14: All my love is gone.

2.9K 232 3
                                    

ថេយ៉ុងជំទើតថើបជុងហ្គុកបន្តិចហើយក៏រត់ចេញទៅបាត់ ច្រឡើមទាំងគូតែម្តងហើយ!

ជុងហ្គុកដើរជែងហោប៉ៅចូលកម្មវិធីទាក់ទាញចំណាប់អារម្មណ៍ជាពិសេសគឺស្រីៗហ្នឹងឯង ពួកនាងសុទ្ធតែជាអ្នកដែលធ្លាប់ទៅក្លិប ផឹកស៊ីជាមួយគ្នា ចួនជាគ្មានអ្នកណាដឹងថាជុងហ្គុកមានមនុស្សប្រចាំចិត្តផង ក៏ចេះតែញ៉ែញ៉ងទៅក្រែងបានបណ្តើរស្អែកឡើង។

«នេះពួកឯងត្រូវគ្នាវិញហើយមែនទេ?»ជីមីនសួរទៅថេយ៉ុងដែលអង្គុយមើលទៅសង្សារខ្លួនញញឹមរាក់ទាក់ជាមួយស្រីៗ

«គឺ...ប្រហែលហ្នឹងហើយ»នាយលើកទឹកក្រូចមកផឹកបន្លប់ ព្រោះតែគេមិនចូលចិត្តស្រា

«នេះបែបនិយាយគ្នាចុះសម្រុងខ្លាំងជាងមុនទៀតផង សុទ្ធតែអាវគូទៀតហ្ន៎!»ហ៊ូស៊ុកញ៉ោះថេយ៉ុងស្ទើរតែឈ្លក់ទឹកក្រូចទៅហើយ

«មានឯណា គេបបួលខ្ញុំទៅទិញ ខ្ញុំមិនចង់់ឲ្យគេខឹងក៏ចេះតែតាមគេទៅ»ថេយ៉ុងព្យាយាមធ្វើខ្លួនកុំឲ្យគេសង្ស័យ ទោះបីពួកគេពេលនេះល្អនឹងគ្នា បើកចំហរក្តីស្រឡាញ់ដាក់គ្នាក៏គេមិនចង់ឲ្យជុងហ្គុកត្រូវអ្នកផ្សេងសើចចំអកគេរឿងនេះដែរ ទ្រាំបន្តិចទៀតសិនប៉ុណ្ណោះ ពេលរៀនចប់ទៅពួកគេនឹងអាចនៅក្បែរគ្នាដោយក្លាហានបានហើយ។

ជុងហ្គុកកាន់កែវស្រាមកដើរមកជិតថេយ៉ុង កែវភ្នែករាប់គូមើលមកពួកនេះ ស្ថានភាពបែបនេះចេះតែបន្លាចថេយ៉ុងយ៉ាងចម្លែក។

«ញ៉ាំអីទេបងទៅយកឲ្យ»ជុងហ្គុកអោនមុខមកសួរគេតិចៗជាទីចម្ងល់របស់មហាមិត្ត

«កុំអោនមកជិតពេកមើល៍»ថេយ៉ុងបើកភ្នែកក្រឡោតដាក់កំហិតកុំឲ្យគេភ្លេចខ្លួនព្រោះញាតិមិត្តអង្គការភ្នែកម្នាស់មានគ្រប់កន្លែង រឿងកាលពីលើកមុនគេនៅខ្លាចមិនទាន់បាត់ផង

«មិចក៏ចាំបាច់ខ្លាចដែរ?ឬក៏អូនមិនចង់ឲ្យគេដឹងថាយើងទាក់ទងគ្នាបែបនេះមួយជីវិតមែនទេ?»គេចងចិញ្ចើមភ្លាមព្រោះគេព្យាយាមបើកចំហរឯថេយ៉ុងបែរជាព្យាយាមគេចទៅវិញ។

«ពួកនោះមិនឃើញយើងទេយ៉ាងមិច?»ជីនពេបមាត់មើលមនុស្សដែលទុកផែនដីនេះដូចជាសម្រាប់ពួកគេ

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now