ភាគ៣៧: ខ្ញុំល្វើយគ្មានកម្លាំងក្រោកទេ

Start from the beginning
                                        

@ក្លឹប

"កើតអី?"ទម្លាក់ខ្លួនអង្គុយមិនទាន់ក្ដៅគូទផង ជុងហ្គុកក៏សួរទៅជីមីនបាត់ទៅហើយ ។ កម្លោះតូចដែលអង្គុយក្បែរ មុខមិនរីកដូចសព្វមួយដង តើគេមានរឿងអីទៅ?

"ផឹកសិនទៅ"ជីមីនមិនទាន់តប លូកទាញដបស្រាមកដាក់ពីមុខជុងហ្គុក នាយក្រាស់ក៏ទាញយកមកគាស់ផឹកជាមួយគ្នា តែភ្នែកលួចដៀងមើលទៅមិត្តជារឿយៗ ។ ផឹកជិតអស់មួយដប ទើបជុងហ្គុកសម្រេចចិត្តសួរទៅគេម្ដងទៀត ព្រោះខ្លួនពិតជាពិបាកអង្គុយមើលទឹកមុខមិនរាប់ញាតិរបស់រាងល្អិតខ្លាំងណាស់ ÷

"ប្រាប់យើងបានឬនៅ? ថាមានរឿងអី?"

"ប៉ាដឹងរឿងយើងនិងស៊ូហ្គាហើយ"ជីមីនទម្លាក់ទឹកមុខចុះ ដូចជាចង់យំចេញមកហើយ មួយល្ងាចហើយតាំងពីមកពីសាលា គឺគេមុខស្រពោនបែបនេះរហូត គិតដល់សម្ដីលោកប៉ាយូរៗ យំហ៊ូរចេញមកក៏មាន ។

"បើគាត់ដឹងយ៉ាងមិច? ឲ្យពួកឯងបែកគ្នាហ្ហេស?"ចាប់ផ្ដើមនិយាយរឿងជីមីន ជុងហ្គុកផ្ទាល់បែរជាគិតច្រើនដល់រឿងរបស់ខ្លួនដែរ បើសិនជាប៉ាម៉ាក់គេដឹង តើគាត់គិតបែបណា? យល់ស្របឬបំបែក? ប៉ុន្តែទោះពួកគាត់បំបែក ក៏គេមិនលែងដៃថេយ៉ុងដែរ ។

"គាត់ឲ្យយើងបញ្ចប់វា ហើយគាត់នឹងប្ដូរយើងទៅប៉ារីសរៀនបន្តនៅទីនោះវិញ"និយាយបណ្ដើរពេបមាត់យំបណ្ដើរ គេពិតជាមិនចង់ទៅឆ្ងាយពីមនុស្សជាទីស្រឡាញ់នោះទេ គេនៅមិនទាន់បានប្រាប់រឿងនេះដល់ស៊ូហ្គានៅឡើយ ខ្លាចគេធ្វើចិត្តមិនបាន ដូចជាខ្លួនពេលនេះ ។

"ចុះឯងគិតយ៉ាងមិចបន្ត? ឬព្រមតាមពាក្យរបស់ប៉ាឯងមែនទេ?"

"យើងមិនដឹង យើងស្មុក យើងមិនចង់គិតពីវាទេ"ជីមីនលើកដៃមកជ្រប់មុខយំខ្សឹកខ្សួរឡើងញ័រខ្លួនទទ្រើត ពេលនេះគេគិតអីមិនចេញ គេទាល់គំនិត រកដំណោះស្រាយមិនឃើញទេ ។

"ចង់យំៗសិនទៅ! ក្រែងបន្ដិចទៀតអាចនឹងរកវិធីចេញឃើញ"ជុងហ្គុកងើបមកអង្គុយជិតជីមីន លើកដៃគោះខ្នងគេតិចៗដើម្បីលួងលោមអ្នកជាមិត្ត ក្នុងចិត្តគេផ្ទាល់ក៏កំពុងតែព្រួយចិត្តរឿងខ្លួនឯងដែរ ។

