17: ... But I still love you.

2.9K 223 1
                                    

ទឹកថ្នាំបន្តក់លើសំឡីជូតវាសថ្នមៗលើមុខរបួសដែលបន្សល់ស្លាកស្នាមឲ្យជាំ។
ជុងហ្គុកប្តូរសម្លៀកបំពាក់ឲ្យថេយ៉ុងរួចដាក់ឲ្យគេគេងដោយមានបន្ទះបិតថ្ងាសបញ្ចុះកម្តៅ។
ជុងហ្គុកក្រសោបដៃរបស់ថេយ៉ុងជាប់ថ្ពាល់បាតដៃកក់ក្តៅលើកទៅអង្អែលសក់គេថ្នមៗដោយក្តីអាណិតអាសូរ តាំងពីថ្ងៃដំបូងដែលគេស្គាល់គ្នា រហូតមកដល់ពេលនេះថេយ៉ុងមិនដែលទទួលបានយុត្តិធម៌ចំពោះខ្លួនឯងម្តងណាឡើយ មានតែមនុស្សបង្កាច់បង្ខូច ធ្វើបាបគេ សូម្បីតែខ្លួននាយផ្ទាល់ក៏ធ្វើឲ្យក្មេងម្នាក់នេះឈឺចាប់មករាប់មិនអស់។

"បងគួរធ្វើអីម្យ៉ាងដើម្បីការពារអូន.." ជុងហ្គុកអោនមុខមកថើបថ្ងាសរាងតូចយ៉ាងយូរ ចុងច្រមុះបង្អូសស្រាលៗមករកថ្ពាល់មុននឹងបបូរមាត់សង្កត់លើមាត់ស្លេកស្លាំងរបស់អ្នកដែលសន្លប់មិនដឹងអី។  ជុងហ្គុកដកបបូរមាត់ចេញរួចថើបសក់ថេយ៉ុង

"ចាំបង.." ជុងហ្គុកទាញភួយមកដណ្តប់ត្រឹមចុងដង្ហើមឲ្យសង្សារសំណព្វរួចបើកទ្វាចាកចេញទៅបាត់ ទុកឲ្យថេយ៉ុងនៅសម្រាក។

កែវភ្នែកមុតស្រួចកំពុងសម្លឹងរកគោលដៅក្រោមភ្លើងពណ៌ព្រៀកៗរបស់ក្លិបរាត្រី។ ជុងហ្គុករុញទ្វាចូលទៅក្នុងបន្ទប់ VIPដែលជាកន្លែងចំណាំរបស់ហ៊ីហ្គេន  ហើយនាងក៏នៅទីនេះពិតមែន។

"ខានចួបគ្នាយូរហើយជុងហ្គុក" នាងផ្កាពិសញញឹមចូលមកប្រលោមប្រលែងជាមួយអ្នក
កម្លោះ
បឹប!
"អូយ!" រាងក្រាសច្រាននាងមួយទំហឹងឲ្យខ្ទាតទៅម្ខាង
"ជាស្មាដៃនាងមែនទេ?" ជុងហ្គុកច្របាច់កនាងបង្ខំឲ្យហ៊ីហ្គេនឆ្លើយ  ស្រីស្រស់មុខប្រែស្លេកអស់ខ្យល់មុននឹងត្រូវកម្លាំងមនុស្សប្រុសច្រានឲ្យដួលទៅលើសាឡុង
"ហឹស! បងនិយាយពីអី? ខ្ញុំដូចជាមិនសូវយល់" ត្រូវប៉ុននេះហើយនាងនៅធ្វើភ្លើធ្វើល្ងង់កើតទៀត! មុខពិតជាក្រាសដូចថ្នល់ជាតិពិតមែន។
"ថេយ៉ុងទៅធ្វើស្អីនាង ទើបបានជានាងគុំគួនធ្វើបាបគេម្ល៉េះ?" ជុងហ្គុកច្របាច់ស្មានាងខ្លាំងៗរហូតដល់នាងជ្រាបទឹកភ្នែកដោយសារឈឺ
"ខ្ញុំស្អប់វា ចាំបាច់មានហេតុផលដែរ? មនុស្សល្ងង់ដូចវាសមហើយនឹងត្រូវបែបនេះ! និយាយធ្វើដូចខ្លួនឯងល្អត្រឹមត្រូវ!" ហ៊ីហ្គេនច្រានជុងហ្គុកចេញ
"ខ្ញុំនឹងបកអាក្រាតនាង!" ជុងហ្គុគស្រែកសឹងបែកបន្ទប់ទាំងមូល
"សាកទៅ! ចាំមើលអ្នកណាចូលគុកមុន? "ហ៊ីហ្គេនញញឹមមានល្បិចមុននឹងលើកទូរស័ព្ទដៃបង្ហាញរូបភាពជុងហ្គុកប្រើប្រាស់ថ្នាំកាលពីពេលគេបាត់បង់សតិ ជុងហ្គុកញ័រដៃកញ្ឆក់វាមកតែនាងក៏បោកទូរស័ព្ទចោល
"ខ្ញុំមានច្រើនណាស់លោកបំផ្លាញមិនអស់ទេ!" នាងញញឹមអង្អែលទ្រូងគេថ្នមៗ
"នៅស្ងៀមទៅៗកុំខ្វល់..ឲ្យអាល្ងង់ម្នាក់នោះទទួលទោសជំនួសយើង លោកក៏រួចខ្លួន ខ្ញុំក៏រួចខ្លួន" ជុងហ្គុកក្តាប់ម្រាមដៃសឹងបែក នៅមិនស្មានថាស្រីខ្លួនតូចមួយមានល្បិចកលរាប់រយជំពូកបែបនេះសោះ គួរឲ្យស្ដាយពេលវេលានៅជិតនាងកន្លងមក គេគួរតែដឹងខ្លួនឲ្យបានលឿនជាងនេះ។

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now