22: So I'm gonna love u

3.5K 263 2
                                    

ក្រឹប!

ទ្វាទូរសម្ភារ:សម្រាប់សិស្សត្រូវបានបិទនិងកិបសោរយ៉ាងរៀបរយ។ រាងក្រាសឈរសម្លឹងឈ្មោះដែលបិតលើទូរនៅក្បែររបស់ខ្លួន។
ដៃស្រឡូនវែងលូកទៅអង្អែលថ្នមៗពីលើវាភ្ជាប់ជាមួយស្នាមញញឹមសោកសៅជាមួយផង យូរប៉ុណ្ណាដែលពួកយើងត្រូវនៅឆ្ងាយគ្នា? អត់ទេឆ្ងាយចិត្តតែកាយនៅក្បែរបង្កើយ បាត់អស់សំឡេងធ្លាប់ឆ្លងឆ្លើយ សល់តែភាពឯការនិងវិប្បដិសារីជាប់កាយ។

ជុងហ្គុកដើរយឺតក្រោមខ្យល់ត្រជាក់ ស្លឹកឈើចាប់ផ្តើមប្រែពណ៌ក្រហម ខ្លះក៏ជ្រុះរសាត់ទៅតាមវាយោរប៉ាត់រប៉ាយតាមដងផ្លូវមមារញឹក។

ភ្នែកវៀងវៃគ្រលាសប៉ះហាងផ្កាតូចមួយដែលមានការតុបតែងសាមញ្ញប៉ុន្តែគួរឲ្យស្រឡាញ់។នាយរុញទ្វាចូលទៅសម្លឹងរកមើលផ្កាដែលគួរទិញយកទៅជូនថេយ៉ុង ប៉ុន្តែគេមិនដែលដឹងទេថានាយចូលចិត្តផ្កាអ្វី នាយមិនដែលបានសួរមិនដែលបានចាប់អារម្មណ៍ពីរឿងកំប៉ិកកំប៉ុកអស់ទាំងនេះ។

«ឲ្យបងសុំទោសបើទិញទៅមិនត្រូវចិត្តអូន»នាយពោលតិចៗក្នុងចិត្តហាក់កំពុងភ្ជាប់ទំនាក់ទំនងជាមួយថេយ៉ុងតាមរយៈចិត្ត វាក៏ជាទម្លាប់របស់នាយរៀងរាល់ថ្ងៃនេះហើយ។

«សួស្តីលោកត្រូវការផ្កាប្រភេទណាដែរ?»សំឡេងស្រាលស្រទន់បន្លឺឡើងពីម្ចាស់ហាងរូបសង្ហារ ជាក្មេងប្រុសដែលមានរូបរាងតូចល្អិត មុខមាត់របស់គេគឺប្រហាក់ប្រហែលគ្នាជាមួយនឹងថេយ៉ុងមែនទែន។ជុងហ្គុកញញឹមស្ងួតរួចងាកមើលជុំវិញខ្លួនដោយការពិចារណា

«ខ្ញុំក៏មិនដឹងថាគួរទិញមួយណាដែរ»ជុងហ្គុកដកដង្ហើមខកចិត្តនឹងខ្លួនឯង

«អឹម...បើចឹងលោកអាចប្រាប់បានទេថាទិញឲ្យអ្នកណា?អាយុប៉ុន្មាន?ហើយជាមនុស្សយ៉ាងមិចដែរ?»ជុងហ្គុកសញ្ជឹងមើលមុខអ្នកកម្លោះបន្តិចមុននឹងតប

«ខ្ញុំទិញឲ្យមិត្តប្រុសរបស់ខ្ញុំ គេមានរូបរាងនិងមុខមាត់ស្រដៀងឯងណាស់ គេជាមនុស្សរីករាយ ស្មោះត្រង់ និងមានចិត្តបរិសុទ្ធ»នាយកម្លោះស្ដាប់ដោយការពិចារណាមុននឹងផ្ដល់យោបល់

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now