« បងស្រី???.... »ជីមីនញញឹមស្ញេញនិងក្រឡាប់ខ្លួនទៅជិតបងស្រីរបស់ខ្លួនដែលកំពុងអង្គុយលើពូកជាមួយគេ។និយាយទៅជីមីនមកវិញតាំងពី
រសៀលម្លេះដោយជុងគុកជាអ្នកជូនគេមក តែក៏សំណាងដែលបងប្រុសមិននៅព្រោះជាប់មាន.ការងារត្រូវធ្វើបន្ដនៅទីនេះមួយថ្ងៃទៀតជាមួយនិងប៉ារបស់គេ ...

« មីនមានការអីមែនទេ??.. »យូមីដកក្រសែភ្នែកចេញពីអេក្រង់iPadមុននិងសួរប្អូនប្រុសដែលធ្វើអោយថេយុ៉ងស្ដីអោយខ្លួនកាលពីយប់តិចៗ....

« ល្ងាចនេះមីនមានណាត់ជាមួយជេខេ..បងស្រីជួយមីនបន្ដិចទៅណា!!.. »បបូរមាត់ស្អាតពេបចូលគ្នានិងងើយសម្លឹងមើលមុខបងស្រីយ៉ាងគួរអោយអាណិតភ្នែកបើកម៉ក់ដូចជាកូនឆ្មា....

« ??ហុឹម...មីនរឿងពីយប់បងមិនទាន់ដោះស្រាយជាមួយបងថេយ៍និងលោកប៉ាហើយទេណា!! »
យូមីដកដង្ហើមក៏ពិតរឿងពីយប់ថេយ៍នៅខឹងគេមិនទាន់បាត់ទេនៅលោកប៉ាមួយទៀតដែលទើបតែមកដល់ជប៉ុននេះព្រឹកមិញមិនដឹងថាគាត់ដឹងរឿងហើយឬនៅទេ...

« បងស្រីបងថេយ៍ស្ដីអោយបងឬ?? »ជីមីនបើកភ្នែកភ្លឹសៗនិងងើបអង្គុយក្រសោបដៃបងស្រីរបស់ខ្លួនសួរដោយសម្លេងស្រទន់...

« អ្ហឹម...បន្ដិចបន្ដួចប៉ុណ្ណោះ!!... »

« មីនសូម-សូមទោសដែលធ្វើអោយបងស្រីពិបាក!!តែមីននិងគេជួបគ្នាបានតែមួយយប់និងទៀតប៉ុណ្ណោះពួកយើងក៏ត្រូវទៅកូរ៉េវិញបងក៏ដឹង??... »ជីមីនដកដង្ហើមធំខាំមាត់អោនមុខចុះខ្សឹបខ្សួរប្រាប់បងស្រី តែវាក៏ជាការពិតឱកាសដែលជួបជុងគុកក៏មានតែមួយថ្ងៃនេះប៉ុណ្ណោះពេលដែលថេយ៉ុងនិងលោកប៉ារួចការងារក៏ត្រូវត្រឡប់ទៅស្រុកកំណើតវិញហើយ។....

« មីនបងក៏ចង់ជួយមីនដូចគ្នា!!តែបងមិន-មិនហ៊ានប្រឈមមុខជាមួយនិងលោកប៉ាទេ!!.. »

« បងស្រីជួយមីនម្ដងទៀតទៅណា មីនសូមអង្វរពេលដែលមីនត្រឡប់មកវីញមីននិងដោះស្រាយជាមួយលោកប៉ាដោយខ្លួនឯង!!ណាបងមីណា!!.. »

« អញ្ជឹងមីនក៏មកវិញជាមួយគេធ្វើអី?មិនព្រមចាំយប់ចាំមកតែម្ដងទៅ??... »

« ចុះមីនស្មានតែបងថេយ៍ទៅវិញថ្ងៃនេះ មីនមិចនិងដឹងថាគាត់ទៅវិញនៅថ្ងៃស្អែកនោះ??.. »

ស្នេហ៍លោកជនពាលWhere stories live. Discover now