11: If this is Love.

3K 267 2
                                    

ថេយ៉ុងលើកបីដារេដើម្បីនាំនាងទៅពេទ្យ ។ ចាំបានថាក្នុងសាលាក៏មានកន្លែងសង្គ្រោះដែរ ប៉ុន្តែបានតែសម្រាប់របួសស្រាលៗប៉ុណ្ណោះ ទឹកមុខនាងស្លេកស្លាំងយ៉ាងនេះមិនទុកចិត្តយកទៅនោះទេ ជម្រើសល្អមានតែទៅពេទ្យធំ។
ខ្សែភ្នែកជាច្រើនបាញ់តម្រង់មករកគេ ប៉ុន្តែនាយមិនបានខ្វល់ឡើយ ជួយជីវិតមនុស្សគឺសំខាន់ជាង។
"ថេយ៍! ឈប់!" នោះជាសំឡេងរបស់ជីមីនទេតើ គេងាកក្រោយបន្តិចខណ:ម្ចាស់សំឡេងក៏រត់មកដល់ល្មម
"នេះមានរឿងអី? ឃើញគេផ្អើលមើលគ្រប់គ្នា" សួរបណ្តើររត់តាមពីក្រោយថេយ៉ុងបណ្តើរ
"ជូននាងទៅពេទ្យសិន ចាំនិយាយគ្នាតាមក្រោយ" ជីមីនបក់ដៃហៅតាក់ស៊ីរួចក៏ឡើងទៅជាមួយគ្នាតែម្តង។
នេះនៅមិនទាន់ដឹងថាសកម្មភាពទាំងនេះកំពុងសាងចម្ងល់ដល់ជុងហ្គុកឡើយ។

មន្ទីពេទ្យ..

សំឡេងដកដង្ហើមពោរពេញទៅដោយភាពតានតឹងរបស់កម្លោះទាំងពីរដែលកំពុងរង់ចាំនៅខាងក្រៅបន្ទប់សង្គ្រោះបន្ទាន់។  ជីមីនអង្គុយជិតថេយ៉ុង  រួចយកដៃមកប៉ះស្មានាយបន្តិចមុននឹងសួរឡើង
"ឯងមិនអីទេមែនទេ?" ថេយ៉ុងញញឹមងក់ក្បាល
"ខ្ញុំ OK គ្រប់យ៉ាង" ទោះជាការកុហកក៏ដោយ..
"ចុះ..នាងកើតអី? " អ្នកទាំងពីរបែរទិសដៅទៅទ្វាបន្ទប់ដែលមានអ្នកជម្ងឺនោះ
"នាងត្រូវគេព្រួតធ្វើបាប ខ្ញុំឃើញទាន់ក៏ជួយនាងទៅ ក៏មិនដឹងថាមានរឿងអីដែរ" កំពុងតែនិយាយស្រាប់តែទ្វាបន្ទប់ក៏បើកឡើងបង្ហាញរូបរាងគ្រូពេទ្យមកជាមួយ ។  អ្នកទាំងពីរក្រោកឈរឡើងដើម្បីស្ដាប់ប្រសាសន៍គ្រូពេទ្យ
"នេះជាសាច់ញាតិអ្នកជម្ងឺមែនទេ?" អ្នកទាំងពីរងាកមើលមុខគ្នាបន្តិច
"គឺពួកយើងជាមិត្តរួមថ្នាក់"
"គឺអ្នកជម្ងឺអស់អីហើយ នាងរង់ការប៉ះទង្គិចត្រង់ពោះជាហេតុដែលធ្វើឲ្យមានឈ្លាមធ្លាក់ សុខភាពម្តាយនិងកូនមិនសូវល្អទេ យើងសង្កេតឃើញ..." មកដល់ត្រង់នេះគ្រូពេទ្យហាក់ស្ទាក់ស្ទើរម្នចង់និយាយព្រោះមើលទៅពួកគេសុទ្ធតែសិស្សសាលា
"មានរឿងអីមែនទេគ្រូពេទ្យ?" ជីមីនបន្ថែម
"គឺអ្នកជាម្តាយមានសារធាតុញៀននៅក្នុងឈាមផង ជាហេតុដែលធ្វើឲ្យបារម្ភ ថានឹងអាចប៉ះពាល់ដល់ទារក  ណាមួយនៅទៅនាងអាយុនៅក្មេងណាស់.." ថេយ៉ុងស្ងាត់មាត់ព្រោះវាមិនមែនជារឿងចម្លែកទេ ដារេនៅជាមួយហ៊ីហ្គេន នាងច្បាស់ជាញផនដូចហ៊ីហ្គេនហ្នឹងឯង។

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now