"យើងគ្មានសង្ឃឹមទេ"ជុងហ្គុកដកដង្ហើមធំ ចិញ្ចើមជ្រួញចូលគ្នាមិនប្រលែង នាយគ្មានសង្ឃឹមទេ ថាថេយ៍អាចបើកចិត្តស្រឡាញ់នាយបាន ព្រោះថេយ៍បាននិយាយយ៉ាងច្បាស់ គេទុកនាយត្រឹមមិត្តល្អប៉ុណ្ណោះ ។
"អើណា៎!...ថ្ងៃស្អែកចាំគិតបន្តទៀតចុះ អញ្ចឹង! យប់នេះ ចាំយើងកំដរផឹកទៅចុះ"ជីមីនថារួច គេក៏ងើបដើរចេញទៅ យកស្រា៤ ១០ដប់មកដាក់ពីមុខជុងហ្គុក ពួកគេអង្គុយផឹកជាមួយគ្នា និយាយគ្នាជាហូរហែរ ជីមីនតែងប្រាប់កុំឲ្យគេគិតតែរហូត ។
@ព្រឹកថ្ងៃថ្មី
ជុងហ្គុកបម្រាស់ខ្លួនចុះឡើងៗ ដោយសារតែមានអារម្មណ៍ថាឈឺពេញខ្លួន តែ...
"ដឹប!...ហ្ហើយ..."រាងកាយរបស់នាយធ្លាក់ក្ដុកទៅលើឥតការ៉ូ សម្លេងថ្ងួចថ្ងូរដោយក្ដីឈឺចាប់ក៏បន្លឺឡើង ។ នាយសង្ហារទប់ចង្កេះខ្លួនឯងឡើង ដាក់ខ្លួនអង្គុយចុះលើសាឡុងដែលគេងមុននេះទាំងមុខជូរហួញ ភ្នែកងាកមើលជុំវិញខ្លួន ទើបដឹងថាមិនមែនជាបន្ទប់នាយ ប៉ុន្តែបែរជា....
"ឯងភ្ញាក់ហើយហ្ហេស?"រាងតូចដើរចេញមកពីផ្ទះបាយមកជាមួយទឹកក្រូចឆ្មាទឹកឃ្មុំមួយកែវមកឲ្យនាយដើម្បីបន្សាបជាតិស្រា ។ ជុងហ្គុកទទួលពីដៃគេទាំងនៅឆ្ងល់ក្នុងចិត្ត ខួរក្បាលកំពុងគិត តើនាយមកដល់ទីនេះបានដោយរបៀបណា? ក្រែងយប់មិញ គេនៅផឹកជាមួយជីមីននៅក្លឹបតើមិនអញ្ចឹង?
"យប់មិញឯងស្រវឹង ជីមីនហ្យុងខលមកយើងឲ្យទៅយកឯងមកផ្ទះវិញ ប៉ុន្តែយប់ជ្រៅហើយ យើងមិនចង់រំខានដល់ប៉ាម៉ាក់ទើបយកឯងមកទីនេះ"ថេយ៉ុងនិយាយប្រាប់ ជុងហ្គុកលើកទឹកក្រូចឆ្មាដែលគេយកមកមុននេះមកផឹក ដោយទឹកមុខស្មើរធេង ញញឹមក៏មិនញញឹម និយាយក៏មិននិយាយ
"ហេតុអីឯងផឹកច្រើនយ៉ាងនេះ? ពីមុនមកយើងមិនដែលឃើញឯងផឹកទេ"
"យើងទៅផ្ទះហើយ"ជុងហ្គុកមិនតប ងើបបម្រុងដើរចេញទៅវិញ ប៉ុន្តែថេយ៉ុងមកឃាំងផ្លូវគេមុន
"កុំចឹងបានទេជុង!..."ទឹកមុខរបស់ថេយ៉ុងដូចចង់យំបន្ដិចអីបន្ដិច គេពិបាកចិត្តណាស់ដឹងទេ ហេតុអីជុងហ្គុកមិនយល់ពីគេខ្លះ?
