"តែអូនខ្លាច"ទីបំផុតគេយំមកម្ដងទៀត ពេញមួយល្ងាចគេគិតតែយំគិតតែស្ងាត់មាត់ ដល់ថ្នាក់ជុងហ្គុកសឹងតែទ្រហោយំទៅតាមគេដែរ ។ នាយសង្ហារដែលមាននាមជាសង្សារ ក៏ប្រញាប់ចូលទៅឱប ទាញរាងកាយល្អិតដែលកំពុងញ័រខ្លួនទទ្រើតចូលមកក្នុងប្រអប់ទ្រូង ទើបលើកដៃអង្អែលខ្នងគេស្រាលៗដើម្បីលួងលោមកុំឲ្យគេយំបន្តទៀត លួងឲ្យស្ងប់អារម្មណ៍ជាងនេះ តើគួរទៅពេលនេះបានដែរទេ បើថេយ៍របស់គេយំតែរហូតបែបហ្នឹង?
"បើអូនមិនទៅ បងក៏មិនទៅដែរ ឈប់យំទៅណា បងមិនចង់ឃើញអូនយំទេ"នាយសង្ហារអឹបមុខនឹងសក់សើមរបស់រាងល្អិត ឱបរិតគេយ៉ាងណែនចង់ក្លាយខ្លួនតែមួយ ក្នុងពេលនេះនាយត្រូវលួងលោមឲ្យគេធូរស្រាលចិត្តជាមុនសិន បើសិននាយកើតទុក្ខទៅម្នាក់ទៀត ថេយ៉ុងរបស់គេកាន់តែពិបាកចិត្តជាងនេះមិនខាន ។
ជុងហ្គុកលើកបីរាងកាយដែលសម្ងំបិទភ្នែកលើស្មារបស់នាយរហូតដល់គេងលក់នោះ ទៅដាក់លើគ្រែដើម្បីឲ្យគេងឲ្យស្រួលបួល ត្រឹមតែមួយថ្ងៃ ថេយ៉ុងរបស់នាយឡើងទ្រុឌទ្រោម ស្ងៀមស្ងាត់មិនមាត់មិន.កថ្នាក់នេះទៅហើយ តើតទៅ គេអាចស៊ូបន្តដើរលើផ្លូវមួយនេះជាមួយនាយបានយូរប៉ុណ្ណា? តើគេអាចចុះចាញ់ទេ? តើគេនឹងដើរចេញពីនាយ ដូចពាក្យដែលគេនិយាយជាមួយម៉ាក់នាយដែរទេ? ក្នុងខ្លួនជុងហ្គុកពេលនេះគ្មានភាពជឿជាក់សូម្បីតែបន្ដិច វាល្ហល្ហេវដូចមហាសមុទ្ររកកោះរកត្រើយពុំឃើញ ។ ជុងហ្គុករៀបចំដណ្ដប់ភួយឲ្យថេយ៉ុងរៀបរយរួចជាមុនហើយ ទើបនាយងើបបើកទ្វារចេញទៅខាងក្រៅ នាយសម្រេចចិត្តទៅរកប៉ាម៉ាក់របស់ខ្លួនតែម្នាក់ឯង បើគាត់នៅតែប្រកាន់គោលគំនិត នៅតែចង់ឲ្យពួកគេបែកគ្នាដដែល ទោះត្រូវធ្វើជាកូនអកតញ្ញូ ក៏នាយមិនព្រមប្រលែងដៃថេយ៉ុងដែរ ។
@វីឡាចន
ជុងហ្គុកឈរដកដង្ហើមធំអស់ពេលជាយូរ ងើបមុខសម្លឹងមើលទៅទ្វារផ្ទះរបស់ខ្លួន ទើបចាប់ផ្តើមបោះជំហានចូលទៅខាងក្នុង សម្ដៅទៅរកអ្នកដែលជាឪពុកម្ដាយ ដែលកំពុងអង្គុយរង់ចាំពួកគេនៅសាឡុងទទួលភ្ញៀវ ។
"ចុះឯណាកូនថេយ៍?"លោកចនក៏ចោទសួរឡើងពេលមិនឃើញអ្នកដែលគាត់ចង់និយាយមកជាមួយកូនរបស់គាត់ ។
BINABASA MO ANG
💔មិត្តភក្ដិ💔 [Completed ✅]
Romanceមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...
ភាគ៤៤: បងមិនចង់ឃើញអូនយំទេ
Magsimula sa umpisa
![💔មិត្តភក្ដិ💔 [Completed ✅]](https://img.wattpad.com/cover/250768872-64-k440605.jpg)