15: Down.

2.8K 234 2
                                    

លិទ្ធផលប្រឡងឆមាសចេញហើយ សិស្សក៏វិលមកចូលរៀនតាមប្រក្រតីវិញដែរ ពួកគេជាសិស្សទី១២ដូច្នេះហើយមិនអាចឈប់យូរនោះទេ។

«អ្នកទាំងអស់គ្នាធ្វើបានល្អណាស់មិនមាននរណាធ្លាក់នោះទេ សូមប្រឹងប្រែងបន្តដើម្បីប្រឡងថ្នាក់ជាតិ នៅចុងឆ្នាំក្រោយឆមាសទី២រួចយើងនឹងមានដំណើរកម្សានជុំគ្នា»សិស្សនាំគ្នាហ៊ោសប្បាយចិត្តគ្រប់គ្នាចម្លែកអីតែមនុស្សពីរនាក់ហាក់មិនសប្បាយសោះ។

ថេយ៉ុងគូសវាសលើក្រដាសតាមអារម្មណ៍ស្មុគស្មាញរបស់ខ្លួន នាយនិងជុងហ្គុកខាននិយាយគ្នាជិតពីរអាទិត្យហើយ ម្នាក់ៗនៅខ្លាំងរាងខ្លួនមិនព្រមលួងគ្នាសោះ។

«ជុង!ល្ងាចយើងទៅសប្បាយជាមួយគ្នាទៀតណា!»ហ៊ីហ្គេនប៉ះដៃប៉ះជើងនាយហាក់ស្និទស្នាលគ្នាណាស់ តែវាមិនចម្លែកទេព្រោះពួកគេបែបនេះតាំងតែពីដើមមិនចឹង? ថេយ៉ុងក្ដាប់មាត់ទោះខឹងក៏គ្មានសិទ្ធ ហើយពេលនេះក៏មិនដឹងឋានៈពួកគេទាំងពីរគឺជាអ្វី។

«អូយ!ហ្អឹកកុំធ្វើបាបខ្ញុំអី»ដារេលើកដៃសំពះអ្នកដែលធ្លាប់មានឈ្មោះថាជាមិត្តពេលនេះនាងបែរជាក្លាយជាជនរងគ្រោះម្នាក់ទៀត។

«ថតវាទៅ!មើលចុះលោកអើយមកសាលាតែបែរជាទៅផើមជាមួយអ្នកណាក៏មិនដឹង!»ហ៊ីហ្គេននិយាយខ្លាំងៗបង្ហាញប្រដាប់វាស់ទឹកនោម នាងបានវាមកពីជូយ៉ុងនោះអី!

ហ៊ីហ្គេនបង្ហោះរូបនិងវីឌីអូទៅលើTwitter រួចចាប់ចង្ការដារេឲ្យងើយឡើង

«បើមិនចង់ឈឺខ្លួនត្រូវធ្វើតាមយើង!»

....

«ឈប់សិន!»ថេយ៉ុងស្កាក់ផ្លូវជុងហ្គុក នេះវាល្ងាចដែរហើយ គេប្រហែលជាកំពុងចង់ទៅក្លិបហើយ។

ជុងហ្គុកសម្លឹងមុខថេយ៉ុងដោយទឹកមុខរាបស្មើធ្វើឲ្យនាយតូចមានអារម្មណ៍ថាភ័យ។

«កុំទៅអី!កុំស្និទស្នាលជាមួយហ៊ីហ្គេនអីនាង...»

«ប្រច័ណ្ឌ?»និយាយមិនទាន់ចប់ផងជុងហ្គុកក៏និយាយកាត់

«ខ្ញុំគ្មានសិទ្ធឯណាទៅប្រចណ្ឌលោកទេ ប៉ុន្តែហ៊ីហ្គេននាង..»

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now