07: pretty on the outside.

3K 269 0
                                    

ព្រឹកបន្ទាប់ថេយ៉ុងបានធ្វើអាហារទៅញ៉ាំជាមួយជុងហ្គុកព្រោះគេរអ៊ូថាអាហារនៅសាលារសជាតិសាបពេកពិបាកលេបណាស់។

ថេយ៉ុងយកប្រអប់បាយទៅទុកក្នុងទូរសម្ភារៈរបស់សិស្ស។ សំឡេងសិស្សស្រីនិយាយគ្នាជុំៗអោនមើលទូរស័ព្ទទើបអ្នកកម្លោះកើតចម្ងល់មកភ្លាមក៏ដើរទៅជិតៗពួកនាងដើម្បីស្ដាប់មើល៍។

«ព្រះហ្អើយ!នេះជាការពិតឬ?»

«បើមែនស្ដាយស្លាប់ហើយ!»

«មិនពិតទេៗ!យើងមិនជឿហ្អឹកៗ»

ថេយ៉ុងនៅតែស្ដាប់មិនយល់ទើបឆ្លៀតសួរគេនៅជិតនោះ

«មានរឿងអី?» មើលចុះតើមាននរណាកើតអ្វីមែនទេ?ហេតុអ្វីបានជាគ្រប់គ្នាហាក់ភ្ញាក់ផ្អើលខ្លាំងម្ល៉េះ?

«បើក Instagram ហើយចូលមើលអាខោន confession របស់សាលាយើងទៅ!»ថេយ៉ុងក៏ទាញទូរស័ព្ទចូលមើលក្នុងអាខោនដែលសិស្សសាលាភាគច្រើនសុទ្ធតែfollowពីព្រោះម្ចាស់អាខោនតែងផុសរឿងល្បីរបស់សិស្សដែលលេចធ្លោរប្រចាំសាលានេះ ចំណែកអ្នកកាន់តែងផ្លាស់ប្តូររាល់ឆ្នាំ សម្រាប់សិស្សដែលចប់ថ្នាក់ហើយរើសម្នាក់ថ្មីដែលពូកែតាមដានរឿងរ៉ាវក្នុងសាលាមកកាន់។

ថេយ៉ុងហាក់ភាំងព្រោះផុសនេះមានចំនួនចុចlikeច្រើនពិតមែន។

( តើចន​ ជុងហ្គុក និង យ៉ុង​ ហ៊ីហ្គេនកំពុងមានទំនាក់ទំនងអ្វីជាមួយគ្នាមែនទេ? មើលទៅដូចជាស្និទស្នាលខុសធម្មតា....)

ខេបសិនភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹក ក្នុងនោះក៏មានរូបភាពដែលគេកំពុងនិយាយគ្នាជាមួយជុងហ្គុកក្នុងថ្នាក់កាលពីម្សិលមិញទើបថេយ៉ុងនឹកឃើញដល់សិស្សប្រុសដែលអើតលើមនៅបង្អួចនោះ។

ទោះបីជាមានភាពល្បីរន្ទឺរវាងពួកគេទាំងពីរយ៉ាងណាក៏ជុងហ្គុកហាក់បីដូចជាធ្វើធម្មតាមិនបានខ្វាយខ្វល់ឬបកស្រាយអ្វីនោះទេ។ ទង្វើបែបនេះបានតែធ្វើឲ្យគ្រប់គ្នាកាន់តែសង្ស័យនិងតាមដានពួកគេកាន់តែខ្លាំង។

រាងសង្ហារដើរបណ្ដើរហួចបណ្ដើរ បង្ហាយឫកពារសប្បាយចិត្តតាមទម្លាប់របស់គេទៅគ្រប់គ្នា។

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now