« លោកឯងចូលមកតាំងពីពេលណា??.. »ជីមីនស្រែកសួរឡើងបន្ទាប់ពីទាញកន្សែងមកបិទបាំងរាងកាយខ្លួនឯងរួចរាល់...មុខក៏ឡើងក្រហមរងាលខឹងក៏ខឹងអៀនក៏អៀន....

« ស្អីឯង??ខ្ញុំចូលមកតាំងពីឯងមិនទាន់ងើបម្លេះ.. »កែវភ្នែកខ្មៅក្រិបសម្លឹងមើលមុខរាងតូចទាំងខឹង នេះជាព្រឹកទីពីរដែលបើកភ្នែកឡើងឈឺខ្លួនយ៉ាងនេះដោយសារស្នាដៃអាល្អិតជីមីន...

« មិច-មិចនិងអាច??... »កែវភ្នែកកូនឆ្មាព្រិចមួយៗគិតថាពេលដែលខ្លួនក្រោកមកបានឃើញជុងគុកឬអត់??តែប្រាកដណាស់ថាអត់ឃើញទេ

« មិនអាចយ៉ាងមិច??ហើយនេះឯងគប់ក្បាលខ្ញុំឡើងពកហើយ!!... »ជីមីនលេបទឹកមាត់ក្អឹកពេលសម្លេងមាំប្រែជារឹងកម្រឹសកែវភ្នែកសម្លក់សម្លឹងខ្លួនឥតព្រិច ជំហានជើងក៏ឈានមករកគេម្ដងបន្ដិចៗ...

« ខ្ញុំគ្មានចេតនាទេ គឺ-គឺភ័យពេក!!.. »រាងតូចប្រញាប់បកស្រាយប្រាប់គេក៏វាពិតមែនហើយអ្នកណាមិនភ័យលែងមកឈរស្ងៀមទ្រឹងកណ្ដាលបន្ទប់ទឹកធ្វើមើលតែខ្មោចបែបនេះ

« ភ័យ??តែមិញនេះខ្ញុំអត់ទាន់ធ្វើអីឯងទេ?? »ជុងគុកផ្អៀងកសួរជើងក៏ឈានមួយៗទៅរកជីមីនដដែល...

« ក៏-ក៏លោកមកឈរក្នុងបន្ទប់ទឹកធ្វើអី?? »
« គ្រាន់តែឈរអត់បានធ្វើអីឯងឯណា?? »
« តែខ្ញុំក៏ភ័យ នៅសុខៗក៏លេចលោកមកបែបនេះ??ស្មា-ស្មានតែខ្មោច »
« ហុ៎??ខ្មោចឯណាសង្ហាដូចខ្ញុំទៅ?? »
« ឆឹស!!កុំលង់ខ្លួនពេក!!... »
« ក៏និយាយការពិតមនុស្សស្រីមិនតិចទេដែរចង់នៅក្រោមទ្រូងរបស់ខ្ញុំ... »
« ហូយ!!ស្រីអស់នោះប្រហែលជាខ្វាក់ភ្នែកហើយ!!... »រាងតូចពេបមាត់ជ្រេញមិនស្ទើរនិងសម្ដីរបស់គេភ្លេចអស់អាភាពភ័យខ្លាចមិញនេះ សល់តែចរិកកូនខ្លានៅក្នុងខ្លួន

« សម្ដីបានណាស់ន៎??.. ក្មេងខ្ទួយ... »រាងក្រាសសង្រ្គឺតជើងធ្មេញដាក់រាងតូចដែលឈរពេបមាត់ដាក់ខ្លួនមុននិងឈានជើងទៅរកជីមីនបន្ដ

« ន៎ែ...លោកឯងចូលមករកអី?? »មាត់សួរតែដៃក៏ខំប្រឹងទប់កន្សែងជាប់ភ្នែកក៏សម្លក់សម្លឹងមុខគេឥតព្រិច

« រកអី??ឯងគិតទៅមើល!!... »ស្នាមញញឹមចុងមាត់លេចឡើងលើមុខសង្ហាមុននិងគេឈានជើងមួយជំហានយ៉ាងវែងបម្រុងចាប់ទាញចង្គេះតូចតែជីមីនរហ័សជាងទាញប្រដាប់កោរពុកមាត់ដែលមានឡាមនៅក្នុងនោះមកលើកចង្អុលមុខគេ

ស្នេហ៍លោកជនពាលजहाँ कहानियाँ रहती हैं। अभी खोजें