05: Friend.

3.3K 261 2
                                    

អាកាសធាតុក្តៅ ព្រោះវាជារដូវក្តៅនោះអី! ជុងហ្គុកអង្គុយយកសៀវភៅមកបក់ព្រោះកម្លាំងកង្ហារមិនឈ្នះអាកាសធាតុដ៏សែនក្តៅនេះទេ។
"សាលាល្បីមួយទាំងមូលម៉ាស៊ីនត្រជាក់មួយក៏គ្មាន!" ជុងហ្គុករអ៊ូរង៉ូវមិនបានទៅចាប់អារម្មណ៍គ្រូពន្យល់ឯណាទេ។
ថេយ៉ុងឃើញគេមិនយកចិត្តទុកដាក់បែបនេះក៏ហែក្រដាសសៀវភៅមកសរសេររួចមូរវាគប់ទៅជុងហ្គុក។
ដឹប!
នាយសង្ហារអង្អែលក្បាលដែលត្រូវក្រដាសហោះមកបុកចំងាកមកសម្លក់ថេយ៉ុង នេះចង់រករឿងគេឬយ៉ាងមិច? ថេយ៉ុងធ្វើកាយវិការឲ្យគេបើកក្រដាសមើលទើបជុងហ្គុកអោនរើសវាមកលារមើល។
"យកចិត្តទុកដាក់ផងទៅប្រូឆែប!" ជុងហ្គុកក្តាប់មាត់ដាក់ថេយ៉ុងរួចហែកសន្លឹកសៀវភៅមកសរសេរហើយគប់ទៅថេយ៉ុងវិញ  តុស្រណោះតែឆ្ងាយគ្នាខ្លាំងទៅលោកនៅឃ្លាតគ្នាមួយជំហានសោះ!
"ក្តៅណាស់រៀនមិនចូលទេ!" ថេយ៉ុងក្រវីក្បាលដាក់គេថាមិនត្រូវទេការរៀនត្រូវតែតស៊ូណា៎!
ដឹប!
ពួកគេគប់ក្រដាសឲ្យគ្នាឆ្លើយឆ្លងមិនដឹងស្អីខ្លះទេម្តងក៏សើចម្តងក៏សម្លក់គ្នា ដូចជាមិនឃើញគ្រូកំពុងឈរព័ទ្ធដៃមើលពួកគេ។
"សប្បាយដល់ហើយហ្ន៎! គ្រូសុំលេងដែរមក"
"មិនឲ្យលេងទេ!" ជុងហ្គុកឆ្លើយទាំងភ្លេចខ្លួនទើបធ្វើឲ្យសិស្សនាំគ្នាសើចលាន់ពេញថ្នាក់
"លោកគ្រូ" ថេយ៉ុងសើចមិនសមមើលទៅលោកគ្រូដែលលើកបន្ទាត់ធំរបស់គាត់ដែលសិស្សគ្រប់រូបច្បាស់ជាស្គាល់ថាជាអាវុធពិសេសរបស់គ្រូគណិត។
"ពិន័យពួកឯងទៅបោសស្លឹកឈើនៅក្រោយសាលា"

ក្រោយសាលា...
ថេយ៉ុងនិងជុងហ្គុកនាំគ្នាមកបោសស្លឹកឈើនៅខាងក្រោយសាលាតាមបញ្ជាលោកគ្រូ។
"មកពីឯងហ្នឹងនាំយើងលេង" ជុងហ្គុកវាសស្លឹកឈើនឹងអំបោសឲ្យខ្ទាតទៅប៉ះថេយ៉ុង
"មកពីឯងមិនស្ដាប់គ្រូធ្វើអី? ក្រែងចង់ចេះមិនចឹង?" ថេយ៉ុងក៏វាសស្លឹកឈើនឹងអំបោសឲ្យខ្ទាតទៅប៉ះជុងហ្គុកវិញ
"យ៉ា! គីមថេយ៉ុង! តាំងពីបានឡើងឋាន:ធ្វើមិត្តយើងមកឯងចេះតដៃ!" ជុងហ្គុកក៏ឈូសនឹងជើងម្តង ស្លឹកឈើដែលធ្លាក់គលើដីដូចកម្រាលព្រំក៏បាចសាចហោះឡើង
"ក្រែងឯងប្រាប់ឲ្យយើងចេះតដៃនោះអី!" ថេយ៉ុងឈូសវិញទើបជាហេតុនាំឲ្យសង្គ្រាមឈូកស្លឹកឈើបានកើតឡើង
"នេះណែ! មិចក៏បាចដាក់យើងហាស!!" ជុងហ្គុកចាប់ក្រៀកកថេយ៉ុងឲ្យដួលច្រង៉ាងទាំងពីរនាក់លើស្លឹកឈើ។
"ណែ! រសើបណាស់!" ដោយកម្លាំងវៃមិនឈ្នះជុងហ្គុកទើបនាយភ្នែកបួនចាក់ចង្កេះគេឲ្យសើចកក្អឹក ស្លឹកឈើដែលមានគម្រោងថានឹងបោសសម្អាតបែរជារាយប៉ាយអស់ទៅវិញ។
លោកគ្រូក្រវីក្បាលរួចដាក់វិន័យឲ្យពួកគេទៅសម្អាតបណ្ណាល័យនិងរៀបសៀវភៅ។
"ព្រះហ្អើយ! បណ្ណាល័យធ្វើធំអីធំម្ល៉េះខ្លាចសិស្សអត់កន្លែងអានក៏យ៉ាងមិច?" ជុងហ្គុករអ៊ូខណ:កំពុងកាន់អំបោសស្លាបមាន់មកបោសពីងពាងចេញពីលើធ្នើសៀវភៅ។
"និយាយចឹងស្អែកគេចាប់ផ្តើមហាត់បាល់ហើយណា ឯងចូលជាមួយយើងដែរទៅបានគ្នា" ថេយ៉ុងឮហើយនឹកស្រម៉ៃដល់អតីតកាល

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now