06: Love.

3.1K 265 1
                                    

ខ្យល់បក់រវិចៗប៉ះនឹងវាំងននពណ៌សឲ្យចាំងពន្លឺព្រះអាទិត្យមកប៉ះត្របកភ្នែកអ្នកដែលកំពុងគេងលង់លង់។ ចិញ្ចើមក្រាសស្អាតជ្រួញចូលគ្នាដោយព្យាយាមសម្របនឹងពន្លឺថ្ងៃមុននឹងកម្រើកត្របកភ្នែកបើកឡើង។
ក្បាលរបស់ម្ចាស់រាងកាយសង្ហារនេះទាំងមូលគឺឈឺស្ពឹកហាក់ដូចជាត្រូវគេវាយប៉ុន្មានដំបងឲ្យប្រេះបែកជាពីរយ៉ាងអ៊ូចឹង។
នេះនៅមកនៅមិនទាន់គិតដល់របួសដែលក្មេងស្ទាវបក្សពួកជូយ៉ុងបង្ករនៅឡើយទេ។
ជុងហ្គុកងាគមកមើលដៃខាងស្ដាំរបស់ខ្លួនដែលមានអារម្មណ៍ថាស្ពឹកស្រពន់កម្រើកមិនបាន។
កែវភ្នែកប្រទាក់ជាមួយផ្ទៃមុខស្រស់ស្អាតដែលខុសប្លែកពីរាល់ដង ពេលគេមិនពាក់វែនតាមូលៗពណ៌ខ្មៅមួយនោះ។
ជុងហ្គុកគេងបន្តមើលមុខអ្នកដែលគេងដូចសន្លប់លើដៃរបស់នាយ នេះមិនដឹងគេសឹងតែបាក់ដៃទៅហើយទេឬយ៉ាងមិចហាសនាយភ្នែកបួន?
ខួរក្បាលដែលទើបនឹងប្រមូលពត៌មានបានក៏ស្រាប់តែនឹកឃើញដល់រូបភាពដ៏គួរឥ្យខ្មាស។

"យើងចង់តែថើបឯងទេ.." ជុងហ្គុកបើកភ្នែកប៉ុនពងមាន់ស្ងោររួចព្យាយាមគិតថាវាជាការពិតឬក៏យល់សប្តិឲ្យប្រាកដ។
"មិនអាចទេ! យើងមិចនឹងទៅថើបប្រុសគ្នាឯង? ច្បាស់ជាយល់សប្តិហើយ" នាយពោលតិចៗទាំងមិនសុខចិត្ត គេមិនបានថើបថេយ៉ុងទេ គ្រប់យ៉ាងគ្រាន់តែជាយល់សប្តិប៉ុណ្ណោះ..
"តែបើជាយល់សប្តិមិចក៏យើងយល់សប្តិដូចឆ្កួតចឹង?" ជុងហ្គុកទះក្បាលខ្លួនឯងតិចៗក៏ជ្រុលដៃប៉ះកន្លែងជាំ
"ហ្អា៎! ឈឺ!!" សំឡេងស្រែករបស់គេក៏ដាស់អ្នកដែលដេកលង់លក់ឲ្យភ្ញាក់ឡើង
"មានរឿងអី?" ថេយ៉ុងស្ទុះមកយ៉ាងលឿន ក៏ប្រទះនឹងរាងក្រាសអង្គុយស្ទាបក្បាលខ្លួនឯង
"ជុងហ្គុក? ឯងភ្ញាក់តាំងពីពេលណា?" ថេយ៉ុងចូលទៅជិតគេ
"ភ្ញាក់យូរហើយ ឯងគេងលើដៃយើងឡើងស្ពឹកហើយមើលចុះ" គេរលាស់ដៃខ្លួនឯងតិចៗ ព្យាយាមបំភ្លេចយល់សប្តិឆ្កួតៗអស់ទាំងនោះ
"អឺមែនហើយ! យើងមកនៅទីនេះបានយ៉ាងមិច? ហើយមិចក៏ឯងនៅទីនេះដែរ?" នេះគេមិនចាំទេឬ? នោះបញ្ជាក់ថារឿងកាលពីយប់មិញគេក៏..
"គឺខ្ញុំទៅយកឯងចេញពីក្លិប ឯងត្រូវគេព្រួតវៃដល់បែកមុខបែកមាត់ឡប់សតិបាត់ការចងចាំហើយមែនទេ?"ថេយ៉ុងទាញខ្នើយមកគប់គេផាំងចំកណ្តាលមុខ
"ហ្អេស! បើយើងស្រវឹង! គ្រាន់តែមិនចាំសោះឯងម៉ួម៉ៅដាក់យើងទៅកើត!" ជុងហ្គុកវារចុះពីលើពូកទៅលុបមុខឲ្យស្វាងបន្តិច នេះមកនដឹងថាទៅផ្ទះវិញត្រូវស៊ីដំបងឬក៏អត់ទេ។

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now