23: please don't be in love with someone else.

3.7K 254 1
                                    

4ខែក្រោយ..

ព្យុះភ្លៀងទាំងប៉ុន្មានប្រែជាស្ងប់ស្ងាត់វិញអស់ សិស្សដែលប្រឡងជាប់ក៏ត្រូវស្វែងរកសាលាដើម្បីរៀនចាប់ផ្តើមដំណើរជីវិតថ្មី។

តាំងតែពីថ្ងៃនោះមកថេយ៉ុងនិងជុងហ្គុកមិនបានចួបគ្នាទៀតនោះទេ ម្នាក់ៗសុទ្ធតែត្រូវការពេលវេលារៀងខ្លួនដើម្បីត្រិះរិះពិចារណានិងព្យាបាលរបួសឲ្យបានប្រសើរឡើងសិន។
ជុងហ្គុកបានរើសជំនាញផ្នែក Business management ចំណែកថេយ៉ុងគេរៀនបរិញ្ញាបត្ររងជំនាញអក្សរសាស្រ្តកូរ៉េ។ម្នាក់ៗពិតជារវល់នឹងការសិក្សាណាស់សូម្បីតែ ហ៊ូស៊ុក យុនហ្គី ណាមជុន ជីន និងជីមីន ក៏រៀនសាលាបែកគ្នាអស់ដែរពិតជាពិបាករកពេលវេលាដើម្បីជុំគ្នាណាស់។

ដំណើរយឺតៗរួមជាមួយទឹកមុខស្រស់ថ្លា ស្នាមញញឹមជាប់លើបបូរមាត់បន្តិចបង្ហាញពីភាពស្រស់ស្រាយរបស់សមីខ្លួន។ ជុងហ្គុកចូលហាងកាហ្វេនៅទល់មុខសាលាដើម្បីធ្វើកិច្ចការដែលគ្រូបានដាក់ឲ្យ។

ជុងហ្គុកលើកកាហ្វេមកផឹកបន្តិចរួចយកទូរស័ព្ទមកបើកមើល Instagram ។គេខានចូលមើលយូរខែហើយមិនដឹងថាគេមានរឿងអី update ថ្មីៗឬអត់ទេ។
មនុស្សដំបូងគេដែលគេចូលមើលគឺ accountរបស់ថេយ៉ុង។
រូបភាពដែលទើបនឹងផុស1មួយនាទីមុននេះលោតឡើងធ្វើឲ្យជុងហ្គុកភ័យរហូតច្រឡំដៃចុចបេះដូងលើរូបគេ

"អឹស! ចប់ហើយអាហ្គុកឯង" ជុងហ្គុកទះក្បាលខ្លួនឯងផាំងទាំងហួសចិត្ត នាយងាកមកចាប់អារម្មណ៍រូបរបស់ថេយ៉ុងជារូបស៊ែលហ្វីនៅសមុទ្រ ស្នាមញញឹមរបស់គេនៅតែស្រស់ស្អាតហើយក៏ជាអ្វីដែលគេប្រាថ្នាឃើញដូចគ្នា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺដង្កៀបក្បាលកង្កែបដែលគេបានឲ្យថេយ៉ុងកាលពីលើកមុន គឺថេយ៉ុងយកវាមកគាបលើសក់របស់គេ បែបនេះហើយទើបបេះដឋុងជុងហ្គុកលោតអរភ័យៗជាខ្លាំង។

"តើ..នេះមានន័យថាថេយ៍មិនបានស្អប់ខ្ញុំទេមែនទេ?" ជុងហ្គុកអង្អែលលើរូបរបស់នាយថ្នមៗដោយក្តីនឹករឭក

វឺតៗ
លេខទូរស័ព្ទរបស់ជីមីនក៏លោតឡើង ទើបជុងហ្គុកចុចទទួលទាំងមិនចង់

"យ៉ា!ទីបំផុតក៏ព្រមលើកហើយមែនទេលោកម្ចាស់!" ជុងហ្គុកដកទូរស័ព្ទចេញពីត្រចៀលបន្តិច សំឡេងអ្នកម្ខាងទៀតអាចបំផ្លាញក្រដាសត្រចៀកគេឲ្យខ្ទិចបាន

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now