16: The world is cruel.

2.8K 246 3
                                    

ដំណកដង្ហើមធ្ងន់ៗបន្លឺឡើងចេញពីបុរសដែលកំពុងគេងលក់។ ជុងហ្គុកជ្រួញចិញ្ចើមថ្ងួចថ្ងូរដោយភាពឈឺចាប់ចាក់ស្រេះក្នុងក្បាលរបស់គេ។ នាយបើកភ្នែកឡើងទាំងធីងធោង សំឡេងខ្សឹបខ្សួលទាញចំណាប់អារម្មណ៍ឲ្យគេបែរមុខទៅម្ខាង។
សភាពរាងតូចដែលស្លៀកពាក់មិនបានរាបរយអង្គុយក្តោបអាវក្រៅមកខាំទប់សំឡដងយំកុំឲ្យឮខ្លាំង មុខរបស់គេឡើងក្រហមដល់ត្រចៀក ស្លាកស្នាមដែលនាយបានបង្ករឡើងជាំពាសពេញក និងទ្រូង។
ជុងហ្គុកបិទភ្នែកសម្រួលអារម្មណ៍អោនក្បាលផ្ទប់នឹងចង្កូតឡានទាំងតប់ប្រម៉ល់ពន់ពេក គេកំពុងធ្វើឆ្កួតស្អីក៏គេមិនដឹងឡើយ។

រាងតូចងើបមុខឡើងពេលដឹងនូវអារម្មណ៍កក់ក្តៅពីរង្វង់ដៃរបស់ជុងហ្គុក។ គេមិនបានបង្ហាញអាការ:ព្រួយបារម្ភឡើយ ទឹកមុខគេរាបស្មើស្ងប់ដូចទឹកអានមិនដាច់។
គេមិននិយាយអ្វីទាំងអស់មុននឹងឈោងដៃទៅទាញខ្សែរក្រវ៉ាត់មកដាក់ឲ្យថេយ៉ុងរួចបើកឡានចេញពីទីនេះយ៉ាងស្ងៀមស្ងាត់។

"ឈប់យំទៅ នៅជាមួយបងវាធុញថប់ណាស់មែនទេ?" ជុងហ្គុកច្រត់កែងដៃនឹងកញ្ចក់ឡានម្ខាង ដៃម្ខាងទៀតបើកឡាន ទឹកមុខក្រញ៉ូវ
របស់គេធ្វើឲ្យថេយ៉ុងខ្លាច គេខានមានសភាពខ្លាចរអារបែបនេះយូរមកហើយ ពេលនេះមកនស្មានថាមនុស្សម្នាក់ដែលបង្រៀនឲ្យគេរឹងមាំបែរជាដើមហេតុធ្វើឲ្យគេកាន់តែធ្ងន់ធ្ងរជាងមុនទៅវិញ។

ថេយ៉ុងខាំបបូរមាត់ហាមឃាត់ខ្លួនឯងឲ្យឈប់យំ ទឹកភ្នែករបស់គេវាគ្មានតម្លៃអ្វីនោះទេ គេគ្មានន័យអ្វីនោះទេនៅពេលនេះ ក្រៅពីបណ្តោយតាមវាសនាក៏មិនដឹងថាមានវិធីណាអាចរត់គេចចេញបាន ។
ឡានឈប់សំចតនៅមុខផ្ទះរបស់ថេយ៉ុងភ្លាម ដៃស្រឡូនក៏លូកទាញទ្វាបើកចេញទៅភ្លាមដោយគ្មាននិយាយអ្វីមួយម៉ាត់ គេហត់ គេឈឺ គេស្អប់ពិភពលោលដែលគេកំពុងរស់នៅនេះណាស់ បើអាចគេសុំមិនបាច់រស់ក៏បានដែរបើនៅរស់ ជីវិតហាក់គ្មានន័យអ្វីដដែល។

កន្លងទៅរយ:ពេល2ថ្ងៃដែលថេយ៉ុងមិនបានទៅសាលា គេប្រាប់ប៉ាឲ្យសុំច្បាប់គ្រូព្រោះគេឈឺ ប៉ុន្តែតាមពិតទៅគេខ្ជិលទៅវិញទេ គេខ្ជិលក្រោកទៅរៀនដោយប្រឈមមុខនឹងមនុស្សក្លែងក្លាយអស់ទាំងនោះ នៅលើ internet សម្ដែងជាល្អតែនៅពីក្រោយរូបភាពញញឹមញញែមទាំងនោះ មានតែរឿងអាក្រក់ ធ្វើបាបជាន់ឈ្លីមនុស្សទន់ខ្សោយ មើលងាយគ្រប់សារពើ ។
ជុងហ្គុកអង្គុយត្រម៉ង់ត្រមោចក្នុងបណ្ណាល័យ ដៃរបស់គេកំពុងកាន់ទឹកដោះគោដែលថេយ៉ុងចូលចិត្ត ។ រយ:ពេលពីរថ្ងៃនេះគេព្យាយាមហាមឃាត់ខ្លួនឯងមិនឲ្យទៅរកថ្នាំពីហ៊ីហ្គេន។

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now