12:​ Let's make love.

3.2K 259 2
                                    

បបូរមាត់ក្ដៅៗថើបថែបន្តទាំងឈ្លក់វង្វេងជាទីបំផុត ជុងហ្គុកបង្អូសម្រាមដៃមកអង្អែលត្រគៀកថេយ៉ុងថ្នមៗ ម្រាមដៃម្ខាងទៀតអង្អែលថ្ពាល់ក្រហមរបស់នាយតូច នេះមិនដឹងថាវាក្រហមដោយសារតែអារម្មណ៏ពុះកញ្ជ្រោលឬមួយដោយសារតែជុងហ្គុកថើបក្រញីក្រញ៉ាវនោះទេ។

ដៃស្រឡូនទាំងគូលើកមកទប់ទ្រូងជុងហ្គុកបញ្ជាឲ្យនាយបញ្ឈប់សកម្មភាពទាំងរវើរវាយ។ជុងហ្គុកអោនមើលមុខអ្នកដែលគេងនៅក្រោមទ្រូងទាំងចម្ងល់ ក្រែងមុននេះពេញដូចគ្នាតើមែនទេ?ចុះពេលនេះគេកើតស្អីហ្នឹង?មនុស្សកំពុងតែដុះដាលអារម្មណ៏ផង!

«ហេតុអី?ឬឯងឈប់ស្រឡាញ់យើងហើយ?» មើលសួរចុះ! អ្នកណាទៅឈប់ ប៉ុន្តែខ្លួនឯងអារម្មណ៏ឡើងចុះៗតាមមិនទាន់បែបនេះ តើមិនឲ្យឆ្ងល់យ៉ាងមិចបាន?

«គឺថា....ហេតុ..ហេតុអីក៏ធ្វើបែបនេះ?»ថេយ៉ុងងាគមុខចេញមិនហ៊ានសម្លឹងប្រុសព្រានចិត្តប្រេតធ្វើអីតាមតែអំពើចិត្តរបស់ខ្លួន នេះប៉ុន្មានថ្ងៃមុនតែមុខរបស់គេក៏នាយម្នាក់នេះមិនចង់មើលផង ចុះថ្ងៃនេះខ្មោចចូលស្អីរបស់គេទៅ?

" យើង.." ជុងហ្គុកក្រោលចេញពីខ្លួនថេយ៉ុងរួចទម្លាក់ខ្លួនអង្គុយម្ខាង ចំណែកនាយតូចក៏ក្រោកអង្គុយទាំងសភាពសក់រញ៉េរញ៉ៃ ដៃក៏លូកទាញវែនតាមកពាក់វិញ។
ជុងហ្គុកស្ងាត់មាត់ភ្នែកបែរមកសម្លឹងថេយ៉ុងជាប់ដោយកែវភ្នែកកំពុងគិតពិចារណាពីទង្វើរបស់ខ្លួន នាយយកដៃមកស្ទាបទ្រូងខាងឆ្វេងដែលលោតញាប់ស្ទើរធ្លាយចេញមកក្រៅ ទឹកមុខភ្លីភ្លើរបស់ថេយ៉ុងធ្វើឲ្យគេខ្នាញ់ចង់ចាប់ហែក នេះនាយភ្នែកបួនម្នាក់នេះមានចេតនាចម្រិតគេឲ្យឆ្លើយទាំងខ្មាសមាត់ច្បាស់ណាស់។

"បំភ្លេចចោលទៅ" ថេយ៉ុងសម្រេចចិត្តមិនសួរនាំបើបានជាគេមិនចង់និយាយទៅហើយ គេក៏មិនចង់បង្ខំ មិនចង់ដាក់សម្ពាធ បើគេមិនទទួលស្គាល់ការពិត មិនទទួលស្គាល់ចិត្តខ្លួនឯងនាយក៏មិនដឹងធ្វើយ៉ាងណាដែរ!

អស់រយ:ពេលមួយសន្ទុះហើយដែលពួកគេអង្គុយស្ងៀមមិននិយាយរកគ្នាសូម្បីមួយម៉ាត់ដែលធ្វើឲ្យបរិយាកាសអាប់អួរនិងយល់ថាពិបាកសូម្បីដកដង្ហើមឲ្យឮសំឡេង។
ជុងហ្គុកខ្ជិបបបូរមាត់ទាំងគូរមុននឹងវាចារឡើងកាត់ភាពស្ងប់ស្ងាត់ក្នុងបន្ទប់ទូលាយ។

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now