ភាគ១៨: យើងស្រឡាញ់ឯង គីម ថេយ៉ុង

Start from the beginning
                                        

..........

"ទឺត...ទឺត..."សម្លេងរោទ៍នៃទូរសព្ទលាន់ឮពេញបន្ទប់ ចំណែកឯម្ចាស់ទូរសព្ទ កំពុងដេកជំទិតគូទមិនទាន់ភ្ញាក់ ទាំងដែលស្មើរនេះម៉ោង៩ព្រឹកទៅហើយ គេនៅមិនទាន់ងើបទៀត ។

"រំខានមែនវើយ!..."ជីមីនងើបឡើងទាំងមុខពិបាកមើល ជេប្រទិច ខឹងច្រឡោតដាក់ទូរសព្ទដែលកំពុងរោទ៍រំខានដំណេករបស់គេ ។ ដៃតូចស្រឡូនលូកយកទូរសព្ទនៅលើតុមកដាក់អឹបនឹងត្រចៀក ទាំងភ្នែកមិនទាន់បើកនៅឡើយ ។

(អាឡូ!...គឺយើង)

(ហ្ហើយ!..ខលមកធ្វើអីទាំងព្រឹក? យើងងងុយណាស់)

(មករកយើងបន្ដិចមក ពេលនេះយើងនៅសាលា)

(ហើយទៅសាលាធ្វើអី?)ជីមីនជ្រួញចិញ្ចើមឆ្ងល់ ពេលឮមិត្តនិយាយថាគេនៅសាលា ចុះទៅធ្វើអី? បើសាលាឈប់នឹង?

(ឯងមកឬអត់? បើមិនមកក៏អត់ទៅ)មិនឲ្យជីមីនឃាត់ទាន់ ជុងហ្គុកក៏បិទទូរសព្ទបាត់ នាយសង្ហារងើបអង្គុយអេះក្បាលខ្លួនឯងទាំងមិនយល់ ឬនៅខូចចិត្តរឿងម្សិលមិញ?

"ថេយ៍!..."ជីមីនហៅឈ្មោះអ្នកដែលខលមកមួយខ្សែទៀត អង្គុយសញ្ចឹងគិតរាងយូរគួរសមដែរ ទើបសម្រេចចិត្តទទួល ម្យ៉ាងគេក៏ចង់សួរនាំរឿងខ្លះដែរ កាលពីម្សិល ។

(អាឡូថេយ៍!...)

(ជីមីនហ្យុង!...តើជុងហ្គុកគេនៅជាមួយហ្យុងទេ?)

(អត់ទេ! ប៉ុន្តែគេទើបខលមកហៅបងទៅសាលាមុននេះឯង)

(អរ!...អរគុណហើយ)

(ឆុយ!...យ៉ាងមិចពួកគេនឹង?)ជីមីនហាក់ចង់វិលខួរទៅតាមពួកគេដែរ ។ ម្នាក់ៗខលមកនិយាយមិនទាន់បានប៉ុន្មានក៏បិទ រកតែនិយាយឬសួរសាច់ការបន្ដិចក៏មិនបាន ។

@សាលារៀន

ជុងហ្គុកកំពុងបោះបាល់លេងម្នាក់ឯងនៅតារាងបាល់ក្នុងសាលា ទោះសាលាឲ្យសិស្សឈប់សម្រាក ប៉ុន្តែសាលានៅតែបើករាល់ថ្ងៃ ព្រោះគ្រូៗនិងបុគ្គលិកនៅសាលាត្រូវធ្វើការ ។ នាយសង្ហាររត់បោះបាល់ចុះឡើងៗតែម្នាក់ឯង ដើម្បីបន្លប់ខួរក្បាល កុំឲ្យគិតដល់រឿងទាំងនោះ គិតពេលណាគេឈឺពេលហ្នឹង មិនដឹងថាទ្រាំនៅបែបនេះយូរបានប៉ុណ្ណាទេ ។ បាល់ដែលបោះចូលសំណាញ់មុននេះ ក៏ធ្លាក់ចុះមកវិញ រមៀលទៅប៉ះជើងអ្នកដែលទើបដើរចូលមក ជុងហ្គុកងាកមករកបាល់ទើបប្រទះនឹងថេយ៉ុងឈរមើលមកនាយ ។

"ហេតុអីមិនបបួលយើងមកដែរ?"ថេយ៉ុងរើសបាល់រួចក៏ដើរយឺតៗសំដៅមករកជុងហ្គុកដោយទឹកមុខរាបស្មើររហូតមកឈរទល់មុខនាយ ។ ជុងហ្គុកមិនមាត់ បង្វែរខ្លួនដើរចេញ ប៉ុន្តែថេយ៉ុងរត់មកបាំងមុខគេមុន ។

"និយាយគ្នាសិនបានទេ?"

