់យ៉ាង...បើមិនចង់ឲ្យជុងហ្គុករបស់ឯងជាប់ទោសពីបទសេពគ្រឿងញៀន" ហ៊ីហ្គេនបង្ហាញរូបថតជាច្រើនសន្លឹកសមល្មមគ្រប់គ្រាន់ធ្វើជាភស្តុតាងអាចឲ្យប៉ូលីសចាប់ជុងហ្គុកបាន ជួនជាគេមកនមែនជាក្មេងអាយុក្រោម18ឆ្នាំគេប្រាកដជាត្រូវជាប់គុកមិនខានឡើយ។ ថេយ៉ុងញ័រដៃទទ្រើតមើលមុខហ៊ីហ្គេនទាំងរលីងរលោង

"ជុង..ជុងហ្គុកញៀនថ្នាំ?" គេសឹងតែមកនជភភ្នែកខ្លួនឯង គេមិនដឹងសោះថា..មិនដឹងសោះសង្សារ អត់ទេគួរហៅថាអតីតសង្សារ គេមិនស្មានថានាយក៏ជាម្នាក់ក្នុងចំណោមមនុស្សដែលគេស្អប់ខ្ពើម។

"រើសទៅ! រវាងជីវិតឥតន័យរបស់ឯងនិងការជាប់គុករបស់មនុស្សដែលឯងស្រឡាញ់ មួយណាសំខាន់ជាង?"

ស្របជាមួយការស្រមើស្រម៉ៃទៅថ្ងៃនោះ ថេយ៉ុងក៏ហូរទឹកភ្នែកមិនដឹងខ្លួន។

"ចុះបើខ្ញុំនិយាយថាគ្រប់យ៉ាងខ្ញុំជាអ្នកធ្វើពិតមែន? " ជុងហ្គុកស្ងាត់មាត់ចំហរមាត់មិនចង់ជឿពាក្យទាំងនោះ

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now