10: Can you see my blue and grey?

2.9K 240 0
                                    

ពេលវេលាអាក្រក់ៗតែងតែមាន ប៉ុន្តែសម្រាប់ថេយ៉ុងគ្រប់វិនាទីនៃជីវិតរបស់គេម្តេចមានតែពេលវេលានៃការឈឺចាប់ អាម៉ាស ហេតុអ្វីក៏ពិបាកខ្លាំងម្ល៉េះគ្រាន់តែប្រឈមមុខជាមួយការពិត?

រាងខ្ពស់ក្នុងសម្លៀកពាក់សិស្សសាលា ។ វាជាថ្ងៃច័ន្ទគេត្រូវទៅសាលាទៀតហើយ ទីកន្លែងដែលគេខ្លាច។

ថេយ៉ុងដើរអោនមុខចុះតាមទម្លាប់ គេមិចនឹងមានភាពក្លាហាមងើបមុខឡើងសម្លឹងមើលពិភពលោកដ៏អាក្រក់មួយនេះទៅ? នាយដាក់កាតាបលើតុ កែវភ្នែកបង្កប់ទៅដោយភាពអស់សង្ឃឹម ដៃស្រឡូនៗលូកទៅប៉ះអក្សរដែលសរសេរដោយហ្វឺតលុបមិនជ្រះ ទាំងលើតុសរសេរ ទាំងលើកៅអីអង្គុយមានសុទ្ធតែពាក្យអាក្រក់ ពាក្យដៀល ប្រមាថមើលងាយដល់ធម្មជាតិរបស់គេ។

«អាចេក! ហាហា! គួរឲ្យអាម៉ាសណាស់!....»

ថេយ៉ុងបិទភ្នែកដកដង្ហើមធំរួចសម្រេចចិត្តថាមិនខ្វល់ពីអក្សរទាំងនោះ។នាយអង្គុយចុះភ្នែកដៀងទៅមើលជុងហ្គុកដែលបានផ្លាស់កន្លែងអង្គុយទៅឆ្ងាយពីគេហើយនោះ ពួកគេដើរមកជ្រួសផ្លូវគ្នា បានឃើញមុខគ្នាមកច្រើនដែរហើយព្រឹកនេះ ប៉ុន្តែគ្មាននរណាម្នាក់ហាស្តីរកគ្នាមុននោះទេ វាតឹងទ្រូងពិបាកទ្រាំខ្លាំងណាស់នៅពេលមនុស្សតែម្នាក់ដែលខ្លួនមានជាមិត្ត ជាមនុស្សដែលរាប់គេជាមិត្ត មិនមើលស្រាលខ្លួនដូចអ្នកដទៃធ្វើ ប្រែក្លាយជាមើលមុខគ្នាមិនចំ  សូម្បីតែញញឹមឬសម្លឹងគ្នាបន្តិចក៏គ្មាន។
ភាពអាម៉ាសលែងជាចំណុចខ្សោយរបស់ថេយ៉ុងទៀតហើយ បាត់បង់ជុងហ្គុកទើបក្លាយជារឿងដែលគួរឲ្យខ្លាចបំផុតក្នុងជីវិតគេ។

ម៉ោងសម្រាក..
ថេយ៉ុងដើរតិចៗសម្លឹងមើលរូបភាពដែលសាលាបានដាក់បិតតាមជញ្ជាំងត្រូវបានគេគូសវាសលេង អ្នកខ្លះក៏សរសេរពាក្យជេរប្រមាថ។
"ពួកអស់នេះ ពិតជាគ្មានការងារធ្វើមែន!" ហ៊ូស៊ុកជេរប្រទិចសិស្សទាំងអស់ដោយអារម្មណ៍ខឹងសឹងតែដុតសាលាចោល
"មានលុយរៀនសាលាថ្លៃប៉ុន្តែគ្មានរីកចម្រើនអីបន្តិចសោះ" ណាមជុនក្រវីក្បាលហួសចិត្តយុនហ្គីមិនមាត់គេក៏ចាប់បករូបភាពទាំងនោះចេញដើម្បីកុំឲ្យវាអាក្រក់ភ្នែកខ្លាំងពេក ខណ:ថេយ៉ុងគេបានឃើញរួចអស់ទៅហើយ។
"ថេយ៉ុង!" ហ៊ូស៊ុកស្រែកហៅឈ្មោះអ្នកដែលដើរដូចគ្មានវិញ្ញាណនោះឲ្យភ្ញាក់
"បងប្រុស! " ថេយ៉ុងព្យាយាមញញឹម ទោះយ៉ាងណាក៏មិនអាចលុបភាពសោកសៅក្នុងកែវភ្នែកមួយគូនោះបានដែរ
"ឯងស្លក់ណាស់! ញ៉ាំអីហើយឬនៅ?" ហ៊ូស៊ុកញីសក់ក្បាលប្អូនជីដូនមួយតិចៗ
"កុំពិបាកចិត្តពេកអី! យ៉ាងណាក៏មានពួកយើងនៅខាងថេយ៉ុងដែរ" ណាមជុនញញឹមចេញថ្ពាល់ខួចរបស់គេ
"បាទ! អរគុណ" ថេយ៉ុងញញឹមតបទៅពួកគេដើម្បីកុំឲ្យពួកគេបារម្ភទោះបីជាគេពេលនេះមិន Okក៏ដោយចុះ។
"ទៅញ៉ាំអីជុំគ្នាទេ?" ថេយ៉ុងញញឹមដាក់យុនហ្គីដែលជាអ្នកបបួលបន្តិចរួចក៏ក្រវីក្បាលបដិសេធ
"ខ្ញុំមិនឃ្លានទេ! ពួកបងទៅចុះ!" ដោយមិនចង់រំខានថេយ៉ុងច្រើនពួកគេក៏ធ្វើតាមការសម្រេចចិត្តរបស់គេទៅចុះ ពេលនេះគេប្រហែលជាត្រូវការពេលវេលាដើម្បីធ្វើចិត្តឲ្យរឹងមាំ។

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now