04: refuse.

3.3K 288 1
                                    

ប៉ុន្មានថ្ងៃក្រោយ.....

សម័យនៅរៀន គីម ដុងមីន និង ចន ជេហា ជាដៃគូវៃតប់គ្នាល្បីពេញសាលា។ អ្នកណាក៏ដឹងថាពួកគេទាំងពីរមិនអាចសូម្បីតែអង្គុយតុជាមួយគ្នា។ វាមិនដឹងយ៉ាងមិចដែរ! ពួកគេគ្មានគុំនុំអីជាមួយគ្នានោះទេ ប៉ុន្តែប្រហែលគ្មាននិស្ស័យជាមួយគ្នាក៏ថាបាន។ រៀនក៏ធ្លាក់ដូចគ្នាហើយមានកំណើតពីគ្រួសារអ្នកនេសាទដូចគ្នា ពេលប្រឡងមិនជាប់ ដុងមីនដែលយើងស្គាល់ថាជាប៉ារបស់ថេយ៉ុងនោះក៏បើកសិប្បកម្មផលិតទឹកត្រីលក្ខណ:តូចតាចនៅឡើយ ឃើញបែបនេះ ជេហាក៏ប្រជែងបានដូចចិត្តក៏ទៅបើកសិប្បកម្មផលិតទឹកស៊ីអ៉ីវប្រជែងគ្នា មកដល់ឥឡូវគឺថានៅតែប្រជែងគ្នាយើងប្តូរផ្លាកយីហោ នេះប្រហែលទៅថ្ងៃមុខប្រជែងគ្នាដល់ថ្នាក់ដាក់រង្វាន់រថយន្តផងក៏មិនដឹង។

"នោះហើយជាប្រវត្តិរបស់ប៉ានិងអាឆែបនោះ!" លោកដុងមីនចាក់ឪឡឹកមកញ៉ុកមាត់ក្រោយនិយាយពីប្រវត្តិរបស់ខ្លួនកាលមុនឲ្យកូនប្រុសស្ដាប់។
ថេយ៉ុងលួចសើចព្រោះថាប៉ាគេក៏ឆែបដូចកូនគេ ទាស់ត្រង់ថាប៉ាជុងហ្គុកឆែបគៀនមាត់ដោយសារវៃគ្នាជាមួយប៉ាគេ។
"លោកប៉ាមិនគិតថាថ្ងៃណាមួយផ្សះផ្សារគ្នាទេឬ?" ថេយ៉ុងចាក់ឪឡឹកមកញ៉ាំមួយម៉ាត់

"គ្មានផ្លូវ! ជាតិនេះប៉ានិងវាត្រូវធ្វើសត្រូវគ្នារហូត!" ប្រយោគដូចគ្នាពោលឡើងពីមនុស្សពីរនាក់ដែលមានប្រវត្តិស្រស់បំព្រងជាមួយគ្នា។ ជុងហ្គុកក៏កំពុងស្ដាប់លោកប៉ាអួតអាងពីប្រវត្តិនៅរៀនជាមួយប៉ារបស់ថេយ៉ុងដែរ។ នាយក្រវីក្បាលរួចឈ្លីសៀតផ្កាក្រោកចេញទៅបន្ទប់ដើម្បីសម្រាក និយាយចឹងណា៎គេថាស្អប់ជំពប់លើ តិចថាឈ្លោះគ្នាសុខៗបានធ្វើដន្លងនឹងគ្នាទៅលោកអ៊ំៗ!

ជុងហ្គុកអង្គុយលើពូករួចទាញទូរស័ព្ទមកអូស Instagram មើល។ account គេមានអ្នកចុច follow 100K ច្រើនបំផុតហើយក្នុងចំណោមសិស្សសាលាដែលលេងបណ្តាញសង្គម។ accountរបស់ហ៊ីហ្គេនក៏ចុច followគេមិនដឹងពីពេលណាទើបគេចុចចូលទៅដើម្បីឆែកមើល។ គឺដូចសិស្សស្រីៗទូទៅចឹងដែរ ផុសពីរូបប្រចាំថ្ងៃ របស់ញ៉ាំនិងទេសភាពផ្សេងៗ អូសមកយូរៗក៏ឃើញរូបនាងផុសដោយជាប់រូបថេយ៉ុង ខេបសិនសរសេរមើលទៅហាក់ដូចជាមិត្តល្អនឹងគ្នាណាស់តែធាតុពិតធ្វើបាបថេយ៉ុងរាល់ថ្ងៃ។
នាយចុចមើលលើថេកក៏ឃើញថានាងក៏បានថេកថេយ៉ុងដែរ គេក៏ចុចចូលមើល accountរបស់នាយភ្នែកបួននោះដែលមានឈ្មោះថា k_th12។
គេមិនសូវផុសរូបខ្លួនឯងគេភាគច្រើនជារូបមេឃនិងកែវកាហ្វេ រូបដែលគេតាំងលើប្រូហ្វាល់ជារូបកូនឆ្កែ។
"អាល្ងង់ម្នាក់នេះពូកែថតរូបដែរតើ!" ជុងហ្គុញញឹមម្នាក់ឯងដូចឆ្កួតរួចក៏ចុច follow ថេយ៉ុង។

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now