ភាគ១៦: ឯងស្រឡាញ់យើងហ្ហេស?

Bắt đầu từ đầu
                                        

"ជុង!...ចង់ធ្វើអី?"ពេលមាត់ជិតដល់គ្នា ថេយ៉ុងក៏និយាយឡើង ជុងហ្គុកមិនតប តែនាយកំពុងប្រើក្រសែភ្នែកទន់ភ្លន់បង្កប់ទៅដោយក្ដីស្រឡាញ់បាញ់សម្លឹងមកចំភ្នែករាងតូច សភាពក្នុងបន្ទប់មានភាពស្ងប់ស្ងាត់ មិនឮនរណានិយាយអ្វីទេ ឮតែសម្លេងបេះដូងរបស់មនុស្សពីរនាក់កំពុងលោតប្រណាំងគ្នាយកឈ្នះរៀងខ្លួន ។

"ថេយ៍!...ឆ្លើយនឹងយើងមួយសំណួរ បានទេ?"ថេយ៉ុងនៅមុឹងមុាំង ហាក់មិនយល់ពីអ្វីដែលគេចង់និយាយ គ្រាន់តែចង់ឲ្យគេឆ្លើយសំណួរគេ ចាំបាច់អីត្រូវមើលចំមុខគ្នាជិតៗបែបហ្នឹងធ្វើអី? នៅធម្មតាក៏អាចសួរបានដែរ ។

"ឯង...ឯងចង់សួរអី?"រាងល្អិតនិយាយរដាក់រដុប ធ្វើខ្លួនមិនត្រូវ ខណ:ដៃម្ខាងរបស់នាយ លើកមកចាប់កញ្ចឹងករបស់គេ អង្អែលលើមុខគេតិចៗ កាន់តែគិតកាន់តែព្រឺសម្បុរទៅហើយ ។

"ឯងមានដែលធ្លាប់ស្រឡាញ់យើងទេ?"ថេយ៉ុងបើកភ្នែកធំៗដោយក្ដីភ្ញាក់ផ្អើល ខណ:គេខ្លួនឯងកំពុងច្របូកច្របល់ មិនដឹងគួរឆ្លើយតបបែបណា កុំថាឡើយតែមានចិត្តស្រឡាញ់ សូម្បីតែគិតក៏គេមិនដែលគិតថាចង់ស្រឡាញ់ជុងហ្គុកដែរ គេគិតនាយត្រឹមជាមិត្តស្និតបំផុតរបស់គេប៉ុណ្ណោះ ។

"ជុង!...យើង..."

"គ្រាន់តែឆ្លើយនឹងយើងមក យើងចង់ដឹង"ជុងហ្គុកសម្លឹងមុខថេយ៉ុងមិនព្រិចភ្នែក នាយកំពុងតែរង់ចាំស្ដាប់ចម្លើយពីគេ ចំណែករាងតូច កាន់តែគាំងធ្មឹង ចង់ប្រាប់តែវាហាមាត់អត់រួចសោះ ។

"ជុង!...គឺយើង...យើងសុំទោស"ពាក្យបីម៉ាត់ចាក់ទម្លុះបេះដូងរបស់ជុងហ្គុកស្ទើរប្រេះបែកចេញពីគ្នា ទឹកមុខខកបំណងកំពុងផុសឡើងលើមុខនាយសង្ហារ បង្ហាញឲ្យអ្នកម្ខាងទៀតឃើញយ៉ាងច្បាស់ ។ ជុងហ្គុកដកដៃដែលកាន់កញ្ចឹងករបស់ថេយ៉ុងមុននេះចេញ មុននឹងខិតខ្លួនចេញ ពន្លាតកម្លាតចម្ងាយរវាងពួកគេ ។

"ឯងស្រឡាញ់យើងហ្ហេស?"ទង្វើរបស់នាយមុននេះ ក៏បង្ហាញមកឲ្យឃើញហើយដែរ ថានាយគិតបែបណាទៅលើគេ ប៉ុន្តែគេគ្រាន់តែចង់សួរឲ្យប្រាកដចិត្ត ថាការគិតរបស់គេមិនខុស បើបែបនោះតទៅពួកគេគួរធ្វើខ្លួនបែបណា? ឬមើលមុខគ្នាលែងចំ?

💔មិត្តភក្ដិ💔 [Completed ✅]Nơi câu chuyện tồn tại. Hãy khám phá bây giờ