"តែយើងគ្មានអ្វីនិយាយជាមួយឯងទេ"តបរួចជុងហ្គុកក៏ដើរវៀងថេយ៉ុង ដើម្បីទៅយកទូរសព្ទនិងអាវក្រៅរបស់នាយដែលទុកនៅកន្លែងសម្រាប់អង្គុយ ប៉ុន្តែ...

"យើងស្រឡាញ់ឯងណាជុង!..."ប្រយោគដែលឮចេញពីមាត់របស់ថេយ៉ុង ស្រាប់តែធ្វើឲ្យជុងហ្គុកឈានជើងដើរទៅមុខលែងបាន ហាក់គាំងធ្មឹងនៅនឹងកន្លែង ។ នាយកម្លោះងាកមកប្រឈមមុខនឹងថេយ៉ុងដែលឈររលីងរលោងមើលមកគេ នាយជ្រួញចិញ្ចើមចូលគ្នា ទាំងក្នុចិត្តកំពុងឆ្ងល់ថា តើថេយ៉ុងកំពុងលេងអីជាមួយគេ? ចង់បង្វិលក្បាលគេលេងមែនទេ?

"យើងសុំទោសដែលមិនយល់ពីចិត្តរបស់ឯង យើងសុំទោសដែលធ្វើឲ្យឯងឈឺ មកពីពេលនោះ យើងមិនទាន់ដឹងច្បាស់ពីបេះដូងរបស់ខ្លួនឯង ទើបយើងនិយាយបែបនោះ តែពេលនេះយើងដឹងហើយថាយើងស្រឡាញ់ឯង ស្រឡាញ់ឯងខ្លាំងទៀតផង យើងសុំទោសណាជុង...ហ៊ឹកៗ"ថេយ៉ុងនិយាយផងយំផងដូចកូនក្មេង ទឹកភ្នែកហូរចុះមកដូចទឹកបាក់ទំនប់ ចង់ទប់មិនឲ្យហូរក៏ទប់មិនជាប់ ដៃដែលកាន់បាល់ក៏ក្ដោបជាប់យ៉ាងណា ទម្រាំតែគេដឹងពីចិត្តខ្លួនឯង គេវីសនឹងបាត់បង់មនុស្សម្នាក់នេះទៅហើយ ។

"ហ្អឹម!..."សម្លេងយំត្រូវស្ងាត់ ក្រោយជុងហ្គុកយកបបូរមាត់របស់នាយទម្លាក់លើបបូរមាត់ថេយ៉ុង ដៃក្រាស់សងខាងក្រសោបកញ្ចឹងកអ្នកម្ខាងទៀតយ៉ាងជាប់ ចំណែកថេយ៉ុង បាល់ដែលគេកាន់ ក៏ត្រូវធ្លាក់ចុះពីដៃ ទើបលូកដៃកាន់ចង្កេះរបស់ជុងហ្គុក តបស្នាមថើបទៅគេវិញ ។ បបូរមាត់នៅណេបនិត្យគ្នាប្រមាណ៥នាទី ទើបជុងហ្គុកដកមាត់ចេញមកវិញ ពេលម្នាក់ៗចង់អស់ខ្យល់រៀងខ្លួន ។

"មនុស្សដូចជា គីម ថេយ៉ុង មិនដែលយំទេ"ជុងហ្គុកនិយាយបណ្ដើរ ជូតទឹកភ្នែកចេញពីថ្ពាល់រលោងស្អាតបណ្ដើរ ទឹកមុខភ្លឹះៗរបស់អ្នកម្ខាងទៀតធ្វើឲ្យនាយញោចស្នាមញញឹមចេញមកយ៉ាងស្រស់ ។

"ប៉ុន្តែពេលនេះកំពុងយំដោយសារ ចន ជុងហ្គុក"អត់ក្រឺតមិនបាន ជុងហ្គុកក៏អោនថើបមាត់របស់គេមួយដង្ហើមទៀត ម្យ៉ាងមាត់របស់គេផ្អែម បានថើបម្ដងហើយជាប់ចិត្ត ចង់តែថើបៗៗៗមិនដកមាត់ទេ ។

"យើងស្រឡាញ់ឯង គីម ថេយ៉ុង"ជុងហ្គុកនិយាយឡើងពេលដកមាត់ចេញវិញ ថេយ៉ុងញញឹមរួចទើបតប

"យើងក៏ស្រឡាញ់ឯងដែរ"

"អាហេម!..."

TO BE CONTINUED........
LOVE ALL READERS ✨💙

-Haemin-

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now