03: We are fool.

3.5K 282 4
                                    

  ថ្ងៃបន្ទាប់...
ថេយ៉ុងជិះកង់មកសាលាតាមទម្លាប់របស់គេ នាយសប្បាយចិត្តខុសពីរាល់ដង នោះក៏ព្រោះតែខ្សែដៃរបស់ជុងហ្គុកឲ្យគេនោះឯង។

ត្រឡប់ក្រោយ...
រាងមាំសង្ហារកាន់ក្រដាសទាំងស្មុគស្មាញនិងរិះរកវិធីធ្វើយ៉ាងមិចឲ្យថេយ៉ុងព្រមធ្វើលំហាត់ឲ្យគេ។ នាយដើរៗក៏ទាត់ចំរបស់ម្យ៉ាងឲ្យខ្ទាតទៅប៉ះធុងសម្រាម។
គេអោនចុះរើសវាមកមើលក៏ឃើញថាជាខ្សែរដៃអង្កាំមួយនៅថ្មីល្អ ។  បបូរមាត់ស្រាប់តែលេចចេញស្នាមញញឹមមានល្បិចកលរួចក៏ញ៉ុកវាចូលហោប៉ៅទើបរត់ទៅតាមរកថេយ៉ុងឲ្យជួយ..។

ត្រឡប់មកវិញ...
អ្នកសប្បាយចិត្តនោះដើរញញឹមតាំងតែពីមុខសាលាដល់ក្នុងថ្នាក់  តែក៏ត្រូវជ្រួញចិញ្ចើមវិញពេលឃើញសិស្សស្រីៗរោមតុរបស់ជុងហ្គុកជាប់។
"ជុងហ្គុក.." សំឡេងថេយ៉ុងធ្វើឲ្យគ្រប់គ្នាម៉ួម៉ៅឡើងមក នាយតូចអោនមុខចុះរួចហុចក្រដាសចម្លើយឲ្យទៅជុងហ្គុក។
"ខ្ញុំធ្វើរួចហើយ" ជុងហ្គុកមុខក្រញ៉ូវឡើងភ្លាមព្រោះថេយ៉ុងល្ងីល្ងើនេះមិនដឹងថាគេកំពុងបំបាក់មុខនាយនៅចំពោះមុខគេគ្រប់គ្នាទេឬ?

"យ៉ា! គីមថេយ៉ុង!" សិស្សស្រីម្នាក់ដែលជាមិត្តរបស់ យុង ហ៊ីហ្គេន នាងមានឈ្មោះថា លី ដារេ ក៏ចាប់លើកដៃថេយ៉ុងដែលមានពាក់ខ្សែរដៃឡើង។
"នេះជាខ្សែរដៃយើងដែលបាត់ទៅតើ! ឯងចេះមានដៃមានជើងតាំងពីពេលណា?" សម្ដីរបស់ដារេធ្វើឲ្យជុងហ្គុកខាំបបូរមាត់បើកភ្នែកធំៗ
"និយាយអី? វាគឺ..ជុងហ្គុកឲ្យខ្ញុំទេ" ហ៊ីហ្គេនក៏ក្រោកឡើងស្រែកដាក់ថេយ៉ុង
"និយាយតែផ្តាស! លំដាប់ជុងហ្គុកមិចនឹងទៅទិញខ្សែរដៃឲ្យមនុស្សសម្រាមដូចឯងទៅ? ពិតទេជុងហ្គុក?" នាងងាកទៅសួរជុងហ្គុក គេក៏ញញឹមហើយនិយាយឡើង
"ពិតហើយ! បើលួចក៏សារភាពទៅ! កុំប្រឹងប្រកែកនាំតែវែងឆ្ងាយ" ជុងហ្គុកអោបដៃនិយាយចម្អកដាក់ថេយ៉ុង នាយតូចហាក់ត្រូវបានគេក្បត់ នាយក្រហាយភ្នែកសឹងតែយំពេលគ្រប់គ្នាចោទគេបែបនេះ។
"ឲ្យយើងវិញមកអាចោរ!" នាងឆក់ខ្សែរដៃពីថេយ៉ុងរួចច្រានគេឲ្យដួលទៅលើឥដ្ឋ។
ឆ្លៀតពេលបែបនេះហ៊ីហ្គេនក៏យកកែវកាហ្វេមកជះលើថេយ៉ុងទើបគ្រប់គ្នាសើចលាន់ គ្មានអ្នកណាជួយគេនោះទេមានតែនាំគ្នាយកទឹកយកសម្បកនំមកគប់លើគេថែម។ ជុងហ្គុកហាក់ភាំងបន្តិចមិនស្មានថាគ្រប់គ្នាធ្វើបាបគេដល់ថ្នាក់នេះសោះ ។
"សម្អាតចេញផង! កុំឲ្យគ្រូមកទាន់!" ហ៊ីហ្គេនអោនមុខមកខ្សឹបដាក់ថេយ៉ុងរួចដើរកន្លងនាយមាឌតូចដែលត្រូវគេធ្វើបាបយ៉ាងគួរឲ្យអាណិត។
ថេយ៉ុងក្រោកឡើងមកប្រម៉ូលសម្រាមទៅចោលរួចបោសជូតឥដ្ឋឲ្យបានស្អាត។ រាងខ្ពស់ល្អិតដើរដូចមនុស្សគ្មានវិញ្ញាណចេញពីថ្នាក់ដើម្បីយកកន្ត្រកសម្រាមទៅចោល។
ស្រមោលស្លឹកឈើបក់រវិចៗឆ្លុះតាមពន្លឺព្រះអាទិត្យលាន់រន្តំរឹកៗ ។  ស្លឹកឈើទុំងាប់ជ្រុះរបាត់រប៉ាយធ្លាក់មកលើសក់ខ្មៅរលាស់របស់ថេយ៉ុង។ នាយអង្គុយលើបង់ក្រោមដើមឈើ ដោយសម្រេចចិត្តមិនចូលរៀនព្រោះថាបើចូលទៅក៏គង់តែលោកគ្រូដេញឲ្យទៅផ្លាស់ខោអាវចេញដដែល។  ថេយ៉ុងលើកកដៃរបស់ខ្លួនមកមើលឃើញមានស្នាមជាំដោយសារតែដារេឆក់ខ្សែរដៃខ្លាំងពេក ក្នុងខួរក្បាលក៏ស្រាប់តែរឭកទៅដល់ទឹកមុខរបស់ជុងហ្គុកពេលដែលគេនិយាយកុហកមុននេះ។ អារម្មណ៍អន់ចិត្តនឹងខ្លួនឯងក៏កើតឡើងមិនអាចហាមបាន ហេតុអ្វីគ្រាន់តែមិត្តភក្តិម្នាក់ក៏គេមិនអាចមាន? ហេតុអ្វីមនុស្សដែលនៅជិតគេទាំងប៉ុន្មានសុទ្ធតែមើលមកគេដូចជាសត្វចម្លែកបែបនេះ?

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now