ភាគ៤៩ : ហ៊ឹម!...រសជាតិឆ្ងាញ់ដែលតើ

Start from the beginning
                                        

ក្រោយចិតបន្លែរួចរាល់ ជុងហ្គុកស្ម័គ្រចិត្តសុំចូលធ្វើជាចុងភៅ ដើម្បីធ្វើអាហារមួយពេលនេះឲ្យអនាគតប៉ាម៉ាក់ក្មេកបានភ្លក្សស្នាដៃរបស់នាយ អ្នកស្រីគីមមិនបានប្រកែក ទើបសុខចិត្តឲ្យគេនៅធ្វើអាហារតែម្នាក់ឯង គាត់ចេញទៅអង្គុយចាំនៅសាឡុង ។

"ម៉ាក់!...ឃើញជុងហ្គុកទេ?"ថេយ៉ុងចេញពីបន្ទប់ទឹកមិនឃើញនាយនៅក្នុងបន្ទប់ ទើបចុះមកខាងក្រោម ហើយក៏ឃើញម៉ាក់គេនៅអង្គុយចិត្តផ្លែឈើនៅសាឡុង ទើបចោទសួររកនាយតែម្ដង ។

"គេនៅផ្ទះបាយឯណោះ"

"គេនៅធ្វើអីទៅម៉ាក់?"

"ចង់ដឹងទៅមើលខ្លួនឯងទៅកូន"ថេយ៉ុងមិនតបតែក៏ព្រមងើបដើរទៅផ្ទះបាយទៅរកនាយ ។ មកដល់ រាងល្អិតឈរអោបដៃផ្អែកស្មានឹងទូរទឹកកក មើលទៅអ្នកដែលកំពុងញាប់ដៃញាប់ជើងចម្អិនអាហាររបស់នាយយ៉ាងយកចិត្តទុកដាក់ តែមិនបាច់មើលសភាពផ្ទះបាយទេ រញ៉េរញ៉ៃ ស្រមេចស្រមោច ដូចក្មេងកំពុងលេងបាយឡុកបាយឡយ៉ាងចឹង ចង់ធ្វើជាចុងភៅធ្វើមើលតែខ្លួនឯងធ្លាប់ធ្វើពីមុនមកអញ្ចឹង ។

"ស្រួលបួលណា ប្រយ័ត្នឆេះផ្ទះរបស់អូន"កម្លោះតូចនិយាយឡើងដោយការឌឺដង ខណ:ពេលជុងហ្គុកកំពុងឱនមើលហ្គាសដើម្បីពន្លត់វា ពេលធ្វើអាហាររួចរាល់ ។ នាយកម្លោះឱនបិទហ្គាសរួចរាល់ ទើបងើបមុខមករកថេយ៉ុងវិញ ហើយក៏ត្រូវជ្រួញចិញ្ចើមពេលឃើញថេយ៉ុងឈរសើចមើលមកខ្លួន អត់មិនបានក៏សួរទៅគេភ្លាមទាំងលើកដៃជូតមុខខ្លួនឯងចុះឡើងពេញទាំងមុខ ÷

"ហេតុអីសើចបង? មុខបងមានប្រលាក់អីឬ?"

"មុខបងគ្មានប្រលាក់អីទេ គ្រាន់តែគួរឲ្យចង់សើច"ថេយ៉ុងតបស្របពេលដៃលូកយកកូនកន្សែងពីក្នុងហោប៉ាវចេញមក រួចដើរសម្ដៅទៅកន្លែងដែលជុងហ្គុកឈរ ហើយយកកន្សែងទៅជូតលើមុខ លើថ្ងាស់ដែលបែកញើសជោគ និងសារ៉េសក់ដែលបាស់ៗឲ្យរាបស្រួលបួលវិញ មិនដឹងចុងភៅម៉ាកស្អីទេលោក ធ្វើអាហារឡើងស្រម៉េមស្រម៉ាម អ្នកណាមកឃើញ ច្បាស់ជាញាំម្ហូបដែលនាយធ្វើលែងចូលហើយ ។

"រួចរាល់ ស្អាតវិញហើយ"

"ស្អាតពិតមែន? មិនកុហកបងទេ?"

"មិនកុហកទេ"

"ជុប៎!...អរគុណអូនសម្លាញ់"ជុងហ្គុកឱនឆ្មក់ថើបមាត់របស់រាងល្អិតមួយជីបទើបដកចេញវិញ អ្នកដែលត្រូវថើប មុខឡើងក្រហមទៀតទៅហើយ ។

"បានហើយ ទៅងូតទឹកចុះ ទីនេះចាំអូនរៀបចំ"

"បាទ"តបរួច ជុងហ្គុកក៏ដើរចេញពីផ្ទះបាយសម្ដៅទៅបន្ទប់ដើម្បីសម្អាតខ្លួន ដោយទុកឲ្យថេយ៉ុងឈរគ្រវីក្បាលសើចតិចៗ ពេលឃើញសភាពផ្ទះបាយហើយ សំណាងហើយដែលម៉ាក់គេមិនមកឃើញ មិនចឹងច្បាស់ជាខកចិត្តនឹងអនាគតកូនប្រសារខ្លាំងហើយ ។

ក្រោយឈរមើលអស់ចិត្តហើយ នាយល្អិតក៏ដើរទៅមើលម្ហូបដែលជុងហ្គុកធ្វើហើយមុននេះ រួចយកស្លាបព្រាមកដួសទឹកសម្លដើម្បីភ្លក្សរសជាតិ ហើយក៏អត់នឹងនិយាយសរសើរមិនបាន ÷

"ហ៊ឹម!...រសជាតិឆ្ងាញ់ដែលតើ"

បន្ទាប់ពីភ្លក្សម្ហូបហើយ គេក៏ចាប់ផ្តើមរៀបចំផ្ទះបាយឲ្យស្អាតបាត មុនពេលម៉ាក់របស់ខ្លួនចូលមកវិញ ជៀសវាងជុងហ្គុកត្រូវបាក់មុខចំពោះមុខម៉ាក់របស់គេ ។

TO BE CONTINUED....

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now