"ឯងនៅទីនេះសិនហើយ យើងទៅបន្ទប់ទឹកមួយភ្លេត"ប្រាប់មិត្តរួច ជុងហ្គុកក៏ងើបដើរចេញទៅសម្ដៅទៅរកបន្ទប់ទឹក ។ គោលបំណងមិនមែនទៅធ្វើភារកិច្ចផ្ទាល់ខ្លួននោះទេ គឺនាយទៅដើម្បីទាក់ទងទៅស៊ូហ្គា ឲ្យទទួលគេត្រឡប់ទៅវិញ ។

*ភឹប

មួយដៃចំកញ្ចឹងក ធ្វើឲ្យជុងហ្គុកដេកដួលទៅលើឥដ្ឋភ្លាមៗ ព្រោះអ្នកដែលវាយមិនមែនជាមនុស្សស្រី តែជាមនុស្សប្រុស បែបនោះទើបប្រើកម្លាំងវាយឲ្យនាយសន្លប់បាត់ស្មារតីដោយមិនដឹងខ្លួន ។

"យកវាទៅឲ្យអ្នកនាង"ម្នាក់ក្នុងចំណោមពួកវាទាំងបី ទំនងដូចជាមុខងារធំជាងគេបានបន្លឺប្រយោគបញ្ជាឲ្យពីរនាក់ទៀតលើកគ្រាជុងហ្គុកឡើង ដើម្បីបន្តនាំគេទៅឲ្យអ្នកដែលមាននាមជាចៅហ្វាយ ។

@ខុនដូរ

បុរសបីនាក់ដែលវាយជុងហ្គុកឲ្យសន្លប់នោះ ពេលនេះពួកគេក៏មកដល់មុខខុនដូរដែលអ្នកមាននាមជាចៅហ្វាយស្នាក់ កាលដែលមិនគេយកទៅផ្ទះ ព្រោះជាបញ្ជា ហើយអ្នកដែលបញ្ជាឲ្យចាប់នោះក៏គ្មាននរណាក្រៅពី អ៊ុនវ៉ាដែរ ។ នាងមិនចង់ឲ្យយកគេទៅភូមិគ្រឹះ ព្រោះមិនចង់ឲ្យលោកប៉ាដឹងរឿងនេះ និយាយជារួមនាងចង់បានគេ មិនចង់បានមនុស្សដែលលោកប៉ារើសឲ្យនោះទេ បើសិននាងអាចធ្វើគ្រប់យ៉ាងឲ្យគេក្លាយជារបស់នាង នោះនាងមិនចាំបាច់ត្រូវស្របតាមការសម្រេចចិត្តរបស់លោកប៉ាឡើយ ។

"តុក...តុក...."សម្លេងគោះទ្វារនៃបន្ទប់ខុនដូររបស់អ៊ុនវ៉ា ទើបស្រីក្រមុំដើរមកបើកទ្វារ ឲ្យកូនចៅគ្រាជុងហ្គុកទៅដាក់លើគ្រែរបស់ខ្លួន ។
"អស់កិច្ចការពួកឯងហើយ ទៅវិញទៅ តែហាមកុំឲ្យរឿងនេះដឹងដល់ត្រចៀកលោកប៉ា មិនចឹងពួកឯងត្រៀមខ្លួនឲ្យហើយទៅ"ស្រីល្អិតបញ្ជាទៅកូនចៅរបស់ខ្លួនដោយក្រសែភ្នែកគួរឲ្យខ្លាចខ្លាំងបំផុត អ្នកជាកូនចៅឱនក្បាល មិនហ៊ាននឹងសម្លឹងនាយចំនោះទេ ។ បន្ទាប់ពីចៅហ្វាយបញ្ជាឲ្យទៅវិញ ពួកគេបីនាក់ក៏នាំគ្នាត្រឡប់ទៅភូមិគ្រឹះវិញ ។

TO BE CONTINUED......

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now