« មិនមកមិចនិងបានបើកូននឹកប៉ាៗសឹងស្លាប់ទៅហើយ!!.... »ជីមីនពេបមាត់និងងើយទៅសម្លឹងមុខប៉ារបស់ខ្លួនដូចកូនឆ្មាខ្លាចម្ចាស់

« មើលសម្ដីចុះ!!បើប៉ាមិនអោយគេទៅយកស្មានតែកូនមានចិត្តមកលេងហេ៎?... »

« អួយ!!ប៉ាក៏ដឹងថាកូនរវល់រៀន... »ថ្ពាល់ក្រហមព្រឿងប៉ោងឡើងនិងថយក្រោយពីរជំហានចាប់កាន់ដៃធំរបស់ប៉ាខ្លួនក្រវីចុះឡើង..

« លេស!!... »

« ប៉ា!!!!!!... »រាងតូចបង្អូសសម្លេងយ៉ាងវែងនិងទម្លាក់ទឹកមុខចុះសឹង100ដឺក្រេពេលលឺសម្ដីប៉ារបស់គេ

« ហាសហា!!ជុប៎..ប៉ានិយាយលេងតា៎ »គាត់អស់សំណើចបន្ដិចមុននិងអោនទៅថើបសក់កូនប្រុសបន្ដិចហើយក៏និយាយឡើង« កូនឃ្លានឬនៅល្ងាចនេះប៉ាបានអោយអ៊ំចុងភៅធ្វើម្ហូបដែលកូនចូលចិត្តច្រើនណាស់!! »

« អា៎ កូននៅមិនទាន់ឃ្លានទេតែនឹករសជាតិអ៊ំចុងភៅដល់ហើយ!! »រាងតូចបន្លឺឡើងព្រមទាំងអោបដៃប៉ារបស់ខ្លួនដើរសម្ដៅទៅរកបន្ទប់ទទួលភ្ញៀវមុននិងដាក់ខ្លួនអង្គុយ

« អ៊ំចុងភៅរអ៊ូប្រាប់ប៉ារាល់តែថ្ងៃថានឹកក្មេងក្បាលខូច!! »

« កូនក៏នឹកៗអ្នកគ្រប់គ្នាដែលនៅទីនេះ!! »

« អញ្ជឹងក៏មកនៅផ្ទះវិញមក កូននៅខាងក្រៅក៏យូរណាស់ដែរហើយ »

« តែ ប៉ា- អឺ.... »ជីមីនអាក់សម្ដីមិនដឹងថាឆ្លើយយ៉ាងមិចល្អចិត្តមួយក៏ចង់មកនៅជាមួយប៉ានិងបងស្រីវិញតែចិត្តមួយទៀតក៏មិនចង់ឃ្លាតឆ្ញាយពីជុងគុកដូចគ្នា

« តែអី? »

« កូននឹកគ្រប់គ្នាតែកូននៅមិនទាន់ចង់ត្រឡប់មកវិញទេ!! »ស្របសម្ថីជីមីនក៏អោនមុខមិនដឹងថាពាក្យសម្ដីរបស់ខ្លួនខុសឬអត់ទេ

« ហេតុអី?កូនមានអ្វីលាក់ប៉ាមែនទេ?? »សម្លេងមាំរបស់ប៉ាជីមីនបន្លឺឡើងទាំងជ្រួញចិញ្ចើមតាមសម្លឹងមើលមុខកូនប្រុសរបស់ខ្លួន

« គ្មានទេប៉ា!!កូនគ្រាន់តែមិនទាន់អស់ចិត្តនិងការរស់នៅម្នាក់ឯង! »

« ប្រាកដទេ ជីមីន?? »

« ហេតុអីបា៉សួរបែបនេះ ប៉ាគិតថាកូនកហុក?? »
មុខតូចច្រមិចងើយសម្លឹងមុខប៉ាខ្លួនទាំងពេបមាត់ពេលមានអារម្មណ៍ថាពាក្យសម្ដីគាត់ប្លែកៗ។

ស្នេហ៍លោកជនពាលWhere stories live. Discover now