09: Fight or escape?

2.8K 256 1
                                    

ព្រះអាទិត្យអស់រស្មីទៅហើយ កម្តៅក៏អន់ថយនាំមកនូវរាត្រីដ៏ត្រជាក់ ប៉ុន្តែបែរជាចិត្តមនុស្សម្នាក់កំពុងតែក្តៅផ្សារដូចរងើកភ្លើងដែលកំពុងឆាបឆេះសន្ធោសន្ធៅទៅវិញ។
ជុងហ្គុកគេងរើចុះឡើងគិតដល់ហេតុការកាលពីថ្ងៃមិញ គេនិយាយអ្វីលើសលួសពេកទេដឹង? ប៉ុន្តែគេហាមខ្លួនឯងមិនបានពិតមែនព្រោះតែរឿងរ៉ាវវាកើតឡើងភ្លាមៗពេក គេត្រៀមខ្លួននឹងប្រឈមមុខមិនទាន់ឡើយ។
ជុងហ្គុកទាញទូរស័ព្ទមកចុចចូល Instagram accountរបស់ថេយ៉ុងបំណងចង់ឆាតទៅគេ សារមួយលោតឡើងកាលពី2ម៉ោងមុនពីថេយ៉ុង។

[ សុំទោស]

តែប៉ុនហ្នឹងទេឬ? នេះជាអ្វីដែលគេនឹកឃើញក្រោយពីឈ្លោះគ្នាបែកអូរហូរស្ទឹងនោះមែនទេ? ជុងហ្គុករារែកចិត្តក្នុងការឆ្លើយតបទៅវិញ គិតចុះគិតឡើងគេបែរជាចុចប្លុកថេយ៉ុងចោលតែម្តង។
"ហឺយ!!!!មិចក៏វាទៅជាបែបនេះ??"

ថ្ងៃបន្ទាប់..
មេឃស្រទុំតាំងតែពីព្រឹកទៅតែម្តងហើយថែមទាំងខ្យល់បក់ទៀតផង មើលទៅប្រាកដជារកកលចង់ភ្លៀងមិនខាន។ ថេយ៉ុងដើរអោនមុខចុះក្រោមកម្លាំងខ្យល់បក់ឲ្យសក់គេបក់ប៉ើងរញ៉េរញ៉ៃ។ គេមិនមានកម្លាំងញញឹមរាក់ទាក់អ្នកណានោះទេ ជើងដែលចេញតែរំកិលទៅមុខនោះមិនបានដឹងថានាំគេមកដល់រោងអាហារតាំងតែពីពេលណាឡើយ។
អ្វីដែលមិនគួរឃើញ..
ជុងហ្គុកប្លុកគេហើយមកដល់សាលាក៏មិនទាំងមើលមុខគេផងថែមទាំងដូរតុទៅអង្គុយជិតហ៊ីហ្គេនទៀត ទង្វើបែបនេះតែងតែឲ្យថេយ៉ុងសួរខ្លួនឯងជារឿយៗថាតើគេបានធ្វើអ្វីខុសខ្លាំងណាស់ទៅមែនទេ? តើគេខឹងនឹងខ្លួនដល់ពេលណាទៅ?

តើខ្ញុំគួរធ្វើបែបណាដើម្បីឲ្យគេត្រឡប់មកល្អនឹងខ្ញុំវិញ?

ថេយ៉ុងទិញបានសេនវិចនិងទឹកដោះគោដែលគេចូលចិត្តរួចទៅសម្ងំញ៉ាំម្នាក់ឯងនៅលើដំបូលអគារសាលារៀន។ ឃើញកន្លែងដែលមកញ៉ាំជុំគ្នាជាមួយជុងហ្គុក នេះហើយសេនវិចថ្ងៃនេះយល់ថារឹងពិបាកលេបខ្លាំងម្ល៉េះទេ។
"សង្ស័យតែវាសល់ទេបានជាពិបាកលេបយ៉ាងនេះ" ថេយ៉ុងនិយាយទាំងទំពារសេនវិចលាយទឹកភ្នែកដែលស្រក់មកម៉ាត់ៗចូលមាត់

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now