22: Loving you is a losing game

3.4K 243 6
                                    

រយៈពេលជាងមួយសប្តាហ៍ដែលថេយ៉ុងមិនមកសាលា គេប្រហែលជាអាចលុបឈ្មោះចេញពីការប្រឡងមិនខានឡើយព្រោះការប្រឡងឆមាសលើកទី២បានបញ្ចប់រួចរាល់ហើយដោយគ្មានវត្តមានរបស់គេ។ ជុងហ្គុកអង្គុយរូសស្នាមទឹកប៊ិកនិងទឹកលុបចេញពីទូរសម្ភារៈឲ្យថេយ៉ុង គេយករូបភាពcute cute មកបិតជំនួសវិញ។ទោះដឹងថាអ្វីគ្រប់យ៉ាងលែងដូចដើម សុំត្រឹមកែរប្រែបច្ចុប្បន្នឲ្យប្រសើរក៏ល្អដែរ គ្រប់យ៉ាងមិនហួសពេលទេឲ្យតែតាំងចិត្តចង់ធ្វើ។

«ចួបគ្នានៅកន្លែងចាស់»ជុងហ្គុកលើកទូរស័ព្ទមកនិយាយទៅកាន់នរណាម្នាក់ នាយញញឹមចុងមាត់បន្តិចទើបចាកចេញពីទីនោះ នាយងាកក្រោយនឹកទៅដល់ម្ចាស់ទូរបន្តិចទើបដើរចេញទៅបាត់។​

ម៉ោង៩យប់...

ជុងហ្គុកអង្គុយសម្លឹងទៅសារចាស់ដែលធ្លាប់ឆ្លើយឆ្លងជាមួយថេយ៉ុង មេឃកំពុងភ្លៀងនៅខាងក្រៅបណ្ដាលឲ្យអាកាសធាតុប្រែត្រជាក់ខ្លាំង។ជុងហ្គុកនៅសំងំនៅម៉ាតមួយកន្លែងជិតម្ដុំផ្ទះថេយ៉ុងក្រែងលោបានឃើញគេដោយចៃដន្យ។ ទោះមិនអាចទៅរួចតែក៏ចេះតែសាកល្បង ព្រោះនាយនឹកដល់ក្មេងម្នាក់នេះខ្លាំងណាស់។

អង្គុយចាំមើលយូរៗទៅពន្លឺផ្ទះរបស់ថេយ៉ុងក៏បានបិទអស់នោះបញ្ជាក់ថាពួកគេសម្រាកហើយ ជុងហ្គុកក្រោកឈរឡើងបម្រុងថានឹងត្រឡប់ទៅផ្ទះវិញហើយប៉ុន្តែ..

ផឹប!

មាឌតូចល្អិតរបស់ក្មេងប្រុសពាក់អាវក្រៅពណ៌ខ្មៅត្រូចបុកនឹងទ្រូងអ្នកកម្លោះដល់គេដួល មើលទៅគេប្រហែលគ្មានកម្លាំងសោះឡើយបើគ្រាន់តែប៉ុនហ្នឹងគេទប់ជំហរមិនរួចផង។

កំប៉ុងថ្នាំងងុយគេងចំនួនពីរកំប៉ុងធ្លាក់ទៅលើឥដ្ឋ គេប្រញាប់អោនរើសវាដាក់ថង់វិញ។

«សុំទោសមុននេះមិនបាន..»ម្ចាស់សំឡេងត្រូវស្ងាត់ទាំងសងខាងពេលអ្នកទាំងពីរប្រឈមមុខគ្នាចំៗ។នោះគឺថេយ៉ុងទេតើ!

ជុងហ្គុកមើលទៅថ្នាំក្នុងដៃរបស់គេឆ្លាស់ជាមួយរូបរាងស្គមរីងរៃរបស់គេ នាំទ្រូងឆ្វេងហាក់លោតឈឺផ្សារ។

«ថេយ៍..»ថេយ៉ុងងាកមុខចេញមិនហ៊ានសម្លឹងមើលគេចំ សភាពរបស់ខ្លួនពេលនេះគឺគួរឲ្យអាណិតខ្លាំងពេកហើយ នាយមិនត្រូវការក្តីអាណិតមេត្តាអ្វីទៀតនោះទេ។

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now