18: Loser.

2.9K 228 1
                                    

ថ្ងៃនេះមេឃស្រឡះជាងរាល់ដង។
ជុងហ្គុកក្រោកមុនដើម្បីធ្វើអាហារពេលព្រឹកញ៉ាំ។ ម៉ោងប្រហែល6កន្លះទើបថេយ៉ុងភ្ញាក់ឡើងសម្អាតខ្លួន ។ នាយបើកទូរខោអាវរកមើលរួចទាញសម្លៀកបំពាក់សិស្សរបស់ជុងហ្គុកមកពាក់សិន ឃើញរាងរលុងបន្តិចប៉ុន្តែមិនអាក្រក់មើលទេ។ ថេយ៉ុងមកទាំងងាកមើលឆ្វេងស្ដាំក្រែលោប៉ាម៉ាក់របស់ជុងហ្គុកនៅប៉ុន្តែកាយវិការនេះគួរឲ្យអស់សំណើចសម្រាប់ជុងហ្គុកទៅវិញ។

"ប៉ាម៉ាក់បងទៅប៊ូសានអស់ហើយ គ្មានអ្នកណានៅទេ" ថេយ៉ុងងក់ក្បាលរួចដាក់ខ្លួនអង្គុយលើកៅអី។ ពួកគេទាំងពីរអង្គុយញ៉ាំអាហារយ៉ាងស្ងៀមស្ងាត់ចំណែកឯជុងហ្គុកចេះតែដៀងភ្នែកមើលថេយ៉ុងជារឿយៗ។ សក់របស់គេដុះវែងដល់គ្របភ្នែកអស់ រូបរាងតូចខ្ពស់ ម្រាមដៃស្រឡូនឆ្អឹងៗគួរឲ្យបារម្ភនេះគួបផ្សំជាមួយរឿងគេប្រើថ្នាំងងុយគេងផងជុងហ្គុកកាន់តែព្រួយពីគេខ្លាំងឡើង ។

"ហ្អឹម?" ថេយ៉ុងលាន់មាត់បន្តិចងើបមុខឡើងបើកភ្នែកម៉ក់ៗមើលជុងហ្គុក គេញញឹមស្របពេលយកដង្កៀបរូបក្បាលកង្កែបមកកៀបសក់ថេយ៉ុងឡើងដូចជាផ្លែប៉ោមយ៉ាងអ៊ីចឹង!
"គួរឲ្យស្រឡាញ់" ថេយ៉ុងស្ទាបដង្កៀបលើក្បាលរួចបេះវាមកមើល

"របស់អ្នកណា?" ថេយ៉ុងសម្លឹងគេដោយខ្សែភ្នែកកាច
"របស់បងទេ! បងឃើញវា cuteក៏ទិញវាមកកៀបទៅ" ម៉ែហ្អើយតាមចាប់កំហុសតាំងពីដង្កៀបឡើង!
"ឲ្យតែប្រាកដ" និយាយរួចញ៉ុកវាចូលហោប៉ៅរួចក្រោក
"ខ្ញុំទៅផ្ទះបន្តិច...នាយទៅសាលាមុនចុះ" និយាយរួចក៏ដើរចេញ
"ឈប់សិនថេយ៍!" រាងខ្ពស់បែរមុខមកជុងហ្គុកក៏រត់ឡើងទៅលើ  បន្តិចក៏ចុះមកវិញជាមួយម៉ាស មួកនិងអាវក្រៅ
"បែបនេះកក់ក្តៅជាង" ត្រូវហើយខែភ្លៀងពេលព្រឹកមានទឹកសន្សើមអាចឲ្យផ្តាសាយបាន ណាមួយគេក៏ទើបនឹងត្រូវទឹកភ្លៀងពីម្សិលផង
"អរគុណ" ពេលរាងក្រាសពាក់ឲ្យរួចរាល់ថេយ៉ុងក៏ពោលអរគុណមួយម៉ាត់ទើបចាកចេញទៅ។

"អរគុណសម្រាប់យប់មិញ អរគុណដែលនៅក្បែរខ្ញុំ ហើយវាក៏ប្រហែលជាលើកចុងក្រោយដែលយើងក្បែរគ្នាដូចគ្នា...ទោះយ៉ាងណាខ្ញុំនៅតែស្រឡាញ់ឯងដដែល ជុងហ្គុក" ថេយ៉ុងពោលក្នុងចិត្តរួចលើកមួកជាប់អាវក្រៅមកគ្របពីលើមួកកាតិបហើយរត់ចេញទៅយ៉ាងលឿនបើសម្រេចចិត្តថាដើរចេញហើយ កុំបាច់មើលមកក្រោយនាំសៅហ្មងធ្វើអ្វី...។

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now