Part 56 : អូនស្រលាញ់បងណាស់លោកប្ដី

ابدأ من البداية
                                    

«អួយយួយ៎…ឈឺ ឈឺណាស់ អាក្មេងឆ្កួតលែង លែងសក់យើង»Fuji ស្រែកត្អូញត្អែរដោយភាពឈឺចាប់ត្រង់កន្លែងដែល Tae បោច លើកនេះនាងមិនមែនស្រែករំអួយឬធ្វើធ្វើពុតនោះទេគឺនាងឈឺពិតមែន ព្រោះ Tae ទាញសក់នាងមួយទំហឹង

«ក្រែងនាងចង់លេងបែបនេះមិនចឹង ម៉េចក៏ប្រញាប់ឈប់ម្លេះ ហ្គេមនៅមិនទាន់ដល់វគ្គដែលល្អលេងទេ កុំទាន់ឈប់អី»Tae ញញឹមសមចិត្តមុននិងស្រដីតិចៗលឺតែពីរនាក់នាង ចំណែកឯសកម្មភាពគឺនៅបន្តដូចដើម

«បន្តឆ្កួតស្អី ឆាប់លែងសក់យើងភ្លាម មិនចឹងទេយើងនិងប្រាប់បង Jungkook ថាឯងធ្វើបាបយើង»Fuji ប្រឹងបេះដៃរាងតូចចេញ ទាំងត្រដាបត្រដួសព្រោះឈឺណាមួយ Tae កាន់ស្អិតមិនលែងសោះហើយ

«យករួចខ្លួនអោយបានសិនទៅចាំ រកទៅប្រាប់ Jung »

«ជួយផង…អួយ ហឹក ជួយផង Taehyung ធ្វើបាបខ្ញុំហើយ ជួយផង»Fuji ដោយអស់ជម្រើសក្នុងការរើក៏ស្រែករកជំនួយតែម្ដង បើនៅតែបែបនេះទៀតសក់នាងជ្រុះអស់ពីក្បាលជាមិនខាន

«មានរឿងអី!!»Jungkook ចេញពីក្នុងបន្ទប់មកស្រែកឡើងខ្ទរភូមិគ្រឹះ នាយចុះមកពីខាងលើឡើងញាប់ជើង ព្រោះតែលឺសម្លេងស្រែករបស់ Fuji មុននេះ ធ្វើឱ្យរាងតូចប្រញាប់លែង Fuji យ៉ាងលឿន មុននិងធ្វើទឹកមុខពេបមាត់រលីងរលោងចង់យំ

«បង Jungkook ហឹកៗ»Fuji ពេលឃើញរាងតូចលែងនាងហើយក៏យំយែកស្រក់ទឹកភ្នែក បម្រុងរត់ទៅអោបរាងក្រាស់ដើម្បីអោយនាយលួងលោមទៅហើយ ប៉ុន្តែក៏ត្រូវ Tae រត់ទៅអោបនាយបានមុន

«Jung!! ហឹក លោកប្ដីជួយអូនផង…»Tae រត់មកអោប Jungkook យ៉ាងណែនទើបយំស្រែករកជំនួយពីនាយ តែគេយំគ្មានទឹកភ្នែកនោះទេ ព្រោះយំមិនចេញ បានត្រឹមពេបមាត់ ធ្វើសម្លេងអណ្ដឺតអណ្ដក់និងឯង

«មិនអីទេៗ…បងនៅទីនេះហើយ សឺត កុំយំអីណា»Jungkook ពេលប្រពន្ធយំបែបនេះក្នុងចិត្តក៏នឹកភ័យ ខ្លាចរាងតូចកើតអ្វីធ្ងន់ធ្ងរព្រោះដល់ថ្នាក់យំទៅហើយ រាងក្រាស់អោនទៅថើបរាងតូចអង្អែលខ្នងលួងលោមគេ

«ហឹក…លោកប្ដី!!អ្នកនាង Fuji គាត់ចង់ធ្វើបាបអូន គាត់បានបោចសក់ខ្លួនឯងឡើងរញេរញៃរួចគាត់មកចាប់ដៃអូនអោយមើលទៅដូចអូនកំពុងតែធ្វើបាបគាត់យ៉ាងចឹង អ្នកនាង Fuji គាត់ចង់អោយមួលបង្កាច់អូន ដើម្បីអោយបងយល់ច្រឡំលើអូនហើយខឹងអូន ហឹក Jung អូនខ្លាច »Tae យំរៀបរាប់ប្រាប់អ្នកកម្លោះតាមអ្វីដែលកើតឡើងទាំងអស់ តែថាគេរៀបរាប់មិនទាន់អស់ឡើយ ចុះត្រង់កន្លែងដែលគេបោចនាងមែនទែននោះ 

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)حيث تعيش القصص. اكتشف الآن