ភាគបញ្ចប់: Your love, I miss that.

7.3K 460 16
                                    

ខ្យល់ត្រជាក់ សំឡេងទឹករលក ពន្លឺព្រះចន្ទបង្កើតជាទស្សនីយភាពនិងពេលវេលាដែលហាក់ដូចជាសុបិន្ត បើអ្នករវល់តែគេងលក់ច្បាស់ជានឹងបានស្ដាយក្រោយដែលមិនបានឃើញទិដ្ឋភាពស្ថានសួគ៌មួយនេះ។ ជុងហ្គុកអង្គុយបញ្ឈរជង្គង់នៅក្បាលនាវាធនកណ្តាលស្រូបខ្យល់ដែលបក់រវិចៗមកប៉ះសក់រលាស់ៗរបស់គេឲ្យប៉ើងតិចៗតាមជំនោរនាយសមុទ្រ។
នាវានេះមាន2ជាន់ដែលជាទូទៅគឺបើកស្វាគមន៍ភ្ញៀវជិះលេងកម្សានបាន20នាក់។ ខាងក្រោមជាកៅអីសម្រាប់អង្គុយនិងរាំលេង ញ៉ាំអាហារចំណែកខាងលើមានបន្ទប់គេង2និងបន្ទប់ទឹកមួយ។  ហើយសំបុត្រខាងលើគឺរាងថ្លៃជាងខាងក្រោមបន្តិច ជុងហ្គុកមិនមែនទិញតែខាងលើឯណា?គេម៉ៅមួយនាវាហ្នឹងតែម្តងហាហា!

ត្របកភ្នែកស្តើងកម្រើកតិចៗក្រោយអស់ជាតិថ្នាំ ថេយ៉ុងជ្រួញចិញ្ចើមចូលគ្នាយកដៃមកញីសៀតផ្កាដោយអាការ:នៅវិលតិចៗ។ នាយក្រោកអង្គុយសម្រួលអារម្មណ៍និងស្មារតីបន្តិចមុននឹងងាកមើលជុំវិញខ្លួន។
"ទីនេះជាកន្លែងណា?" ថេយ៉ុងចុះពីលើគ្រែក៏យោលខ្លួនដួលព្រូស

"ហ្អេស?" ថេយ៉ុងក្រោករួចរត់ទៅបើកបង្អួចមើល។ ផ្ទៃទឹកមានតែរលកនឹងភាពងងឹត មានតែចំណាំងពន្លឺព្រៀកៗពីព្រះចន្ទទៅប៉ះផ្ទៃទឹក។ កម្លោះតូចប្រហោងពោះធ្លុងព្រោះចាំបានថាមុននេះមានមនុស្សមកចាប់គេហើយដាក់ថ្នាំគេរហូតដល់សន្លប់ ឬមួយគេត្រូវបាននាំយកទៅលក់? តែបើយកទៅលក់គួរតែដាក់ឃុំ មានច្រវ៉ាក់ មានខ្នោះ?

ថេយ៉ុងក្រវីក្បាលបណ្តេញគំនិតអវិជ្ជមានចេញរួចដើរសំដៅទៅទ្វា។ ទោះបីនាវាមិនបានធ្វើចលនាទៅមុខតែរលកបោកបក់ធ្វើឲ្យមានអារម្មណ៍ថាពិបាកឈរឲ្យនឹង ណាមួយគេមិនទម្លាប់ជិះទូកលើផ្ទៃសាគរល្វឹងល្វើយបែបនេះពីមុនមកនោះទេ។
ទ្វាមិនបានចាក់សោរជាហេតុធ្វើឲ្យថេយ៉ុងសប្បាយចិត្តឡើងបន្តិច នាយសម្លឹងទៅខាងចុងនៃទូក ក៏ឃើញផែនខ្នងប្រុសមាឌធំម្នាក់កំពុងអង្គុយលំហែកណ្តាលអាធ្រាតុ។ ដើរមកជិតក៏ស្គាល់ភ្លាមថាជាអ្នកណា

"ជុងហ្គុក?" ម្ចាស់ឈ្មោះរហ័សបែរមករកអ្នកខាងក្រោយខ្នងខ្លួន

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now