"ថេយ៍! បងរកទៅផ្សារទិញរបស់ប្រើប្រាស់ខ្លះ ឯងទៅជាមួយបងដែរទេ?"ជីននិយាយបណ្ដើរចុះពីខាងលើមកបណ្ដើរ ខណ:ពេលជុងហ្គុកងាកមើលមកគេឆ្លាស់គ្នានឹងថេយ៉ុង ជីនដែលចុះមកឃើញរាងសង្ហារឈរមើលមុខគេភ្លឹះៗ ទើបគេស្ងាត់មាត់វិញ មុននេះគេស្មានថាជុងហ្គុកទៅវិញហើយតើ ។
"បែបហ្នឹងមែនទេថេយ៍? បែបហ្នឹងទើបឯងមិនព្រមនឹងយើង"ជុងហ្គុកសួរ និងលួចសើចចំអកឲ្យខ្លួនឯង ការពិតគេមានមនុស្សដែលគេស្រឡាញ់ហើយ រហូតមកនៅផ្ទះជាមួយគ្នាទៀត មានតែនាយម្នាក់ប៉ុណ្ណោះដែលល្ងង់ ។
"មិនមែនដូ..."ថេយ៉ុងក្រវីក្បាលតតាត់ ចង់ប្រាប់ថាមិនដូចអ្វីដែលគេគិត ប៉ុន្តែជុងហ្គុកនិយាយកាត់
"មិនអីទេ! យើងយល់ហើយ"ជុងហ្គុកដាក់ដៃលើស្មាថេយ៉ុង គោះតិចៗជាមួយស្នាមញញឹមលើផ្ទៃមុខ តែជាស្នាមញញឹមបង្កប់ទៅដោយការឈឺចាប់ខ្លាំងបំផុតក្នុងជីវិតនាយ ។ ជុងហ្គុកព្យាយាមទប់ទឹកភ្នែកមិនឲ្យហូរចុះមក ដើរចេញទៅដោយមិនងាកក្រោយមើលថេយ៉ុងដែលឈរគាំងធ្មឹងដូចរូបចម្លាក់ទាល់តែសោះ ការឈឺចាប់បង្កប់ក្នុងក្រសែភ្នែករបស់នាយ ធ្វើឲ្យទ្រូងខាងឆ្វេងរបស់ថេយ៉ុងចុកអួលទៅតាមដែរ ។
"ថេយ៍!...កើតអីឬអត់? ចុះគេម្នាក់នោះមានរឿងអីជាមួយឯង?"ជីនចូលមកសួរនាំរាងតូចដែលឈរគាំងធ្មឹងនោះ ថេយ៉ុងពេបមាត់ចូលមកអោបរាងក្រាស់យំខ្សឹកខ្សួរដូចមនុស្សខូចចិត្តនឹងរឿងស្នេហា ទាំងដែលគេខ្លួនឯង មិនបានមានស្នេហាទាល់តែសោះ ។
"កុំយំអីក្មេងឆ្លាត! បងនៅទីនេះហើយណា"ជីនអង្អែលខ្នងថេយ៉ុងតិចៗលួងលោមកុំឲ្យគេយំខ្លាំងជាងនេះ គ្រប់សកម្មភាព ក៏មិនអាចគេចពីក្រសែភ្នែករបស់ជុងហ្គុកបានដែរ នាយសង្ហារឈរលួចសម្រក់ទឹកភ្នែក សម្លឹងមើលអ្នកដែលឈរអោបគ្នាតាមជញ្ចាំងកញ្ចក់ពីខាងក្រៅ បេះដូងនាយចុកអួលដូចមានគេយកអ្វីមកចាក់ច្រើនកាំបិត ។
"សង្ឃឹមថាគេនឹងមើលថែឯងបានល្អណាថេយ៍"ជុងហ្គុកពោលក្នុងចិត្តម្នាក់ឯង ឈឺលើសពីពាក្យថាឈឺ ប៉ុន្តែនាយក៏សង្ឃឹមថា ប្រុសម្នាក់នោះនឹងមិនធ្វើឲ្យម្ចាស់បេះដូងនាយស្រក់ទឹកភ្នែកទៅចុះ ។ ក្រោយឈរមើលអស់ចិត្ត ជុងហ្គុកក៏ត្រឡប់ទៅផ្ទះនាយវិញ ។
TO BE CONTINUED......
LOVE ALL READERS 💖💜
-Haemin-
ВЫ ЧИТАЕТЕ
💔មិត្តភក្ដិ💔 [Completed ✅]
Любовные романыមនុស្សពីរនាក់ដែលតែងផ្ដល់ការទុកចិត្តអោយគ្នាទៅវិញទៅមក តែងមើលថែគ្នា ព្រួយបារម្ភពីគ្នា ការយកចិត្តទុកដាក់លើគ្នាគ្រប់សកម្មភាព គ្រប់ទង្វើរ រាល់កាយវិការវាហាក់លើសពីចំណងមិត្តភក្ដិ ចុងក្រោយក៏កើតចេញជាក្ដីស្នេហ៍មួយដែលគ្មាននរណាអាចនឹកស្មានដល់ថាវាអាចនឹងកើតឡើងបាន...
ភាគ១៧: គេបដិសេធ
Начните с самого начала
![💔មិត្តភក្ដិ💔 [Completed ✅]](https://img.wattpad.com/cover/250768872-64-k440605.jpg)